MENU
ស្ថានទូតខ្មែរនៅបរទេស ជួយពលករ-ពលការិនីខ្មែរពីប្រទេសម៉ាឡេស៊ី៣នាក់ និងឧបត្ថម្ភដល់ពលការិនីម្នាក់នៅថៃ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៩ វិច្ឆិកា ២០១៦, ០៧:២៩ | ៧១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំសន្ទរីបានប្រកាសនៅថ្ងៃទី៨ខែវិច្ឆិកាថាស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ីបានសង្រ្គោះស្រីខ្មែរ៣នាក់និងជួយឧបត្ថម្ភដល់ស្រ្តីម្នាក់នៅប្រទេសថៃ។ពលការិនីម៉ាឡេស៊ីទាំងនោះមកដល់កម្ពុជាវិញនៅថ្ងៃទី៨ខែវិច្ឆិកានេះ។ចំណែកពលការិនីនៅថ្ងៃត្រូវបានជនជាតិភូមាចាក់រហួសទ្រូង។តែអ្នកនាំពាក្យរូបនេះមិនបានបង្ហាញអត្តសញ្ញាញពិតរបស់ជនរងគ្រោះទេគ្រាន់តែប្រាប់អាយុនិងទីកន្លែង។

១- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់ពលករ-ពលការិនីខ្មែរ៣នាក់ និងរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ ពលការិនី ឈ្មោះ ឡ.គ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់បោកបញ្ឆោត យកទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦។

លោកបានលើកឡើងថាដោយធ្វើការលំបាក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។តាមសំណូមពររបស់ស្ថានទូតថៅកែរបស់ពលការិនីបានយល់ព្រមប្រគល់លិខិតឆ្លងដែនដល់ពលការិនីវិញ។ដោយសារពលការិនីខ្វះខាតថវិកា ស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរមកកម្ពុជា។   

ពលការិនី ឈ្មោះ ប.ស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានទៅធ្វើការជាអ្នកបោស សំអាតនៅម៉ាឡេស៊ី ពីថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះAT។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយទាមទារប្រាក់ខែដែលនៅសល់ និង ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ ដល់ពលការិនីវិញ។  ពលការិនី ឡ.គ និងពលការិនី ប.ស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536 ។  

ពលករ ឈ្មោះ ង.វ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានជាប់ឃុំនៅពន្ធនាគារSemenyih ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររស់នៅ និងធ្វើការខុសច្បាប់ ហើយពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន ពលករបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ ការធ្វើដំណើរមកកម្ពុជាវិញ។ ពលករ ឈ្មោះង.វ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៦:០០នាទីព្រឹក តាមជើងយន្តហោះលេខ AK534 ។

២-  ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចាត់មន្រ្តីស្ថានទូតទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន៧.៥០០បាត ដល់ពលករខ្មែរ ឈ្មោះ ច.រមហ អាយុ២២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលត្រូវបានពលករមីយ៉ាន់ម៉ារ ចាក់នឹងកាំបិតចំទ្រូងខាងឆ្វេង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពលកររូបនេះ បានចូលមកប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់ កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការខុសច្បាប់ជាមួយក្រុមហ៊ុនប្រមូលសំរាមមួយនៅជាយក្រុងបាងកក។

ពលកររងគ្រោះត្រូវបានសង្រ្គោះបឋមនៅមន្ទីពេទ្យមួយក្នុងខេត្តនន្ទបុរី (Nonthaburi) ដោយត្រូវចំណាយលើថ្លៃព្យាបាលចំនួន១២ម៉ឺនបាត។

លោកអ្នកនាំពាក្យបញ្ជាក់ថាតាមសំណើរបស់ស្ថានទូត  មន្ទីរពេទ្យបានយល់ព្រមឲ្យសាម៉ីខ្លួនបង់ត្រឹមចំនួន៦ម៉ឺនបាតប៉ុណ្ណោះនិងអោយចុះកិច្ចសន្យាសងប្រាក់ដែលខ្វះនៅពេលណាមានថវិកា (តំណាងមន្ទីរពេទ្យបញ្ជាក់ថា កិច្ចសន្យានេះ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមន្ទីរពេទ្យមិនបង្ខំទារប្រាក់នៅខ្វះនេះឡើយ)។

លោកជុំសុន្ទរីនៅថ្ងៃទី៤ខែ វិច្ឆិកា  ពលកររងគ្រោះ ត្រូវបានបញ្ជូនបន្តទៅវះកាត់នៅមន្ទីរពេទ្យមួយទៀតក្នុងទីក្រុងបាងកក។ ក្រៅពីជម្រុញដំណើរការកាត់ទោសជនល្មើសទៅតាមផ្លូវច្បាប់ស្ថានទូតកំពុងទាមទារអោយនិយោជករបស់ពលកររងគ្រោះ ជួយឧបត្ថម្ភដល់ការព្យាបាលរបួសរបស់ពលកររូបនេះផងដែរ៕

Tags:
  • ស្ថានទូត
  • ពលការិនី
  • ម៉ាឡេស៊ី
  • ឧបត្ថម្ភ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥