MENU
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៥០ | ៥០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តកាមរីហាយព្រឺតបើកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខរងការខូចខាត ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់និងមានប្រពន្ឋកូនតូចរួមដំណើជាមួយ ហើយបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងដែរ បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៦៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចផ្លូវលេខ១៦៣ ក៏បានបើកឆ្លងផ្លូវ តែមិនមើលស្លាកសញ្ញាចរាចរណ៍ឲ្យប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តកាមរីហាយព្រឺត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2 O -2357 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មន រួចក៏បុករថយន្តហាយឡែនឌ័រពីចហៀងក្បាលរថយន្តពេញទំហឹងបណ្ដាលឲ្យដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ទៅមុខលេងរួច ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះសម្របសម្រួលគ្នាអស់រយះពេលជាងមួយម៉ោងនៅតែមិនត្រូវរួវគ្នា ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕                       

                                                                                     

Tags:
  • រថយន្ត
  • ប្រយ័ត្ន
  • រខូចខាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥