MENU
ឯកឧត្តម កឹម សុខា ប្រកាសថា គណបក្សសង្រ្ញោះជាតិទទួលបានអាសនៈមេឃុំចៅសង្កាត់៥០០នាក់ កើនឡើង១២ដង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៨:១៣ | ៧៦៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​​ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានចេញលិខិតផ្លូវការមួយបានបញ្ជាក់ថាយោងតាមលទ្ធផលបណ្តោះអាសន្នគណបក្សសង្រ្គោះជាតិបានដណ្តឹមដំណែងមេឃុំចៅសង្កាត់ជិត៥០០ឃុំសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិតពាក់កណ្តាលនៃចំនួនក្រុមប្រឹក្សាទូទាំងប្រទេស។

ឯកឧត្តម កឹម សុខា បានលើកឡើងថាទោះបីជាបរិយាកាសនយោបាយមានការគម្រាមកំហែងនិងធ្វើទុកបុកម្នេញមកលើសមាជិកគណបក្សសង្រ្គោះជាតិនិងប្រជាពលរដ្ឋជាបន្តបន្ទាប់រួមទាំងមានភាពមិនប្រក្រតីជុំវិញការបោះឆ្នោតមិនទាន់ដោះស្រាយហើយក៍ដោយចុះ។លទ្ធផលនេះបានបង្ហាញថាគណបក្សសង្រ្គោះជាតិបានកើនអាសនៈចំនួន១២ដងបើប្រៀបធៀបនឹងឆ្នាំ២០១២គណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្សបាន៤០រូប។

ឯកឧត្តមកឹមសុខាបានថ្លែងថាក្នុងនាមប្រធានគណបក្សសង្រ្គោះជាតិសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ដែលបានទៅបោះឆ្នោតទាំងអស់ជាពិសេសបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។

ឯកឧត្តមកឹម សុខាបានប្រកាសថាគណបក្សប្រឆាំងបានដណ្តឹងជ័យជំនះពីគណបក្សកាន់អំណាចយ៉ាងច្រើនក្នុងការដឹកនាំឃុំសង្កាត់។លទ្ធផលនេះជាមូលដ្ឋានក្នុងការដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។តាមបទពិសោធន៍បោះឆ្នោតនៅកម្ពុជាកន្លងមកចំនួនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រឆាំងពេលបោះឆ្នោតតំណាងរាស្រ្តតែងតែច្រើនជាង១៥%នៃចំនួពេលបោះឆ្នោតឃុំសង្កាត់។

ដោយឡែកយោងព័ត៌មានហ្វេសប៊ុនសម្តេចហ៊ុនសែប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំង ពីថ្ងៃផ្តើមយុទ្ឋនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យនៅថ្ងៃនេះ។

សម្តេចតេជាលើកឡើងថា ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនា បោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អង្គការជាតិ និងអន្តរជាតិដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាថ្ងៃនេះប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថាបណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។ខ្ញុំសូមជូនពរ បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួបប្រទះតែសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារគ្រប់ៗគ្នា៕                       

                      

Tags:
  • កឹម សុខា
  • គណបក្ស
  • សង្រ្ញោះជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥