MENU
តូច ស្រីពេជ្រ ប្តីបើកដៃឲ្យកូនស្រីជិះយន្តហោះមកធ្វើខួប នៅកម្ពុជា
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៩:៣៦ | ១,២០៤ ដង | ចុចបញ្ចេញមតិ (០)

រាជានីភ្នំពេញ៖  ​ជាការកត់សម្គាល់តារាសម្តែងតូចស្រីពេជ្របានធ្វើខួបកំណើតដល់កូនស្រីសំណប់ចិត្តផ្អើលអ្នកសិល្បៈ។កាន់តែប្លែកគឺកូនស្រីនាងជាអ្នកនៅអាមេរិកហើយបានហោះមកខ្មែររៀបចំខួបក្រោមការអនុញ្ញាតពីស្វាមីនៅឆ្ងាយព្រមឲ្យចាត់ចែង។

តារាសម្តែងតូចស្រីពេជ្រដែលកំពុងមានឈ្មោះលេចធ្លោក្នុងសិល្បៈបាននិងគេសង្ស័យថាមានប្តីនិងកូនបន្ទាប់ពីនាងធ្វើខួបកំណើតឲក្មេងស្រីម្នាក់។នៅពេលជជីកសួរនាំនាងបានសារភាពថាពិតជាមានកូនមានប្តីដោយប្តីនាងមិនចង់ចេញមុខហើយរស់នៅអាមេរិកឯណោះ។

តូច ស្រីពេជ្រ និយាយថាការពិតអ្នកនាងមិនដែលលាក់បាំងរឿងមានកូនស្រីនិងមានស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមកពីស្វាមីអ្នកនាងជាអ្នករកស៊ីមិនចង់ឲ្យមានព័ត៌មានណាមួយពាក់ព័ន្ធលោក ហើយបណ្ដាអ្នកសារព័ត៌មានក៏មិនសូវសួរនាំរឿងជីវិតឯកជនរបស់អ្នកនាងផង ទើបអ្នកខ្លះយល់ថាអ្នកនាងបិទបាំងរឿងជីវិតអាពាហ៍ពិពាហ៍ និងគិតថាមិនទាន់មានស្វាមីមានកូន។ អ្នកនាងខ្លួនរៀបការប្រមាណជា១១ឆ្នាំ ហើយអ្នកនាងទើបតែបានប្រឡូកការសម្ដែងប្រមាណជា២-៣ឆ្នាំចុងក្រោយប៉ុណ្ណោះ ជាពិសេសក្រោយពេលកូនស្រីត្រូវបានស្វាមីធានាយកចេញទៅរស់នៅអាមេរិក។

អ្នកនាងថាកូនស្រីដែលអ្នកនាងសម្រេចធ្វើខួបឲ្យនោះ មានវ័យពេញ៩ឆ្នាំឈានចូល១០ឆ្នាំ ដោយពិធីខួបនោះត្រូវបានធ្វើឡើងនៅហាងវីហ្វ្រេនបឹងត្របែកជាមួយគ្នានឹងខួបកំណើតរបស់អ្នកនាងលី ម៉ារីណាដែរ ដោយគ្រាន់តែអ្នកនាងរៀបចំនៅហាងខាងក្រោម ហើយអ្នកនាងលី ម៉ារីណា រៀបចំនៅបន្ទប់ខារ៉ាអូខេ។ អ្នកនាងថាកូនស្រីរបស់ខ្លួនមានឈ្មោះថា សុខ សេរីមរកត ដោយការចុះមកដល់ស្រុកខ្មែររបស់កូនស្រី គឺមិនមានវត្តមានស្វាមីឡើយដោយសារតែស្វាមីអ្នកនាងជាប់ភារ:ចុះពីអាមេរិកមិនទាន់បាន។ អ្នកនាងថាកូនស្រីចុះមកជាមួយអ្នករាប់អានដែលចុះមកលេងនៅកម្ពុជា ដោយស្វាមីរបស់អ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានចុះមកធ្វើខួបកូនស្រីជួបជុំជាមួយអ្នកនាង។ យ៉ាងណាមិញ អ្នកនាងថាសប្បាយចិត្តដែលស្វាមីអ្នកនាងបានអនុញ្ញាតិឲ្យកូនស្រីចុះមកចំថ្ងៃខួបកំណើតជាមួយអ្នកជិតខាងដែលអាចឲ្យនាងរៀបចំធ្វើខួបឲ្យបាន ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយម្ដាយកូន។

អ្នកនាងថាពិធីខួបគ្រោងធ្វើតែ២០តុប៉ុណ្ណោះ ប៉ុន្តែពេលនេះឈានដល់២៥តុហើយ ដោយសារតែអ្នកសិល្ប:ស្រឡាញ់រាប់អានអ្នកនាងហើយសូម្បីតែអញ្ជើញតាមឆាតហ្វេសប៊ុក ក៏ផ្ដល់កិត្តិយសចូលរួម។ នៅក្នុងពិធីខួបរបស់កូនស្រីអ្នកនាង គេឃើញវត្តមានតារាសិល្ប:យ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានតារាល្បីៗ ដោយសារតែអ្នកនាងដ្បិតថាមិនមែនជាតារាជួរមុខ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងមុខមាត់នៅក្នុងពិភពសិល្ប: ក៏ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់មួយរូប។

តារាដែលមានវត្តមានដូចជា លោក កុយ ស៊ីឌឿន ឆឹម សក្កដា ស៊ុន ណារីម៉ូនីកា យេយេ ប៉ុប ពី ឆៃលីដាឡែន ទេព កញ្ញា ទេព សម្ជស្ស ជេសុីកា ស្រីពៅមុខឈើ នាយឃ្លោក មីុ សុីនយ៉ា សាន សុម៉ាលី អ៊ុន សុធា ឈួន សុវណ្ណឆៃ ឈួន ស្រីម៉ៅនិងតារាជាច្រើនទៀត។                                              

Tags:
  • ច ស្រីពេជ្រ
  • យន្តហោះ
  • កម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥