MENU
គ្រួសារតារាកម្ពុជាល្ងាចនេះ រាំច្រៀងនៅតាខ្មៅរៃអង្គាស់ប្រាក់ជួយ ពេទ្យគន្ឋបុប្ឋា
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ០៨:២២ | ៨១៥ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  ជាថ្មីម្ដងទៀតក្រុមគ្រួសារតារាកម្ពុជានឹងធ្វើការប្រគំតន្ត្រីដ៏ធំមួយនៅអនុវិទ្យាល័យ ហ៊ុន សែន សេរីភាព  ដែលមានតារាសិល្បៈចូលរួមប្រមាណជាង៤០រូបនៅថ្ងៃទី៩ ខែមេសាខាងមុខ ដើម្បីរៃអង្គាស ថវិកាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រា។

ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាលោក ផាត់ ដារ៉ារដ្ឋ បានថ្លែងឱ្យដឹងថា ការសម្តែងដើម្បីរៃអង្គាសថវិកាក្នុង ន័យមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌល កុមារកំព្រាដែលស្ថិតក្នុងខេត្តកណ្តាល។ លោកបន្តថា “ថវិកាដែលប្រមូលបានយើងនឹងផ្តល់ ជូនខាងមន្ទីរពេទ្យគន្ធបុប្ផា៥០ភាគរយនិង៥០ភាគរយទៀតជូនមណ្ឌលកុមារកំព្រោនៅខេត្ត កណ្តាល”។

គួរបញ្ជាក់ថា គ្រួសារតារាកម្ពុជាបានរួមគ្នាធ្វើកម្មវិធីសប្បុរស និង កម្មវិធីមនុស្សធម៌ជាច្រើនមកហើយដូចជាប្រមូលស្នាមមេដៃ ថ្កោលទោសដល់អ្នកបង្ហោះរូបអាក្រាតកាយរបស់អ្នក ចម្រៀង វណ្ណ នីឡា ប្រគំតន្ត្រីដ៏ធំនៅសកលវិទ្យាល័យន័រតុនកាលពីខែ សីហា ឆ្នាំ២០១៦ រៃអង្គាសថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា បើកការប្រគំ តន្ត្រីនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង ដើម្បីបំផុសឱ្យមានការបរិច្ចាគ ឈាម ប្រគំតន្ត្រីនៅមជ្ឈមណ្ឌល ផ្តល់ឈាម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបំផុសឱ្យមានការ បរិច្ចាគឈាមដោយទទួលបានលទ្ធផល ល្អ នឹងមានភាពជោគជ័យច្រើន។   ក្រៅ ពីនោះក៏មានការរៃអង្គាសថវិកាជួយ ដល់តារាចាស់ៗ និងក្រុមអ្នកក្រខ្សត់ និងមានកម្មវិធីថ្លែងអំណរគុណដល់ តារាសម្តែងលំដាប់ពិភពលោក អ្នកនាង អេនជេលីណា ចូលី និងកម្មវិធីចុង ក្រោយសម្រាប់ឆ្នាំចាស់ គឺការប្រគំតន្ត្រីដើម្បីរៃអង្គាស ថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា នាថ្ងៃទី៩ ខែមេសា នៅ អនុវិទ្យាល័យហ៊ុនសែន សេរីភាព។ 

ស្ថាបនិករូបនេះក៏សូមអំពាវនាវដល់សប្បុរសជននានាឲ្យបន្តចូលរួមចែករំលែកជួយដល់មន្ទីរគន្ធបុប្ផាបន្តទៀតដើម្បីជួយដល់កុមាកម្ពុជាខណៈដែលមន្ទីរពេទ្យនៅតែត្រូវការថវិកាដើម្បីទ្រទ្រង់៕                       

Tags:
  • គ្រួសារតារា
  • ពេទ្យគន្ឋបុប្ឋា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥