MENU
Facebook បន្ថែមមុខងារពិសេសថ្មីមួយ អាចសង្រ្គោះអ្នកចង់ធ្វើអត្តឃាត នៅអង់គ្លេស
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី២០ កុម្ភៈ ២០១៦, ១០:៥៦ | ២,៨៤៤ ដង | ចុចបញ្ចេញមតិ (០)

Facebook បានដាក់ដំណើរការមុខងារថ្មីមួយនៅក្នុងប្រទេសអង់គ្លេស ដើម្បីជួយសង្រ្គោះអ្នកដែលចង់ធ្វើអត្តឃាត។

មុខងារការពារអំពើអត្តឃាតនេះ បានបង្កើតឡើងដោយមានការគាំទ្រពីអង្គការសប្បុរសធម៌ Samaritans ហើយមុខងារនេះ នឹងតម្រូវអោយអ្នកប្រើប្រាស់កំណត់មុខសញ្ញា (Flag) និងរាយការណ៍ (Report) ទៅលើការ Post Status របស់មិត្តភក្រក្នុង Facebook របស់ខ្លួនដែលគិតថា អាចពាក់ព័ន្ធនឹងការធ្វើអត្តឃាត។ Status ដែលមានការសង្ស័យហើយត្រូវបានរាយការណ៍ទាំងនោះ នឹងត្រូវត្រួតពិនិត្យដោយក្រុមពិសេសនៃបណ្តាណសង្គម ដើម្បីផ្តល់ជាជម្រើសផ្សេងៗ ក្នុងការរារាំងដល់ការធ្វើអត្តឃាត។

នៅពេលដែលអ្នកប្រើប្រាស់ ដែលត្រូវគេសង្ស័យថាចង់ធ្វើអត្តឃាតចូលប្រើប្រាស់គណនីរបស់ខ្លួន (Log) Facebook នឹងបញ្ជូនសារជាអក្សរ ដោយសរសេរថា៖

សួស្តី! មិត្តភក្ររបស់អ្នកគិតថា អ្នកប្រហែលជាកំពុងមានរឿងពិបាកចិត្តខ្លាំង ហើយបានស្នើរមកក្រុមការងារយើងពិនិត្យ Status ដែលអ្នកទើបតែបាន Post ថ្មីៗនេះ។

បន្ទាប់ពីនេះ អ្នកនោះនឹងទទួលបាននូវការផ្តល់ជាជម្រើសមួយចំនួនដូចជា ការនិយាយទៅកាន់នរណាម្នាក់អាចជាមិត្តភក្រ ឬក្រុមការងាររបស់បណ្តាញសង្គម ឬទទួលជាការបញ្ចុះបញ្ចូល ការអប់រំផ្លូវចិត្ត និងជំនួយផ្សេងៗទៀត ដោយផ្ទាល់ពីក្រុមការងារ Facebook។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគេមិនចង់ គេនៅតែអាចបដិសេធមិនទទួលយកជំនួយទាំងនោះបានផងដែរ។

ប្រធានផ្នែកគោលកាណ៍សុវត្ថិភាពរបស់ Facebook លោកស្រី Julie De Bailliencourt បាននិយាយថា៖

ការរក្សាសហគមន៍អ្នកប្រើប្រាស់ Facebook អោយមានសុវត្ថិភាពគឺជា ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់យើង។ យើងធ្វើការជាមួយអង្គការផ្សេងៗ រួមទាំង អង្គការ Samaritans ដើម្បីបង្កើតជាមុខងារទាំងនេះ ហើយរឿងដំបូងដែលគេប្រាប់យើងគឺថា តើយើងអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សបានកំរិតណា ដើម្បីអាចជួយពួកគេក្នុងការដោះស្រាយវិបត្តិផ្លូវចិត្តផ្សេងៗ។

លោកស្រីបានបន្តថា៖

មនុស្សរាល់គ្នាប្រើ Facebook ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្រ និងគ្រួសារ ហើយនេះគឺជាមូលហេតុ ដែលយើងត្រូវជាប់ពាក់ព័ន្ធនឹងការផ្តល់ជំនួយ ធនធាន និងការប្រឹក្សាយោបល់ ដល់អ្នកដែលកំពុងមានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន និងការព្រួយបារម្ភចំពោះមិត្តភក្រ ឬសមាជិកក្នុងក្រុមគ្រួសារ។

តាមរបាយការណ៍របស់បណ្តាញសង្គម ប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់អង់គ្លេស កំពុងប្រើប្រាស់ Facebook (៣៦ លាននាក់) ដែលវានឹងក្លាយជាប្រភពធនធានដ៏មានឥទ្ធិពល។

CEO នៃអង្គការ Samaritans លោកស្រី Ruth Sutherland បាននិយាយថា៖

បណ្តាញសង្គមគឺពិតជាអស្ចារ្យណាស់ ដោយវាបានផ្តល់នូវដំណោះស្រាយផ្សេងៗដល់មនុស្ស ហើយវាគឺជាប្រភពព័ត៌មាន និងការគាំទ្រដ៏ពិសេស។ វាគឺជាផ្លូវមួយដែលយើងអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្រ។ Samaritans ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ Facebook ក្នុងការព្យាយាមរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងបរិយាកាសបែបនេះ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ SNAPPA 

Tags:
  • Facebook
  • បន្ថែមមុខងារ
  • អត្តឃាត
  • អង់គ្លេស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥