MENU
តារាសម្តែង ពេជ្រ ខេនឌី មានជំនួញខ្ទង់រាប់សិបម៉ឺនដុល្លារ នៅតែរកលុយពីសិល្បៈ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១២:៥៧ | ៧០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងអ្នកនាងពេជ្រ ខេនឌីបានប្រែមុខមាត់ថ្មីបន្តបន្ទាប់ក្រោយបានស្វាមីមានទ្រព្យស្តុករហូតបង្កើតមុខជំនួញបន្តគ្នាពីមួយទៅមួយ។ថ្មីៗនេះនាងបានបោះទុនរាប់សិបម៉ឺនដុល្លារបើភោជនីយដ្ឋានធំមួយមានឈ្មោះថា«ភោជនីយដ្ឋានគុនល្បុកត្តោក្លិប»នៅទីរួមខេត្តសៀមរាបកាលពីចុងសប្តាហ៍មុនក្រោមរួបភាពគគ្រឹកគ្រែងពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

ទីតាំងភោជនីយដ្ឋាន«គុនល្បុកត្តោក្លិប»ស្ថិតនៅភូមិបឹងកន្សែង ឃុំថ្វាយដង្គំ ខេត្តសៀមរាបបើមកតាមផ្លូវព្រះអង្គចេកព្រះអង្គចមទៅព្រលានយន្តហោះបត់ចូលច្រកជាប់អេស៊ីលីដា។អ្នកនាងពេជ្រ ខេនឌីបានថ្លែងឲ្យដឹងក្នុងថ្ងៃបើសម្ពោធហាងថ្មីទីតាំងធំទូលាយនេះថាដោយសារតែចិត្តស្រឡាញ់ក្បាច់គុនល្បុកត្តោខ្មែរនាងបានសម្រេចចិត្តបើកជាភោជនីយដ្ឋានមួយនេះមានឈ្មោះថា«គុនល្បុកត្តោក្លិប»ដែលមានសម្តែងក្បាច់គុនល្បកត្តោផងដែរ។នាងថានេះជាភោជនីយដ្ឋានដ៍ថ្មីសន្លាងមួយនៅខេត្តសៀមរាបព្រោះនៅតំបន់នេះអត់មានហាងណារំលេចសកម្មភាពបង្ហាញក្បាច់គុនល្បុក្កតោឲ្យភ្ញៀវទស្សនាអមជាមួយមួយតន្ត្រីឡើយ។ហាងនាងគោលដៅចង់លើកស្ទួយវិស័យគុនល្បុក្កតោនិងចង់ឲ្យបងប្អូនកីឡាករទាំងអស់មានការងារធ្វើតាមរយៈការបំពេញកិច្ចការងារនៅហាងនាងដោយមិនរំពឹងលើកម្មវិធីប្រកួតនានាឡើយ។

ក្នុងទីតាំងនាងមានសម្តែងក្បាច់គុនល្បុកត្តោរៀងរាល់ថ្ងៃសុក្រនិងសៅរ៍វេលាម៉ោង៧យប់ហើយនាងនិងក្រុមការងារគ្រោងរៀបចំការប្រកួយយកពានរង្វាន់និងរកអ្នកខ្លាំងដើម្បីទៅចូលរួមប្រកួយលក្ខណៈស៊ីហ្គេមឆ្នាំ២០២០ខាងមុខដែលកម្ពុជាជាម្ចាស់ផ្ទះ។ជាមួយនិងដើមទុនក្បែរ៣០ម៉ឺនដុល្លារពេជ្រ ខេនឌីបានលើកឡើងទៀតថានាងរំពឹងថាភ្ញៀវបរទេសនិងភ្ញៀវជាតិអាចមកជួយគាំទ្រភោជនីយដ្ឋានរបស់នាងដែលក្រៅពីការប្រគំតន្ត្រីស្តាប់ចម្រៀងគ្រប់ចង្វាក់និងអាហារឆ្ងាញ់ៗបែបខ្មែរក៍មានការមសម្តែងគុនល្បុកត្តោខ្មែរយើងផងដែរ។លើសពីនេះសម្រាប់ប្អូនៗដែលក្រីក្រអាចមកចុះឈ្មោះចូលរៀនល្បុកត្តោខ្មែរនៅហាងនាងបានដោយគ្រាន់តែបញ្ជាក់លិខិតជាអ្នកក្រីក្រពីមេភូមិនិងសង្កាត់គឺយើងទទួលហើយសម្រាប់អ្នកមានលទ្ឋភាពខ្លះយើងបង្ហាត់យក១ខែ១០ដុល្លារ។

ទាក់ទិននិងជីវិតសិល្បៈនាងមិនដែលគិតថាបោះបង់ចោលនោះទេព្រោះនាងបានកសា  ងស្នាដៃការងារសិល្បៈនេះយូរឆ្នាំមកហើយតាំងពីថតខារ៉ាអូខេឲ្យផលិតកម្មរៃមាសតោមា សយូរហើយ។ដូចនេះនាងមិនអាចបោះចោលដោយស្រួលនោះទេទោះជានាងមមាញឹកជាមួយអាជីពជំនួញពេញដៃក៍ដោយនៅតែឆ្លៀតចូលមកអុកឡុកសិល្បៈដូចពីមុន។ការរ ក្សាតំណែងជាតួសម្តែងនាងចង់ក្តាប់ការងារតែផ្នែកមួយចំនួនប៉ុណ្ណោះមិនពេញដៃឡើយដូ ចជាគ្រាន់តែថតជាខារ៉ាអូខេខ្លីៗស្ពតអប់រំបើជារឿងលក្ខណៈដុំនិងភាគគឺមិនទាន់អាចថតបានដែរព្រោះចំណាយច្រើនលើពេលវេលាគ្រាន់តែការងារខារ៉ាអូខេនាងឆ្លៀតចូលរួមបាន។                                                 

Tags:
  • តារាសម្តែង
  • ពេជ្រ ខេនឌី
  • ជំនួញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥