MENU
ក្រសួងការបរទេសអះអាងថា ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ជួយរំដោះអ្នកទោសពលរដ្ឋខ្មែរ១៤នាក់
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២២ តុលា ២០១៦, ១៨:១៣ | ៥៦៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   លោកជុំសុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅថ្ងៃទី២១តុលាឆ្នាំ២០១៦ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍សុំអោយអាជ្ញាធរម៉ាឡេស៊ី ដោះលែងអ្នកទោសពលរដ្ឋខ្មែរចំនួន១២ នាក់ ដែលបានជាប់ឃុំនៅពន្ធនាគារ Semenyih នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយសារគ្មានលិខិតឆ្លងដែន ហើយបានរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ។

១-ឈ្មោះ អ.ហ.ល(បុរស)អាយុ២០ឆ្នាំមកពីខេត្តត្បូងឃ្មុំ ២-ឈ្មោះ ណ.ព.ស(បុរស) អាយុ២៤ឆ្នាំមកពីខេត្តត្បូងឃ្មុំ៣-ឈ្មោះល.ស.ល(បុរស)អាយុ១៨ឆ្នាំមកពីខេត្តក្រចេះ៤-ឈ្មោះ យ.រ.ស (បុរស)អាយុ១៩ឆ្នាំមកពីខេត្តត្បូងឃ្មុំ៥-ឈ្មោះឡ.ន(បុរស)អាយុ២៦ឆ្នាំមកពីខេត្តបន្ទាយមានជ័យ៦-ឈ្មោះ ក.គ(នារី)អាយុ២៥ឆ្នាំមកពីខេត្តព្រៃវែង៧-ឈ្មោះ ក.អ(នារី)អាយុ២៥ឆ្នាំមកពីខេត្តត្បូងឃ្មុំ៨-ឈ្មោះ ម.ហ(នារី)អាយុ៣១ឆ្នាំមកពីខេត្តកំពង់ចាម៩-ឈ្មោះ ហ.ស.រ(នារី)អាយុ២៦ឆ្នាំមកពីខេត្តកំពង់ចាម

១០-ឈ្មោះអ.វ(បុរស)អាយុ៦៥ឆ្នាំមកពីខេត្តបន្ទាយមានជ័យ១១-ឈ្មោះ ល.វ.អ(នារី)អាយុ២៣ឆ្នាំមកពីខេត្តកំពង់ធំ១២-ឈ្មោះ ន.ង(បុរស)អាយុ២៤ឆ្នាំមកពីខេត្តតាកែវ ។

ពលរដ្ឋចំនួន៩នាក់ (លេខរៀងទី១ដល់ទី៩) ជាកម្មកររោងចក្រផលិតស្រោមដៃ។ ស្ថានទូតបានធ្វើអន្តរាគមន៍ ដោយទាមទារអោយថៅកែផ្តល់ប្រាក់ខែដែលនៅខ្វះ និងទិញសំបុត្រយន្តហោះជូនអ្នកទាំង៩។ ចំណែកពលរដ្ឋឈ្មោះ អ.វ និងល.វ.អ (លេខរៀងទី១០និងទី១១) ដោយសាម៉ីខ្លួន ពុំស្គាល់ឈ្មោះនិងអាស័យដ្ឋានរបស់ថៅកែ ហើយខ្វះខាតថវិកា ដូច្នេះស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះជូន។

ពលរដ្ឋខ្មែរ១១នាក់ (លេខរៀងទី១ដល់ទី១១) បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង១៥:៥៥ នាទីតាមជើងយន្តហោះលេខ AK534 ។ ចំណែកពលរដ្ឋឈ្មោះ ន.ង (លេខរៀងទី១២) បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០ នាទី តាមជើងយន្តហោះលេខ MH762 ។

គួរបញ្ជាក់ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកាលថ្ងៃទី២តុលាឆ្នាំ២០១៦បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន២នាក់ដែលមានឈ្មោះដូចខាងក្រោម អោយបានត្រឡប់មកកម្ពុជាវិញ៖ ១-ពលករឈ្មោះ ន.ម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង បានធ្វើដំណើរតាមរថយន្តតាមប្រទេសថៃទៅម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ និងធ្វើការជាអ្នកឈូសឈើ។ ដោយសារការងារលំបាកពេក ពលករបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

អង្គការសម្ព័ន្ធចាប់ដៃបានទិញសំបុត្រយន្តហោះហើយស្ថានទូតបានចេញថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី សម្រាប់ពលករ។២- ពលការិនីឈ្មោះ ម.ស.ជ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយខ្លួនឯងជាលើកទី២ កាលពីខែ មករា ឆ្នាំ២០១៥ នៅហាង Spa មួយកន្លែង។ ដោយសារការងារលំបាកពេក នាងបានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រសួការបរទេសបន្តថាក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ឲ្យនាងគ្រប់ចំនួន។ ពលករ-ពលការិនីទាំងពីរនាក់ បានមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។  អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ អ្នកទាំងពីរផងដែរ៕                       

Tags:
  • ក្រសួងការបរទេស
  • ស្ថានទូតកម្ពុជា
  • ពលរដ្ឋខ្មែរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥