MENU
រថយន្តឡង់គ្រីស័របើកបុករថយន្តកាមរីបាឡែន រួចរត់គេចបាត់បន្សល់ទុក ស្លាកលេខនៅកន្លែង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៣៩ | ៥៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នារីរូបស្រស់ម្នាក់បានបើករថយន្តកាមរីបាឡែនឆ្លងស្ទុប ហើយត្រូវរថយន្តឡង់គ្រីស័រ បើកបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កបើករត់គេចបាត់ បន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ ។ ក្នុងហេតុការនេះដែរ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នា២០១៧នៅត្រង់ចំណុចផ្លូវ លេខ៤៣២ កែងនិងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះខាងលើ បានបើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4210 ធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវកែងលេខ៤៣២ ក៏បានបើកឆ្លងកាត់ ស្របពេលនោះ ភ្លាមៗមានរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AA-5868 បានបើកមកពីផ្លូវលេខ៤៣២ ទិសដៅពីលិចមកកើត ដោយបញ្ច្រាស់ទិសកែងគ្នា ក្នុងល្បឿនលឿនហើយក៏បានបុករថយន្តកាមរីបាឡែនចំពីចហៀងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីរងការខូចខាតខាងមុខយ៉ាងដំណំ និងធ្វើឲ្យនារីរូបស្រស់ម្នាក់ដែលជាតៃកុងរងរបួសបែកក្បាលហូឈាមស្រោចខ្លួន (ស្រាល) ដោយឡែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល និងបន្សល់ទុកកាងរថយន្តផ្ចាប់និងស្លាកលេខផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត ដោយឃើញភាគីខាងរថយន្តបង្កបើកគេចខ្លួនបាត់  ទើបប្រគល់រថយន្តរងគ្រោះឲ្យទៅម្ចាស់យកទៅជួសជុលដោយខ្លួនឯង ។ ចំណែកស្លាកលេខរថយន្តបង្កវិញ ជនរងគ្រោះក៏បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានសម្រាប់ស្វែងរកអ្នកបង្កហេតុមកទទួលទោសចាត់ការតាមផ្លូវច្បាប់៕

Tags:
  • រថយន្ត
  • កាមរីបាឡែន
  • បន្សល់ទុក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥