MENU
ស៊ន សៀវម៉ី ចង់បានតំណែងមេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៦:០៤ | ១,០៥៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  វិរៈនារី ស៊ន សៀវមី កីឡការិនីឆ្មើមនៃ កីឡាតេក្វាន់ដូកម្ពុជា ដែលជាកីឡាការិនីមួយរូបដំបូងគេដែលដណ្តើមបានមេដាយមាសពីការប្រកួត Asian ហ្គេម នៅកូរ៉េ កាលពីឆ្នាំ២០១៤នោះ មានមហិច្ចតាខ្ពស់ចង់បានតំណែងមេដាយមាសស៊ីហ្គេមសម្រាប់ឆ្នំានេះក្រោយពីមានការប្រកួតកម្ដៅសាច់ដុំដ៍ធំ នៅចុងខែមិថុនា នេះ មុនស៊ីហ្គេមម៉ាឡេស៊ីចាប់ផ្ដើម។

បើទោះបី គ្រូពេទ្យកូរ៉េបានចេញវិជ្ជបញ្ជាមិនអនុញ្ញាតរូបនាង បន្តការហ្វឹកហាត់ ឬប្រកួតទៀតបាន ដោយសាររតែជង្គងរបស់នាងមានរបួស គឺត្រូវសម្រាក់ព្យាបាលសិន យ៉ាងណាក្ដី មហិច្ឆតា ក្នុងការដណ្ដើមមេដាយមកជូនជាតិ របស់កីឡាការិនីរូបនេះ បន្តប្រកួតព្រោះឆ្នាំនេះនាង មានការប្រកួតច្រើន ដូចជា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នាថ្ងៃទី១៩ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិពភលោក នៅប្រទេសកូរ៉េ នាថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះជាដើម ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ដែលមានជំនឿចិត្តខ្ពស់ និង គាំទ្រលើការសំរេចចិត្តរបស់ ស៊ន សៀវម៉ីនោះ បានមានប្រសាសន៍ថា សៀវម៉ី អាចធ្វើបាន នាងពិតជាអាច ព្រោះនៅក្នុងស្រុកខ្មែរ មានតែនាងទេ ដែលសមត្ថភាពខ្ពស់ ។

លោកបន្តថា   “ឆ្លងកាត់ការប្រកួតពិភពលោក នៅប្រទេសកូរ៉េលើកនេះ វានឹងបន្ថែមបទពិសោធន៍ដល់កីឡាការិនី ស៊ន សៀវមី បូករួមនឹងការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ពីកីឡាការិនីផ្ទាល់ផងនោះ ការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី សៀវមី អាចការពារតំណែងមេដាយមាសបាន។  ការប្រកួតពិភពលោកនៅប្រទេសកូរ៉េនៅ ចុងខែមិថុនានេះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងបញ្ជូនកីឡាករ៣រូប និងកីឡាការិនី៣រូប ទៅចូលរួមប្រកួត”។

ជាមួយគ្នានេះដែរ ស៊ន សៀវម៉ី ក៍បាននិយាយដែរថា ហ្គេមសំខាន់ៗនេះបានជំរុញឲ្យខ្ញុំព្យាយាមហ្វឹកហាត់ធ្វេរដង ដើម្បីស្វែងររកជ័យជម្នះមកជូនប្រទេសជិតនិងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងខ្ញុំផ្ទាល់។

ថ្វីត្បិតការហ្វឹកហាត់គឺត្រៀមទៅស៊ីហ្គេមក៍ពិតមែន ប៉ុន្តែការប្រកួតពិភពលោក ក៍សំខាន់ដែរសម្រាប់រូបនាង ពីព្រោះការប្រកួតពិភពលោក វាប្រជុំដោយកីឡាការិនីខ្លាំងៗមានផ្តល់បទពិសោធន៍ល្អច្រើនផ្ទុយទៅវិញ ការប្រកួតជើងឯកពិពភលោកគឺជារឿងល្អសម្រាប់រូបនាងត្រៀមលក្ខណៈប្រកួតដណ្តើមមេដាយណៅកីឡាស៊ីហ្គេមលើលទី២៩។

គួររំលឹកថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន៧គ្រឿង ក្នុងនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេរុស្សីកាលពីឆ្នាំ២០១៥ ដោយសមត្ថមភាពក្រោយពីនាងឆ្លងផុតវគ្គជម្រុះដោយជោគជ័យ ប៉ុន្តែនាងបានចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១៕ដោយ បូរិន

                       

Tags:
  • ស៊ន សៀវម៉ី
  • មេដាយមាស
  • ស៊ីហ្គេម
  • ម៉ាឡេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥