MENU
លោក Rain បានមកដល់ប្រទេសកម្ពុជាដឹងតែផ្អើលយុវវ័យ បុកទៅមើលរូបពិតកម្របានឃើញ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១០:១២ | ១,៤០៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​តារាចម្រៀងលំដាប់អន្តរជាតិលោករ៉េនបានមកដល់ប្រទេសកម្ពុជាតាមគោដៅដើម្បីមកជួបប្រិយមិត្តគាំទ្រដែលស្រឡាញ់ពេញចិត្តការសម្តែងរបស់លោក។យ៉ាងណាសម្រាប់ការប្រគំតន្ត្រីនេះពិតជាមានការរពឹងថាផ្អើកភ្លូកទឹកភ្លូកដីជាមិនខានគ្រាដែលតារារូបនេះជាតារាដែលយុវវ័យខ្មែរពេញចិត្តពិសេសស្រីៗដឹងតែផ្អើលនាំគ្នាចោមរោមមើលសម្រស់ដ៍សង្ហាររបស់លោកមិនខានឡើយ។

វេលាម៉ោងជាង១១យប់ លោករ៉េនបានចុះមកដល់ដីកម្ពុជាយប់ជ្រៅយ៉ាងនេះក្ដី ក៏អ្នកគាំទ្រនៅស្រុកខ្មែរនៅតែឃើញបង្ហាញខ្លួនទៅចោមរោមលោកកុះករមិនធម្មតា។ លោកនឹងគ្រោងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនៅកោះពេជ្រ នៅយប់ថ្ងៃទី៣០ មីនា ដើម្បីស្វាគមន៍ដល់អ្នកគាំទ្រខ្លួនលើកដំបូងនៅកម្ពុជា។

ក្រុមអ្នករៀបចំកម្មវិធីបានអះអាងថា លោក Rain នឹងមានគម្រោងមកសម្រាកមុនការសម្ដែងយ៉ាងហោចមួយថ្ងៃ ទើបលោកសម្រេចចិត្តចុះមកមុនថ្ងៃទី៣០ មីនា ។ លោកនឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន និងបង្ហាញពីការចាប់អារម្មណ៍ចំពោះវត្តមានមកដល់កម្ពុជា មុនការប្រគំតន្ត្រីត្រូវបានធ្វើឡើង។ អ៊ីចឹងហើយទើបតារាចម្រៀង និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ នៅតែអាចកន្ទ្រាក់អ្នកគាំទ្រដល់រាប់រយនាក់ដដែល បើទោះជាលោកសម្រេចចិត្តចុះយន្តហោះមកកម្ពុជានៅពាក់កណ្ដាលអាធ្រាតុ។

លោកត្រូវគេឃើញស្វាគមន៍អ្នកគាំទ្រយ៉ាងកក់ក្ដៅ ដោយផ្ដល់ស្នាមញញឹម ទទួលបាច់ផ្កា និងថតរូបជាមួយ។ ប៉ុន្តែលោកក៏ត្រូវប្រគេចចេញមិនអោយនៅត្រាំត្រែងយូរដើម្បីរក្សាសុវត្ថិភាពផងដែរ។ អ្នករៀបចំកម្មវិធីប្រកាសថាលោក Rain ក្រៅពីមកមុនដើម្បីធ្វើសន្និសីទកាសែត លោកក៏ត្រូវការពេលបំពេញកិច្ចការមួយចំនួននៅកម្ពុជាផងដែរ ទើបលោកសម្រេចចិត្តមកមុនការប្រគំតន្ត្រី ដើម្បីកុំអោយតក់ក្រហល់៕

ដោយឡែកយើងសូមរំលឹកដល់បណ្តាទស្សនិកជយើងដែលទស្សនាផ្ទាល់នាថ្ងៃ៣០ស្អែកនេះសូមគោរពនូវសណ្តាប់ឆ្នាប់រក្សាបាននូវភាពសុជីវធម៌ពេលតារាល្បីមកដល់វេទិកា។នេះជាកិត្តិយសសម្រាប់យើងទាំងអស់គ្នាគួរសាងភាពល្បីនេះឲល្អក្នុងន័យមុខមាត់ប្រទេសកម្ពុជាយើង។

Tags:
  • លោក Rain
  • ប្រទេសកម្ពុជា
  • យុវវ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥