MENU
យុគ ចិន្តា ក្តាប់តំណែងធំនៃក្រុមហ៊ុនTMS ដែលចេញគោលដៅដើម្បីមុខមាត់សិល្បៈ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ០៩:៣៨ | ៧៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដើម្បីដុះខាត់សិល្បករមានជំនាញពិតស្របតាមទីផ្សារការងារបច្ចុប្បន្ននិងចង់ឲ្យអ្នកសិល្បៈទាំងអស់ច្បាស់លាស់ការងារអ្នកនាងយុគ ចិន្តាបានបើកក្រុមហ៊ុនថ្មីមួយដែលចម្រាញ់យកសិល្បករខ្លឹមៗក្នុងន័យចម្រាញ់តារាមានគុណភាពមកធ្វើការជាមួយ។

ពិធីការិនីល្បីល្បាញឈបានតំណែងកំពូលលើផ្នែកអធ្ថាធិប្បាយអ្នកនាងយុគ ចិន្តាបានក្លាយជាប្រធានក្រុមហ៊ុនTMSដែលផ្តោតលើវិស័យសិល្បៈគ្រប់ទម្រង់ក្នុងន័យស្វែងរកទីផ្សារសិល្បៈឲ្យសមាជិកដែលអ្នកនាងរំពឹងខ្ពស់ចំពោះជំនាញថ្មីមួយនេះនឹងជោគជ័យក្រោយមានគោលការណ៍ច្បាស់លាស់។អ្នកនាងបានបង្ហាញទស្សនៈយល់ឃើញមុតមាំឲ្យវិស័យសិល្បៈខ្មែរកាន់តែល្បីមិនត្រឹមក្នុងស្រុកនោះទេក្រៅប្រទេសក៍ដូចនេះដែរ។

ក្រុមហ៊ុនមួយនេះនឹងធ្វើការបណ្តុះបណ្តាលលើជំនាញសិល្បៈដើម្បីឲ្យសិល្បៈករខ្មែរកាន់តែមានសមត្ថភាពខ្លាំងបន្តទៀត។អ្នកនាងយុគ ចិន្តាដែលជាប្រធានក្រុមហ៊ុនដែលនៅកក្រោមការគ្រប់គ្រងរបស់(Ceo)របស់(CBS)ផងដែរ។ក្រោយពីផ្តួចផ្តើមគំនិតនេះរួចមកពិធីការិនីស្រស់ស្អាតមិនចាស់នៅតែក្មេងអ្នកនាងយុគ ចិន្តាបានរៀបចំពិធីសន្និសីទសារព័ត៌មានផ្លូវការមួយកាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនឬស្សីកែវរាជធានីភ្នំពេញ។

បញ្ជាក់ប្រាប់បណ្តាសារព័ត៌មាននានាបានចូលរួមនិងមហាជននាឱកាសនោះអ្នកនាងយុគ ចិន្តាបានគូសបញ្ជាក់ថាTMSនិងលើកមុខមាត់ផ្នែកវិស័យសិល្បៈនៅពេលដែលយុវវ័យរបស់យើងនៅពេលចូលជាសមាជិកយើងនេះធីអឹមអេសនិងផ្តល់ភាពកក់ក្តៅរបស់គាត់ព្រមទាំងផ្តល់ឱកាសឲ្យមានការងារធ្វើ។ជាក់ស្តែងពេលនេះយើងមានអ្នកសិល្បៈក្នុងសមាជិកជាផ្លូវការមានពីរក្រុមគឺក្រុមរាំនិងក្រុមតារាចម្រៀងសុទ្ឋសឹងតែជាអ្នកចម្រៀងដែលមានស្នាដៃអាចសរសេរនិងនិពន្ឋចម្រៀងដោយខ្លួនឯងស្របពេលសង្គមត្រូវការ។ដូចនេះធីអឹមអេសមានការងារជូនពួកគាត់ធ្វើគ្រប់ពេលដូចជាការប្រគំតន្ត្រីរបស់យើងមានស៊ីធីអិន ម៉ាយធីវី និងស៊ីអិនស៊ីរួមមានការប្រគំតន្ត្រីនានាដែលមាននៅតាមបណ្តាខេត្តនានា។លើសពីនេះយើងមានឱកាសឲ្យពួកគាត់ថតភាពយន្តផ្សេងៗទៀតឬការងារជាច្រើនទៀតជូនដែរនៅពេលគាត់ក្លាយជាសមាជិករបស់យើង។

អ្នកនាងបន្តទៀតថានេះហើយជាសញ្ញាល្អព្រោះពួកគាត់នឹងមានការងារជាច្រើនចេញពីធីអឹមអេសរបស់យើងដោយយើងនឹងពង្រីកខ្លួនឲ្យធំធាត់ដោយយើងជាក្រុមហ៊ុនមួយដើម្បីឲ្យមហាជនដឹងថាធីអឹមអេសជាសេវាកម្មដែលគ្របដណ្តប់ដោយវិស័យសិល្បៈដោយមានការរៀបចំកម្មវិធីសិល្បៈជាច្រើនឲ្យតែទាក់ទងនិងវិស័យសិល្បៈនិងដើម្បីបញ្ជាក់ទៅវិញថាតើសមាជិកធីអឹមអេសនិងមានទីផ្សារបែបណាខ្លះក្រោយចូលមកធ្វើការ។

អ្នកនាងថាអ្នកសិល្បៈដែលចូលមកជាសមាជិកធីអឹមអេសមិនចេះតែចូលបាននោះទេត្រវមានសមត្ថភាពពិតប្រាកដសម្តែងឲ្យសមសម្តែងរាំឲ្យដឹងរាំច្រៀងនិងនិពន្ឋស្នាដៃខ្លួនឯងគឺឲ្យច្បាស់លាស់ព្រោះយើងត្រូវការអ្នកចេះប្រាកដជាក់។នៅពេលនេះយើងរកបានសមាជិកធីអឹមអេសបាន៨រូបជាតារាចម្រៀងបែបអូរីជីណលស្សងរួមមានម៉ាច័ន្ទបញ្ញា លោកសេម លោកសៃ ប៉ូឡារីន អ៊ីងអ៊ីង សៀរ៉ា To MC Bullនិងក្រុមរាំTop Sand.។យុគ ចិន្តាប្រកាសទៀតថាតារាទាំងអស់ដែលមាននៅក្នុងនេះជាផ្លូវការអាចសម្តែងភាពយន្តឲ្យផលិតកម្មក្រៅបានដោយមិនបិទ្លូវទេតែត្រូវរាយការណ៍មកក្រុមហ៊ុនថាមានកម្រិតបែបណាធ្វើបានប៉ុណ្ណាមិនធ្វើបានប៉ុណ្ណាព្រោះសមាជិកយើងដែលមាននេះគាត់មានកិច្ចសន្យាបានមើលពីលក្ខខណ្ឌអស់ហើយ។លើសពីនេះរាល់ការទៅសម្តែងឬច្រៀងនៅក្រៅត្រូវមានការកាត់ភាគរយផងដែរជូនក្រុមហ៊ុន។

ក្រៅពីនេះក្រុមហ៊ុនធីអឹមអេសយើងក៍និងរកតារាសម្តែងឆ្នើមៗពិតប្រាកដមិនថាតួល្បីឬមិនល្បីទេឲ្យតែថាពូកែបន់បែនស្ទីលសម្តែងសមត្ថភាពពិតនោះនឹងក្លាយជាសមាជិកយើងដែរតែពេលនេះនៅមិនទាន់មាននៅឡើយទេបើមានក៍មិនទាន់ប្រកាសដែរព្រោះចង់ឲ្យពីរជំនាញរាំនិងច្រៀងពីរនេះដើរសិន។

លោកម៉ាច័ន្ទបញ្ញាតារាចម្រៀងសំឡេងពិរោះនិងអាចមានទេពកោសល្យនិពន្ឋចម្រៀងបានដោយមានបទល្បីៗមហាជនទទួលស្គាល់រួចហើយនោះបានបញ្ជាក់ដែរថាពីមុនចូលជាសមាជិកធីអឹមអេសគឺលោកមានទំនុកចិត្តជាសំខាន់គឺស្ថិតនៅក្រោមទូរទស្សន៍ស៊ីធីអិន ម៉ាយធីវី និងស៊ីអិនស៊ីដែលអាចឲ្យលោកដឹងថាមានកន្លែងច្បាស់លាស់ដឹងពិតប្រាកដងាយស្រួលបង្ហាញទេពកោសល្យរបស់លោកជូនទស្សនិកជនបានដោយមិនបាច់ប្រឹងរកដោយខ្លូនឯងឡើយ។អ្វីដែលលោកសង្ឃឹមក្រោយចូលរួមធីអឹមអេសនឹងផ្តល់ទីផ្សារកាន់តែច្រើនមិនថាតែខ្ញុំទេសិល្បករផ្សេងៗក៍ដូចនេះដែរ។

កញ្ញាអ៊ីងអ៊ីងបានលើកឡើងដែរថាតាំងពីដើមឡើយនាងធ្វើការតែម្នាក់ឯងតែដល់បានលោកបញ្ញាជួយណែនាំចូលជាសមាជិកអីអឹមអេសមកគឺមានការយល់ថាកន្លែងថ្មីនេះមានភាពច្បាស់លាស់សំខាន់គេមានស្ថានីយ៍ទូរទស្សន៍ដ៍ពេញនិយមសម្រាប់បង្ហាញឲ្យមហាជនដឹង។កន្លងមកនាងបានសម្តែងរឿងច្រើនដែរតែនាងសម្រេចចិត្តចូលមកនេះដោយសង្ឃឹមមុខមាំថារៀមច្បងទាំងអស់ពិតជាដុះខាត់បន្តទៀតឲ្យក្រុមសមាជិកទាំងអស់ចែងចាំងលើវិថីសិល្បៈជាបន្តបន្ទាប់។                        

Tags:
  • យុគ ចិន្តា
  • តំណែង
  • មុខមាត់
  • សិល្បៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥