MENU
ក្រុមគ្រួសារតារាកម្ពុជា ជូនថវិកាពីការប្រគំតន្ត្រីក្រោមដំណក់ភ្លៀង ដល់ពេទ្យគន្ឋបុប្ជា
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៥៧ | ៧៤៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដោយសារតែទឹកចិត្តស្រឡាញ់ការងារមនុស្សធម៌ក្រុមតារាទាំងអស់របស់ក្រុមគ្រួសារតារាកម្ពុជាដែលបាននាំគ្នាសម្តែងច្រៀងនៅស្តាតអូឡាំពិកកាលពីពេលកន្លងទៅនោះបានសម្រេចលទ្ឋផលជាផ្លូវការដោយបាននាំយកទឹកប្រាក់មួយចំនួនដែលសរុបបានជូនដល់ពេទ្យគន្ឋបុប្ជាជាផ្លូវការ។

ថវិកាដែលទទួលគឺ៦លាន៨០ម៉ឺន ដែលនេះជាថវិកាមិនច្រើនមែន តែមានតម្លៃ ដោយសារតែថវិកាទទួលបានភាគច្រើន គឺបានពីការរៃអង្គាស ក្រោមដំណក់ទឹកភ្លៀង របស់តារាសិល្ប:។ ពិធីប្រគល់ថវិកា ត្រូវបានចូលរួមដោយលោកបណ្ឌិត្យ មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី លោក សុខ រ៉ាស៊ី ពិធីករPNN កញ្ញា មាស សម្ផស្ស តារាសម្ដែង លោកនាង វ៉ាងសាន់ ពិធីករហង្សមាស អ្នកនាងឈឹម ស្រីអូន តារាចម្រៀង លោកស៊ឹម ស៊ីណាត តារាចម្រៀង តារាចម្រៀងកញ្ញានីនិច និងតារាល្បីឈ្មោះជាច្រើនរូបទៀត។

នៅរសៀលថ្ងៃទី៣០ ឧសភា នេះសមាជិកគ្រួសារតារាកម្ពុជា បានប្រគល់ថវិកាដែលបានពីការដើររៃអង្គាសរបស់តារាសិល្ប: ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ កាលពីថ្ងៃទី២២ ឧសភា នៅស្តាតអូឡាំពិក។ នេះជាព្រឹត្តិការណ៍សប្បុរសធ៍ ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងចាត់ចែងដោយគ្រួសារតារាកម្ពុជា។

យ៉ាងណាសមាជិកតារាទាំងនេះបានតាំងជំហរថាពួកគេនៅតែពេញចិត្តចុញជួយការងារសង្គមគ្រប់រូបភាពទាំងអស់ក្នុងន័យចង់បង្ហាញឲមហាជនបានដឹងថាតារានៅកម្ពុជានាពេលបច្ចុប្បន្នចេះរួបរួមគ្នាជាក្រុមធ្វើអំពើល្អ។ម្យ៉ាងចង់សាងគម្រូល្អដល់តារារលកក្រោយចេះសាមគ្គីគ្នាដូចពេលនេះផងដែរ។                  

Tags:
  • កម្ពុជា
  • រតារា
  • ប្រគំតន្ត្រី
  • ពេទ្យគន្ឋបុប្ជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥