MENU
បញ្ជូនខ្លួនឈ្មួញគ្រឿងញៀនម៉ាឡេស៊ី និងវេណេហ្ស៊ុយអេឡានិង ថ្នាំញៀនជាង១គីឡូទៅ តុលាការក្រុង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញា ២០១៦, ១៥:២៩ | ១,៨៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦បានបញ្ចូនខ្លួនជនសង្ស័យពីនាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការនាំចូលថ្នាំញៀនចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សមត្ថកិច្ចគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់និងរឹបអូសថ្នាំញៀនជាង១គីឡូក្រាមនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណមេក្លោងជួញដូរគ្រឿងញៀនរូបនោះទេ តែគេបានដឹងថាឈ្មួញគ្រឿងញៀនម្នាក់នេះមានបំណងឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ម៉ាកាវ ប្រទេសចិន ។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះជនសង្ស័យបានចងភ្ជាប់លាក់បាំងទុកត្រង់ភ្លៅប៉ុន្តែការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់សមត្តកិច្ចសូម្បីលេបចូលក្នុងពោះក៏អាចដឹងនិងចាប់ខ្លួនបានដែរ ។

ចំណែកនារីជនជាតិវេណេហ្ស៊ុយអេឡាក៏ត្រូវបានចាប់ខ្លួនក្នុងថ្ងៃតែមួយជាមួយគ្នាដែលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនស្ត្រីម្នាក់ ខណៈនាំគ្រឿងញៀនជាង១គីឡូក្រាមចូលមកកម្ពុជា ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ LOUPEZ ALVIAREZ ADELYS PAOLA អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា កាន់លិខិត ឆ្លងដែនលេខ 13842070 ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ១៤៤៩,៤៣ក្រាម ។

Tags:
  • គ្រឿងញៀន
  • ម៉ាឡេស៊ី
  • វេណេហ្ស៊ុយអេឡា
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥