MENU
សែនរន្ធត់ណាស់ ! អគ្គីភ័យឆាបឆេះលំនៅឋានមួយនៅខណ្ឌដង្កោរ សម្លាប់មនុស្ស២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះឆេះផ្ទះត្រូវឆេះហ្មត់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ០៨:០៣ | ៧៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យ៉ាងហោចណាស់យុវជនប្រុសស្រី ២នាក់បានស្លាប់ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត និងម្នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះអគ្គីភ័យឆាបឆេះលំនៅឋានមួយខ្នងយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។  

យុវជនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើមានឈ្មោះ ទី១ ឈ្មោះ យ៉េម រ័ត្នមុនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ។ ទី២ ឈ្មោះ យ៉េម វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករផលិតទឹកសុទ្ធ ។ ចំណែកឪពុកឈ្មោះស្រិញ ឈន អាយុ៥១ឆ្នាំ មុខរបរដាំត្រកួនក្បែរផ្ទះ(បានរងរបួសធ្ងន់) ។    

បើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉េម រ៉េត អាយុ៤២ឆ្នាំ  ដែលត្រូវជាម្ដាយជនរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកនិងអួលដើម.ក ថា ក្នុងក្រុមគ្រួសារគាត់គឺមានសមជិក៥នាក់ ដោយប្ដីប្រពន្ឋគាត់២នាក់ និងកូនប្រុស២នាក់ ស្រីម្នាក់ ។

ស្ត្រីរងគ្រោះបានប្រាប់បន្តថា នៅយប់កើតហេតុរូបគាត់បានដេកនៅក្រោមផ្ទះ៣នាក់កូនពៅនិងប្ដី ហើយយុវជនប្រុសស្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះបានដេកនៅលើផ្ទះ ដោយពេលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះនោះគឺគ្រួសារគាត់កំពុងតែលង់លក់ក្នុងដំណេកអស់ទៅហើយ រហូតឆេះផ្ទះបានពាក់កណ្ដាលទើបដឹង ក្នុងនោះឪពុកម្ដាយនិងកូនពៅដែលដេកនៅលើ បានរត់ចេញទាន់ពេលវេលា ដោយនៅឡើយយុវជនប្រុសស្រីរងគ្រោះនៅក្នុងផ្ទះខណះភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ។ ភ្លាមនោះឪពុកបានធាក់ទ្វាទំលុះចូលជួយកូនទាំង២នាក់ តែមិនបានសម្រេចនិងបណ្ដាលរូបគាត់ឆេះខ្លួនរងរបួសធ្ងន់ផងដែរ។   

ក្រោយពេលកើតហេតុ យុវជនប្រុសស្រី២នាក់ដែលដេកនៅក្រោមបានឆេះស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធម៌បំផុត ចំណែកបុរសម្នាក់ដែលជាឪពុកជនរងគ្រោះបានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូនទៅមន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះបន្ទាន់។     

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ គឺរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅបាញ់ពន្លត់ភ្លើងបាននោះទេ ហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុជួញទាញទុយោតូចៗមកបាញ់ពន្លត់ដែរ តែមិនអាចជួយបាន ព្រោះអគ្គីភ័យបានឆេះផ្ទះនិងជនរងគ្រោះខាងលើអស់ទាំងស្រុងទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះខាងលើ រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕                       

Tags:
  • រន្ធត់
  • អគ្គីភ័យ
  • របួសធ្ងន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥