MENU
អស់ទាស់គ្រួសារតារាកម្ពុជា នាំសិស្សវិទ្យាល័យ ហ៊ុន សែនសេរីភាព រាំលេងដើម្បីរកប្រាក់ជួយពេទ្យគន្ឋបុប្ឋា
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ០៩:៥០ | ២,៨២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជាថ្មីម្ដងទៀតក្រុមគ្រួសារតារាកម្ពុជានឹងធ្វើការប្រគំតន្ត្រីដ៏ធំមួយនៅអនុវិទ្យាល័យ ហ៊ុន សែន សេរីភាព  ដែលមានតារាសិល្បៈចូលរួមប្រមាណជាង៤០រូបនៅថ្ងៃទី៩ ខែមេសាដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌលកុមារកំព្រា។    

ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាលោក ផាត់ ដារ៉ារដ្ឋ បានថ្លែងឱ្យដឹងថា ការសម្តែងដើម្បីរៃអង្គាសថវិកាក្នុង ន័យមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌល កុមារកំព្រាដែលស្ថិតក្នុងខេត្តកណ្តាល។ លោកបន្តថា “ថវិកាដែលប្រមូលបានយើងនឹងផ្តល់ជូនខាងមន្ទីរពេទ្យគន្ធបុប្ផា៥០ភាគរយនិង៥០ភាគរ ទៀតជូនមណ្ឌលកុមារកំព្រោនៅខេត្តកណ្តាល”។

គួរបញ្ជាក់ថា គ្រួសារតារាកម្ពុជាបានរួមគ្នាធ្វើកម្មវិធីសប្បុរស និងកម្មវិធីមនុស្សធម៌ជាច្រើនមកហើយដូចជា ប្រមូលស្នាមមេដៃ ថ្កោលទោសដល់អ្នក បង្ហោះរូបអាក្រាតកាយរបស់អ្នក ចម្រៀង វណ្ណ នីឡា ប្រគំតន្ត្រីដ៏ធំនៅ សកលវិទ្យាល័យន័រតុនកាលពីខែ សីហា ឆ្នាំ២០១៦ រៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា បើកការប្រគំតន្ត្រីនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូងដើម្បីបំផុសឱ្យមានការបរិច្ចាគឈាមប្រគំតន្ត្រីនៅមជ្ឈមណ្ឌលផ្តល់ឈាមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបំផុសឱ្យមានការបរិច្ចាគឈាមដោយទទួលបានលទ្ធផលល្អនឹងមានភាពជោគជ័យច្រើន។   ក្រៅពីនោះក៏មានការរៃអង្គាសថវិកាជួយដល់តារាចាស់ៗនិងក្រុមអ្នកក្រខ្សត់និងមានកម្មវិធីថ្លែងអំណរគុណដល់តារាសម្តែងលំដាប់ពិភពលោក អ្នកនាង អេនជេលីណា ចូលី និងកម្មវិធីចុងក្រោយសម្រាប់ឆ្នាំចាស់គឺការប្រគំតន្ត្រីដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា នាថ្ងៃទី៩ ខែមេសា នៅ អនុវិទ្យាល័យហ៊ុនសែន សេរីភាព។ 

ស្ថាបនិករូបនេះក៏សូមអំពាវនាវដល់សប្បុរសជននានាឲ្យបន្តចូលរួមចែករំលែកជួយដល់មន្ទីរគន្ធបុប្ផាបន្តទៀតដើម្បីជួយដល់កុមាកម្ពុជាខណៈដែលមន្ទីរពេទ្យនៅតែត្រូវការថវិកាដើម្បីទ្រទ្រង់៕                                                            

Tags:
  • គ្រួសារតារា
  • វិទ្យាល័យ
  • ពេទ្យគន្ឋបុប្ឋា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥