MENU
លោក ធីរាជ្យ ទឹត្យា ក្តាប់តំណែងសិល្បៈពេញដៃឡើងវិញ
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ០៧:២២ | ៦៨៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងនិងបង្ហាញម៉ូដលោកធីរាជ្យ ទឹត្យាបានបាត់មុខពីសិល្បៈមួយរយៈដោយជាប់ការងាររកស៊ីផ្ទាល់ខ្លួនទោះជាចិត្តមិនចង់ផ្តាច់សិល្បៈបែបណា។យ៉ាងណាមិញលោកទទួលបានការងារសម្តែងឡើងវិញក្រោយពេលសម្រេចចិត្តមកម្តងទៀតដោយផលិតករភាពយន្តផ្តល់ទីផ្សារការងារជូនផងដែរ។

គ្រាន់តែស្បើយដៃពីការងារជំនួញលោកធីរាជ្យ ទឹត្យាងាកភ្លែតវិលមករកទីផ្សារសិល្បៈទីដែលលោកធ្លាប់តស៊ូបំពេញការងារដើរប្រឡងកម្មវិធីមួយទៅមួយរហូតក្លាយជាតួសម្តែងសម្រាប់ផលិតកម្មមួយចំនួនផងដែរ។លោកទឹត្យាតារាខ្ពស់ស្រឡះរាងសង្ហារបានឲដឹងថាលោកចូលសិល្បៈតាំងពីចុងឆ្នាំ២០០៨មកម្ល៉េះដោយពេលនោះថតជាតួខារ៉ាអូខេជូនផលិតកម្មKHប្រូម៉ូសិនដោយបានថតចម្រៀងកាយវិការជាច្រើន។លុះចូលដល់ឆ្នាំ២០១០លោកបានទៅប្រឡងក្នុងកម្មវិធី«យុវសិល្បករពេជ្រកំពុងច្នៃ»របស់ទូរទស្សន៍អាសុីអាគ្នេយ៍ហើយបន្តដល់ឆ្នាំ២០១១ចូលប្រឡងហ្វ្រេសស៊ីនៅប៉ុស្តីលេខ៣ដល់វគ្គផ្តាច់ព្រត្រដូចគ្នា។

ក្រោយមកក៍ចូលថតរឿងឲ្យទទកនិងម៉ាយធីវីជាតួរងរួចបន្តថតខារ៉ាអូខេឲផលិតកម្មអឹមស្ទឹងសែនផងដែរ។បន្ទាប់មកលោកផ្អាកសិល្បៈមួយរយៈប្រមាណជិត៤ឆ្នាំទើបត្រឡប់មកវិញថតរឿងឲខាងសុីធីអិនក្នុងតំណែងតួឯកក្នុងរឿង«ផ្កាបួនទង»និងរឿង«ខូចចិត្តអាជីព»ជាដើម។សម្រាប់ការវិលត្រឡប់មកវិញលើកនេះគឺលោកបានកំណត់ថានឹងមិនបន្តបាត់មុខដូចមុននោះទេដើម្បីបានកសាងស្នាដៃសារជាមួយសិល្បៈឡើងវិញដោយរំពឹងថាទស្សនិកជនជួយគាំទ្ររូបលោកនិងជួយជាកម្លាំងចិត្ត។លើសពីនេះលោកក៍រំពឹងលើបណ្តាផលិតកម្មនានានិងជួយផ្តល់ទីផ្សារសិល្បៈឲលោកផងដែរ។               

Tags:
  • ធីរាជ្យ ទឹត្យា
  • ក្តាប់តំណែង
  • សិល្បៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥