MENU
រថយន្តមីស៊ុសប៊ីស៊ីមួយគ្រឿង បើកលឿនបុករះរថយន្តនិងម៉ូតូ៤គ្រឿងកិនយុវជនម្នាក់ស្លាប់ និង២នាក់ត្រូវរងរបួស នៅមុខសាលាពេទ្យ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៣១ | ៦០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម និងមនុស្ស២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តមីស៊ុសប៊ីស៊ី មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ជ្រុលបុករះរថយន្ត និងម៉ូតូ៤គ្រឿង ទាំងកំរោលនៅចំណុចទល់មុខសាលាពេទ្យ ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះទាំង៣នាក់ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា យុវជនរងគ្រោះដែលស្លាប់ មានវ័យ១៦ឆ្នាំ មុខរបរជាជាងដែក ។ ដោយឡែកបុរសជាអ្នកបើករថយន្តបង្កមានឈ្មោះ ហួត ចាន់ថា អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែន មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាក មីស៊ុសប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-1981 ជិះធ្វើដំណើរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុករះម៉ូតូ២គ្រឿង នៅខាងមុខខ្លួន ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កអេតចាយមួយគ្រឿងបណ្តាលអោយរងរបួសមនុស្ស២នាក់ ហើយជ្រុលទៅបុកម៉ូតូគុបជ្រុង១គ្រៀងទៀត ដែលជិះដោយយុវជន២នាក់ បណ្តាលយុវជនជិះខាងក្រោយត្រូវខ្ទាតចូលក្រោមកង់រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។ ចំណែកអ្នកឌុបត្រូវរងរបួសស្រាល ។

ភ្លាមៗជនរងគ្រោះដែលរងរបួស២នាក់ត្រូវដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនបុរសជាអ្នកបើករថយន្តបង្កបានភ្លាមៗ នឹងបាមបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកភ្លាមៗផងដែរ ដើម្បីបញ្ចៀសកំហឹងពីសំណាក់ពលរដ្ឋ ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង អូសយករថយន្តទាំង៣គ្រឿង និងម៉ូតូជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះអ្នកបើករថយន្តបង្ក ក៏ត្រូវឃាត់បញ្ចូនទៅជាមួយដូចគ្នា ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិអោយមកទទួលយកដោយដឹកបញ្ចូនតាមរថយន្តទៅកាន់ស្រុកកំណើតនៅឯខេត្តកំពតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕                       

Tags:
  • រថយន្ត
  • រងរបួស
  • ម៉ូតូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥