MENU
មង្គលការរតារាសម្តែង លី ច័ន្ទសីហា ជុំដោយតារាស្ទើរគ្រប់ជំនាន់
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៦ ឧសភា ២០១៧, ០៨:០៩ | ១,៩៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នាពិធីជប់លៀងរៀបអាពាហ៍ពិពាហ៍អ្នកនាងលី ច័ន្ទសីហា តារាសម្តែងល្បីឈ្មោះតាំងពីក្មេងអ្នកនាងលី ច័ន្ទសីហាកាលពីរាត្រីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានម៉ូឌែន២ចាក់អង្រែរាជធានីភ្នំពេញមានតារាមករាប់រយអ្នកគួរឲ្យកត់សម្គាល់ពិសេសតារាបាត់មុខៗមួយចំនួនផងដែរ។  ក្នុងឱកាសជួបជុំគ្នាដើម្បីផ្តល់ស្នាមញញឹមដល់កូនក្រមុំកូនកំលោះនិងមាតារាបិតាទាំងសងខាងនេះបានធ្វើឲ្យបរិយាកាសរីករាយបន្តទៀតនិងកាន់តែធ្វើឲ្យម្ចាស់ដើមការរីកចិត្តនៅពេលមានអ្នកអាណិតស្រឡាញ់មកកកកុញសមតាមការរំពឹងទុក។

នេះបញ្ជាក់ថា លី ច័ន្ទសីហា ជាតារាមានអ្នកសិល្បៈជាច្រើនលើសលុបនិងមហាជនផងដែរចូលចិត្តនិងរាប់អានព្រមទាំងទទួលស្គាល់ពីទេពកោសល្យប្រាកដមែនក្នុងវិថីសិល្បៈ។តារាដែលបានចូលរួមជាច្រើនចាំមិនអស់បូកទាំងអ្នកបាត់មុខដោយមានឈ្មោះល្បីៗរួមអ្នកនាងឱក បូរី ផ្កាយ វល្ខណ៍ អ្នកនាងសន សុម៉ាឡែន  ម្ចាស់ផលិតកម្មរៃមាសតោមាសអ្នកស្រីខៀវ ចិន្តា លោកស័ក្ក ខៀវ សុខារ៉ាវីព្រមទាំងមានវត្តមានលោកជំទាវល្បីឈ្មោះមួយចំនួនផងដែរ។

តារាដែលនៅមានវត្តមានក្នុងសិល្បៈនាពេលនេះដូចជា អ្នកដឹកនាំរឿងលោកហ្វៃ សំអាង លោកគាំ ចន្ឋី អ្នកនាង យុគ ចិន្តា អ្នកនាងចន ច័ន្ទលក្ខិណា លោកទុំ សារុតហៅនាយឃ្លោក លោកកុយ ស៊ីឌឿន សូដានីតា យ៉ែម សំអូនសឿ សុធារ៉ានិងស្វាមី  ទូច ស្រីលក្ខណ៍ តូតា នីមុនីនាថ ញឹម ចាន់ថន ពេជ្រ សោភា លោកអ៊ឹម ជីវ៉ា ឌួង ហ្សូរីដា ពៅ លីដា គង់ វង្សយ៉ាទី ឈួន សុវណ្ណឆៃ ប៉េង ប៉ោង សំប៉ូលីដា ទឹម រដ្ឋា ឌី សូនីតា អោក សុម៉ាវត្តី ស៊ឹម ថៃណា ជិន ស៊ីណារ៉ាក់ សាយ សៀរ៉ា រតនៈ វិសិដ្ឋ  គង់ ច័ន្ទស្រីមុំ លី ម៉ារីណា ឧកញ៉ាតូនី ឧកញ៉ាគង់ កញ្ញា ថន លក្ខិណា ឡោម លក្ខិណា  កញ្ញាធី ណាតា  តារាកំប្លែងយេយេរ លោកម៉ាដូណា ភិន សុដាលីស លោកអ៊ិន សុភិន អេឡិច ហ្សូរ៉ា ចន អេឡិចដាហ្វី នាយព្រែក ថនផន ស្រីខួច អ្នកនាង តូច ស្រីពេជ្រ ពេជ្រ អាវីហ្សា វ៉ាន់ នីឡាព្រមទាំងតារាជាច្រើនទៀត។

លោកលី សុជុនជាឪពុកបង្កើតរបស់លី ច័ន្ទសីហាបានថ្លែងរៀបរាប់ឲ្យដឹងថាសីហាគឺជាកែវភ្នែកសំខាន់បំផុតរបស់លោកបានស្រឡាញ់ថ្នាក់ថ្នមមើលថែរអស់ជាច្រើនឆ្នាំទោះជាមានរឿងអ្វីក៍ដោយក៍លោកនៅក្បែរកូន។ប៉ុន្តែលោកសូមប្រកាសថាកែវភ្នែកមួយគូនេះសូមប្រគល់ជូនទៅស្វាមីលី ច័ន្ទសីហាមើលថែរជំនួសបន្តដូចលោកមើលថែរកូនស្រីសំណប់ចិត្តនេះផងដែរ។លោកសប្បាយចិត្តដែលស្វាមីលី ច័ន្ទសីហាគាត់ស្រឡាញ់អត្តចរិកស្រគត់ស្រគំលី ច័ន្ទសីហា ហើយចូលចិត្តសិល្បៈរហូតនៅតែឲ្យសីហាបន្តសិល្បៈលើសពីនេះស្វាមីសីហាក៍ស្រឡាញ់រាប់អានអ្នកសិល្បៈដូចគ្នាព្រោះសីហាមានឈ្មោះក៍ដោយសារសិល្បៈ។ដូចនេះលោកមិនមានអ្វីនោះទេមានតែអរគុណដល់ភ្ញៀវកិត្តយសទាំងអស់បានចូលរួមនិងចំណាយពេលវេលាជួយជាកម្លាំងចិត្តផ្តល់តម្លៃនៃពិធីមង្គលការនេះ។ជាពិសេសលោកក៍សូមជូនពរលី ច័ន្ទសីហានិងស្វាមីចេះស្រឡាញ់គ្នាថែរក្សាគ្នារហូតតទៅដល់ចាស់រៀងខ្លួននិងចេះខន្តីអភ៏យទោសឲ្យគ្នាទៅវិញទៅមកផងដែរ។ចំណែកកូនក្រមុំតួឯកពិសេសនៃកម្មវិធីលី ច័ន្ទសីហាបានឲ្យដឹងថានាងសូមអរគុណដល់ស្វាមីរបស់នាងដែលពេញចិត្តនិងស្រឡាញ់នាងរហូតនាំឪពុកម្តាយស្តីដណ្តឹងហើយបានឆ្លងដល់ពិធីមង្គលការនេះជាមហាកិត្តិយសរបស់នាងព្រមទាំងលោកឪពុកម្តាយក្មេងនិងប៉ាម៉ាក់បង្កើតផងដែរដែលជួយគិតគូរៀបចំឡើង។

អរគុណចំពោះភ្ញៀវទាំងអស់ផងដែរនាងនិងមើលថែរស្នេហាមួយនេះឲ្យបានរិតតែប្រសើរឡើងជាបន្តទៀតទោះជាមានរឿងអ្វីនាងសន្យាថាខន្តីនិងពិចារណាឲ្យបានខ្ពស់រហូតដើម្បីបានស្រឡាញ់គ្នាដល់ចាស់រៀងខ្លួន។                                           

Tags:
  • មង្គលការ
  • លី ច័ន្ទសីហា
  • តារា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥