MENU
កែវ កល្យាណ មិនទាន់ទន់ចិត្តវិលមកវិថីសិល្បៈ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:០០ | ៧២១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងដែលទុំលើតំណែងកំពូលជាមួយអ្នកស្រីអម្ពរទេវីគឺអ្នកនាងកែវ កល្យាណនៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជារស់នៅជាលក្ខណៈសាមញ្ញដោយមិនទាន់សម្រេចចិត្តចូលសិល្បៈវិញដូចរៀមច្បងរួមជំនាន់បើទោះជាអ្នកនាងមានផលិតករជាច្រើនទាក់ទងស្នើសុំការវិលមកសម្តែងបែបណានៅមិនទាន់ចិត្តទន់តបមកវិញនៅឡើយ។

បើទោះជាអ្នកនាងមិនទាន់គិតសម្រេចចិត្តមករកការសម្តែងឡើងវិញបែបណាក៍តារាសម្តែងល្បីល្បាញសម្រស់ពិតពីធម្មជាតិរូបនេះនៅតែពេញចិត្តចូលរួមគ្រប់ការអញ្ជើញពីតារារលកក្រោយល្បីឈ្មោះជាបន្តបន្ទាប់ឲ្យតែមានការស្រឡាញ់រាប់អានចំពោះអ្នកនាងគឺនៅតែចូលរួម។ក្នុងកម្មវិធីខួបអាពាហ៍ពិពាហ៍តារាកំប្លែងទេព បុទុមបូផលអ្នកនាងកែវ កល្យាណបានចូលរួមក្នុងពិធីនោះដែរដោយរបៀបរបបការស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរសមរម្យមើលទៅនៅតែស្អាតបើវ័យទៅមុខបែបចាស់ទុំដែលសម្រស់តារាជំនាន់មុនគឺស្អាតពីធម្មជាតិពិតៗមិនមានលេប្រេងម្ស៉ៅណាប៉ះប៉ូវមុខមាត់ឬម្ជុលច្នៃឡើយ។អ្នកនាងត្រូវបានសិល្បៈករជាច្រើនរួមគ្នាសុំថតរូបស្និតស្នាលនឹករលឹកនិងខ្លះចង់ឲ្យតារាឆ្នើមរូបនេះបានឆ្លៀតពេលណាមួយមកសម្តែងបានមួយរឿងពីររឿងដើម្បីបន្សល់ទុកស្នាដៃជូនអ្នកគាំទ្រក្នុងនិងក្រៅប្រទេសដែលនៅតែពេញចិត្តនិងដក់អារម្មណ៍កែវ កល្យាណជាប់រហូតមិនដែលភ្លេច។ យ៉ាងណាមិញអ្នកនាងកែវ កល្យាណបានអះអាងថាអ្នកស្រីពេញចិត្តសិល្បៈណាស់នៅពេលឃើញភាពរីកចម្រើនផ្នែកភាពយន្តខ្មែរកាន់តែល្អឡើងៗមានរោងកុនទំនើបរីកព្រោងព្រាតតារាថ្មីៗស្អាតក៍មានច្រើនផងដែរ។

អ្នកនាងបន្តថាដោយសារមមាញឹកមានការមើលថែរទាំកូនចៅនិងបងប្អូនព្រមទាំងមុខរបររកស៊ីប្រចាំថ្ងៃអ្នកនាងនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ដល់ពេលណាទេដើម្បីមកច្បាមសិល្បៈឡើងវិញពោលអត់មានពេលតែម្តង។មានខាងផលិតករអ្នកដឹកនាំរឿងច្រើនណាស់ដែលបានមកទាក់ទងចង់បានសម្តែងតែធ្វើមិនទាន់កើតព្រោះតែបន្ទុកគ្រួសារទើបចេះតែបដិសេធរហូតមក។

ទោះបីជាបែបនេះក្តីអ្នកនាងនៅតេចង់ឲ្យតារាយើងស្រករក្រោយប្រឹងសម្តែងឲ្យបានសមជាងនេះរៀនមើលរៀមច្បងស្តាប់រៀមច្បងអាចទៅសាលាហាត់រៀនមានគ្រូគឺជាចំនុចល្អមួយផងដែរ។ជាពិសេសភាពរួសសាយមិនឆ្មើមឆ្មៃអោនលំទោននិងសុជីវធម៌ល្អក៍ជាការជួយឲ្យយើងល្បីល្បាញបានយូរអង្វែងផងដែរ។ ទស្សនិកជនជាច្រើននិងរំពឹងថានៅពេលណាមូួយអ្នកនាងកែវ កល្យាណអាចនិងរេចិត្តមកសម្តែងក្នុងវិស័យភាពយន្តខ្មែរយើងនាពេលបច្ចុប្បន្នវិញជាក់ជាមិនខានដើម្បីឆ្លើយតមការនឹករលឹករបស់ទស្សនិកជននិងការពេញចិត្តទេពកោសល្យសម្តែងរបស់តារាល្បីឈ្មោះរូបនេះ។           

Tags:
  • កែវ កល្យាណ
  • សិល្បៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥