MENU
កញ្ញា បេប៊ី អត់ស្តាយសោះក្រោយច្រានចោល តំណែងតួឯក១០រឿង
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ០៨:៣១ | ១,៤៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពិធីការិនីបេប៊ីដែលរមែងត្រូវបានផលិតករសម្លឹងឃើញពីការសម្តែងអាចទទួលយកបាននៅតែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទទួលការថតភាពយន្តឡើងវិញ។រហូតមកទល់ពេលនេះស្រីស្អាតសាច់សបេប៊ីបានច្រានចោលឱកាសថតភាពយន្តកនុងតំណែងតួឯកដល់ទៅ១០រឿងដែលតួលេខនេះអាចឆក់ឲ្យតារាលេចធ្លោនេះកាន់តែល្បីទ្វេរឡើងទៀត។

កញ្ញាបេប៊ីបានបញ្ជាក់ហេតុផលនេះគ្រាដែលចូលរួមកម្មវិធីខួបកំណើតកូនស្រីពៅថៅកែសាច់អាំងហេងហេងនៅក្បែរផ្សារស្ទឹងមានជ័យថ្មីកាលពីល្ងាចថ្ងៃទី១១ ឧសភា ឆ្នាំ២០១៧កន្លងទៅបានឲ្យដឹងថាមិនខុសនោះទេនាងមានការខកខានមិនបានទទួលថតភាពយន្តក្នុងឆ្នាំនេះប្រមាណជាគិតត្រួសៗដល់ទៅ១០រឿងឯណោះពិតជាមានអារម្មណ៍សោកស្តាយបំផុត។ប្រការដែលនាងមិនបានសម្តែងកុនក្នុងទីផ្សារភាពយន្តដែលកំពុងតែកក្រើកដែលចិត្តនាងគឺពិតជានៅចង់ងាកមកសម្តែងមិនអាចចោលបាននោះឡើយ។នាងដុះចេញមកពីការសម្តែងភាពយន្តមុនគេដែលចំនុចនេះហើយដែលនាងនៅតែផ្ចង់ចិត្តចង់មករកការសម្តែងដូចដើមដែរ។តារាកាន់តែស្អាតរូបនេះបន្តថាការសម្តែងមានខាងផលិតករជាច្រើនសួរនាំតែមកពីការទទួលបានងារជាពិធីការិនីនិងការច្រៀងសម្បូរពេកហើយទៅតាមខេត្តញឹកញាប់បូកផ្សំទាំងការសម្តែងខនសឺតនៅលើកញ្ចក់ទូរទស្សន៍នានាសម្បូរផងនោះទើបធ្វើឲ្យនាងរលាស់ខ្លួនមកសម្តែងមិនកើត។

នាងសូបជម្រាបដល់បងប្អូនទស្សនិកជននិងមហាជនព្រមទាំងផលិតករទាំងអស់ថាការសម្តែងរបស់នាងអាចវិលមកវិញក្នុងឱកាសចុងឆ្នាំនេះឬដើមឆ្នាំ២០១៨ខាងមុខនេះគ្រាដែលនាងស្បើយពីការងារព្រមទាំងអាចសមល្មមគិតពីការសម្តែងឡើងវិញបានឬក្រោយពេលនាងលែងរវល់ជាមួយកិច្ចការច្រៀងតាមខេត្តនានា។

Tags:
  • បេប៊ី
  • ច្រានចោល
  • តំណែងតួឯក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥