MENU
សម្តេចតេជោ ហ៊ុន សែន បោះឆ្នោតនៅតាខ្មៅឯកឧត្តម កឹម សុខា បោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៧:៤៨ | ៧១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តាមការគ្រោងទុកសម្តេច ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញទៅបោះឆ្នោតនៅសាលាវិក្រិត្យការនិងគរុកោសល្យខេត្តកណ្តាលនិងឯកឧត្តមកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិនឹងអញ្ជើញទៅបោះសង្កាត់ចាក់អង្រែលើ។

យោងតាមគណបក្សសង្រ្គោះជាតិបានអះអាងថានៅវេលាម៉ោង ១០:00 នាទីព្រឹក ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅបោះឆ្នោតនៅការិយាល័យ សាលាបឋមសិក្សាចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ស្របពេលជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៣ខែមិថុនានេះបានចាកចេញពីភ្នំពេញច្រើនកុះករដើម្បីធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃស្អែក នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្រ្តីម្នាក់មានឈ្មោះ សួង សារុន ស្រី៤៥ឆ្នាំមុខរបរកម្មករសំណង់នៅម្ដុំក្បែរផ្សារអីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចឋមការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុក មេសាង ខេត្តព្រៃវែងបានប្រាប់អ្នកយកព័ត៍ថាដោយនៅរសៀលនេះនៅកន្លែងធ្វើការសំណង់អោយបានឈប់សំរាកចំនួន២ថ្ងៃដើម្បីទៅស្រុកកំណើតដើម្បីទៅបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នៅថ្ងៃស្អែកនេះហើយឆ្លៀតពេលទៅស្រុកកំណើតលេងម្ដាយនិងឱពុកដែលចាស់ជរាហើយក្នុងចិត្តគាត់ក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ។

សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថាដោយរសៀលនេះមានប្រជាពលរដ្ឋមកឈប់ចាំរថយន្តឈ្នួលច្រើនខុសប្លែកពីរាល់ថ្ងៃដោយប្រជាពលរដ្ឋម្នាក់ៗមកពីខេត្តឆ្ងាយៗនិងកម្មករសំណង់ដើម្បីឡើងរថយន្តឈ្នួលទៅស្រុកកំណើតហើយសមត្ថកិច្ចយើងក៏មកសម្រួលចរាចរណ៍ដើម្បីកុំអោយមានការកកស្ទះស្ទាក់ឬរថយន្តឈ្នួលឈប់ចាំមូ៉យខូចសណ្ដាប់ធ្នាប់តាមដងផ្លូវ ។

Tags:
  • ហ៊ុន សែន
  • បោះឆ្នោត
  • កឹម សុខា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥