MENU
ឯកឧត្តម កឹម សុខា ថ្លែងថាកម្ពុជាមិនអាចវិលទៅកាន់ភាពអាក្រក់ជាងមុនទេ ប្រទេសហិនហោចព្រោះខ្មែរបែកបាក់គ្នា
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៣៤ | ៧០៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖   ប្រធានគណបក្សសង្រ្គោះជាតិឯកឧត្តមកឹម សុខា នៅព្រឹកថ្ងៃ ២៧-ឧសភា២០១៧អញ្ជើញចុះឃោសនានៅខេត្តកំពង់ធំដោយថ្លែងថា ”ខ្ញុំយល់ឃើញថា នៅកម្ពុជាយើងនេះ វាមិនអាចវិលទៅកើតមានអំពើដែលអាក្រក់ជាងកន្លងមកនេះទេ”។នេះជាថ្ងៃទី៧នៃយុទ្ធនាការស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតឃុំសង្កាត់អាណតិ្តទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

នៅពេលគណបក្សសង្គ្រោះជាតិឈ្នះ ព្រោះគណបក្សសង្គ្រោះជាតិយល់ច្បាស់ណាស់ថា ទុក្ខវេទនានិងភាពហិនហោចរបស់ប្រទេសជាតិយើង កើតឡើងដោយសារខ្មែរបែកបាក់គ្នា។ ការបែកបាក់គ្នាកន្លងមកនេះ គឺដោយសារកំហឹងនយោបាយ ហើយឈានទៅប្រើប្រាស់កម្លាំងប្រដាប់អាវុធរៀងៗខ្លួន។

ឯកឧត្តមប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថាគណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា មិនគុំគួនសងសឹក និងមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាប ឬ គំរាមខ្មែរគ្នាឯង។ ដូច្នេះ អនាគតប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គ្មានទេសង្គ្រាម រវាងខ្មែរ និងខ្មែរ។

ឯកឧត្តមកឹម សុខាបានថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រីឯនៅពេលរសៀល ឯកឧត្តមនឹងទៅឃោសនានៅខេត្តកំពង់ចាម ជាបន្ដ។

អ្នកនាំពាក្យគជបបានឲ្យដឹងថាការឃោសនាសម្រាប់អាណត្តិទី៤នៃការបោះឆ្នោតឃុំសង្កាត់នៅពេលនេះមានដំណើរល្អជាងអាណត្តិមុខៗ។ក្នុងនោះគជបថ្នាក់ឃុំសង្កាត់រៀបចំការបោះឆ្នោតបានទទួលបានពាក្យចំនួន៣៤បណ្តឹងគិតត្រឹមរសៀលថ្ងៃទី២៥ឧសភាឆ្នាំ២០១៧៕

Tags:
  • កឹម សុខា
  • អាក្រក់
  • បែកបាក់
  • កម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥