MENU
តារាសម្តែង គន់ រៀមរតនៈ ជួបបន្ទុកបន្តគ្នារឿងមរណៈភាពសាច់ញាតិ ចំពេលរកលុយធ្វើបុណ្យលំបាក
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១២:១៥ | ៧៥១ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖   ដោយសារតែរកពេលស្ងប់ចិត្តមិនបានក្នុងការរកលុយទុកដាក់ពេលនេះតារាសម្តែងនិយមតែងកាយភេទទីបីលោកគន់ រៀមរតនៈហាក់បន្ទុកបណ្តាក់ជាខ្លាំងជួបរឿងទុក្ខសោកបន្តគ្នារឿងបងប្អូនចាស់ជរាយាយតាខូចចែកឋានរកតែពុទ្ឋោខណៈខ្លួនរីងរៃខ្លាំងក្នុងការរកលុយ។

នៅពេលនេះលោកអ៊ុំ ប្រុសរបស់តារាសម្តែងរូបនេះដែរបួសជាសង្ឃហើយឈឺធ្ងន់ដោយមានវ័យជាង៩០ឆ្នាំបានលាចាកលោកគ្រាដែលប៉ុន្មានថ្ងៃមុនលោកបានទៅដល់បាត់ដំបងមើលលោកអ៊ុំក្នុងសភាពកាន់តែពិបាក។នៅទីបំផុតសាច់ញាតិរបស់លោកគន់ រៀមរតនៈត្រូវអស់អាយុសង្ខាហើយចែកឋានទៅកាន់លោកខាងមុខ។

យ៉ាងណាលោកគន់ រៀមរតនៈហាក់ស្មុគស្មាញចិត្តគ្រាដែលប៉ុន្មានខែមុនលោកយាយបង្កើតបានទទួលមរណៈភាពហើយក្នុងនាមជាចៅបានជួយដោះស្រាយយ៉ាងច្រើនគ្រាបងប្អូនអត់ៗពេលនៅព្រៃវែងហើយបានសប្បុរជនជួយរំលែកថវិការរៃគ្នាជួយខ្លះបានសម្រាលផលលំបាក។នៅពេលនេះស្រាប់តែជួបរឿងមួយគ្រាទៀតស្របពេលដែលការខំសន្សំលុយសម្រាប់មានការរវល់មានកម្រិយលោកកាន់តែយ៉ាប់រឿងរកប្រាក់ជួយធ្វើបុណ្យលោកអ៊ុំទោះជាមិនមែនសាច់ញាតិតែមិនមើលនឹងភ្នែកកើតស្របពេលបងប្អូនក្រតែម្តង។

តារាដែលមិនចង់កើតរឿងចំពេលខ្លួនអត់សូវមានប្រាក់ដែរនោញគន់ រៀមរតនៈហៅចែរូហ្សាលោកពិតជាមិនចង់ថ្ងូររឿងអត់លុយកាក់ធ្វើបុណ្យទេតែលោកពិតជាពិបាកភ្នែកមើលសភាពពិតគ្រាអ៊ុំប្រាក់ចែកឋានទៅអត់លុយទៀតកូនចៅក្រ។លោកមិនដឹងជាធ្វើបែបណាទេបើរឿងដដែលៗកើតឡើងស្រូលមិនស្រួលមានមតិយល់ថាលោកដើរតែលេងស្ទីលកម្សត់តែធាតុពិតមិនដូច្នេះទេ។ប្រសិនបើពេលវេលាយូរខែលោកអាចសល់លុយកាក់ខ្លះទុកមានការដោះស្រាយតែការងារសម្តែងដូចដឹងហើយមិនបានច្រើនហើយមិនសូវមានរាល់ថ្ងៃទេហើយខំធ្វើការខាងក្រៅមកទប់ការចាយវាយដល់ពេលចឹងវាលឿនពេកលោកចង់ខ្យល់គវិលមុខតែនៅតែរកវិធីជួយធ្វើបុណ្តឲអ៊ុំដោយរំពឹងថាព្រះមិនដាក់ទោសលោកជួបតែទុក្ខរហូតចង់ទេហត់នឿយណាស់សុំពរព្រះធ្វើកុំឲមានបញ្ហាចឹងទៀត។

យ៉ាងណាលោកសូមអរគុណណាស់បងប្រុស Khim Heak បងប្រុសបានជួយជាមឈូសសំរាបតំកល់នឹងបូជាសពរបស់លោក អុំ ប្អូន នឹងថវិកាមួយចំនួនសំរាបចាត់ចែងក្នុងពិធីបុណ្យប្អូន ក៍ដូចជាក្រុមគ្រួសារនៃសពសូមគោរពរជូនពរសូមបងប្រុស ទទួលបានមគ្គផល កុសលផលបុណ្យគឺសេចក្តីសុខសេចក្តីចំរើន ត្រជាក់ ត្រជុំ ចំរ៉ុងចរើន ទាំងក្រុមគ្រួសារនឹងទទួលបានជោគជ័យឈ្នះអស់រាល់ភារកិច្ចការងារមាសត្រូវ ទាំងឡាយមកពីគ្រប់ទិសទី។                                       

Tags:
  • តារាសម្តែង
  • សាច់ញាតិ
  • គន់ រៀមរតនៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥