MENU
ឃ្មឹបប្រកាសចូលសិល្បៈ រកលុយទិញអង្ករឲ្យកូនជាប់ទោស
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ០៧:៤៨ | ៧៦៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បន្ទាប់ពីបានដឹងថាកូនប្រុសរបស់ខ្លួនមានទោសធ្ងន់ក្រោយពីកាត់ក្តីនិងចោទប្រកាន់ជាឃាតកអ្នកនាងឃ្មឹបបានតាំងជំហរមុតមាំក្រោកឈដើម្បីមកចូលសិល្បៈ។ការគិតដល់ចំនុចនេះដោយសារតែអាចរកប្រាក់បានខ្លះស្របពេលនាងមានវិជ្ជាមួយនេះស្រាប់ដើម្បីបានលុយទុកទិញអង្ករឲកូនជាប់ទោសផងដែរ។

អ្នកនាងឃ្មឹបបានសន្យាសារជាថ្មីឡើងវិញម្តងទៀតថានាងនឹងតស៊ូពីបាតដៃទទេរឡើងវិញដើម្បីក្រសោបការងារសិល្បៈដូចជាចូលកំប្លែងនិងសម្តែងនានា។ការយល់សេចក្តីបែបនេះមកពីនាងឃើញកូននៅតុលាការមានការតក់ស្លត់និងមានអារម្មណ៍អាណិតកូនបើទៅឆ្ងាយទៀតមិនកើតមានតែយ៉ាប់ធ្លាក់ដុនដាបប៉ុណ្ណោះ។

អតីតតារាកំប្លែងធ្លាប់សាងស្នាដៃកំប្លែងយូរឆ្នាំកន្លងមកនាងឃ្មឹបបានឲ្យដឹងថានាងលែងទៅខេត្តបន្ទាយមានជ័យវិញហើយម្តងនេះនាងនឹងប្រើជីវិតម្តងទៀតតស៊ូជាមួយសិល្បៈលែងទៅជីកក្តាមខ្យងធ្វើស្រូបរាវខ្យហខ្ចៅទៀតហើយ។នាងមិនអាចដកថយឱបទុក្ខតទៅទៀតដូចពេលកន្លងមកឡើយនាងនិងព្យាយាមកវែកកឆ្នាំងឡើងវិញក្នុងសិល្បៈដើម្បីបានប្រាក់កម្រៃខ្លះជួយកូនទាំងមិនជាប់ឃុំនិងជាប់ទោស។

តារាដែលធ្លាប់ចែងចាំងបែរជាស្រអាប់ជីវិតរូបនេះបន្តថានាងសូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយលើកទឹកចិត្តអាណិតអាសូរនាងមានអំណោយជាច្រើនឧបត្ថម្ភដល់ដៃនាងក្រោយដឹងថានាងធ្លាក់ខ្លួនខ្វះខាតជីវភាពនេះជាមហាកម្លាំងចិត្តមួយដែលនាងកាន់តែរំភើបឃើញខ្មែរជួយខ្មែរ។លើសពីនេះអរគុណដល់បណ្តាសារព័ត៌មាននានាបានផ្សព្វផ្សាយជួយពាំនាំដំណឹងដើម្បីឲ្យគេដឹងហើយជួយនាងផងដែរ។មកភ្នំពេញលើកនេះនាងស្នាក់នៅផ្ទះបងស្រីបង្កើតនៅទួលសង្កែជាផ្ទះជួលដើម្បីចេញទៅសម្តែងរ៉ាប់រងជីវិតឡើងវិញក្នុងសិល្បៈ។រាល់អំណោយដែលបងប្អូនជួយនាងពេលនេះនិងថវិកានាងយកមួយផ្នែកផ្ញើទៅជួយលោកពូអ្នកមីងនៅខេត្តបន្ទាយមានជ័យព្រោះពួកគាត់អត់ហើយជាអ្នកជួយឲ្យកន្លែងស្នាក់នៅពេលនាងលំបាកគ្រាដែលពួកគាត់ទាំង២ចាស់ៗអស់ហើយ។នាងគ្មានអ្វីទេពេលនេះបានជួបកូនគ្នាជួបទោសធំមួយជីវិតមានតែពាក្យឲ្យកូនតស៊ូខំថែរក្សាខ្លួនហើយនាងតាំងជំហរមើលថែរកូនផ្សេងទៀតឲ្យល្អដែលនាងមិនត្រូវដកថយតទៅទៀតបានទោះជាលំបាកក៍ស៊ូទ្រាំ។

តាមរយៈការប្រកាសចូលសិល្បៈនេះក៍សូមអំពាវនាវដល់បណ្តាស្ថានីយ៍ទូរទស្សន៍ទាំងអស់អាចផ្តល់ឱកាសឲនាងឃ្មឹបបានសម្តែងឡើងវិញគួរតែទទួលយកដើម្បីបានបុណ្យកុសលទាំងអស់គ្នាគ្រាដែលនាងកំពុងលង់ទឹក។                            

Tags:
  • ឃ្មឹប
  • សិល្បៈ
  • ជាប់ទោស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥