MENU
តើលេខទូរស័ព្ទ​នឹងត្រូវគេឈប់ប្រើនាពេលអនាគត់​ឆាប់ៗនេះមែនទេ?
បច្ចេកវិទ្យា | ថ្ងៃសុក្រ ទី០៨ មករា ២០១៦, ១៣:១៦ | ១,១១៥ ដង | ចុចបញ្ចេញមតិ (០)

ក្រុមហ៊ុនហ្វេសបុកជឿថា ឆ្នាំ ២០១៦ នេះគឺជាឆ្នាំដែលការប្រើប្រាស់​លេខទួរស័ព្ទនឹងត្រូវបានបញ្ចប់ ដែលទាំងអស់នេះត្រូវអរគុណលើ កម្មវិធី Messenger។

បណ្តាញសង្គមយក្សនេះ បានពន្យល់ថា “វាដូចគ្នាទៅនឹងទូរស័ព្ទដៃ ប្រភេទបត់អញ្ចឹងដែរ ព្រោះប្រភេទទូរស័ព្ទនេះ គេបានឈប់ប្រើទៀតហើយ រួមទាំងវិធីទាក់ទងគ្នាជំនាន់មុន ក៏គេបានផ្លាស់ប្តូរផងដែរ”។ ដូចនេះ ចំពោះលេខទូរស័ព្ទក៏នឹងមានជោគវាសនាដូចគ្នាអញ្ចឹងដែរ។

នៅក្នុងការបង្ហាញ អំពី ហ្វេសបុក សម្រាប់ឆ្នាំ២០១៦ (Facebook into 2016) ក្រុមហ៊ុនយក្សនេះ​បានលើកឡើងថា កម្មវិធី Messenger  មានសមត្ថភាពមិនត្រឹមតែបញ្ជូនសារជាអក្សរនោះទេ ប៉ុន្តែវាក៏អាចបញ្ជូនសារជា សំលេង រូបភាព និង វីឌីអូ ក៏ដូចជា Business Card និង ផ្ទេរប្រាក់ផងដែរ ដែលតាមរយៈនេះ ការទាក់ទងគ្នា មិនបានទាមទារអោយអ្នកដឹង ពីលេខទូរស័ព្ទគ្នាឡើយ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ភ្ជាប់ “Friend” ជាមួយពួកគេ។

ទោះបីជា ហ្វេសបុកបានបង្កើត និងលើកឡើងពី កម្មវិធី Messenger  របស់ខ្លួន​ដែលជាហេតុផលមួយ សម្រាប់ការបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទយ៉ាងណាក្តី ក៏នៅមានកម្មវិធីស្រដៀងនេះផ្សេងៗទៀតជាច្រើន ដែលអាចធ្វើការបញ្ជូនសារជា អក្សរ វិឌីអូ និងសំលេង បានដូចគ្នា ដោយមិនទាមទារលេខទូរស័ព្ទឡើយ។

ទោះជាយ៉ាងនេះក្តី វាជាការអះអាងបែបស្មុកស្មាញរបស់ហ្វេសបុក ដោយហេតុថា លេខទូរស័ព្ទនៅតែត្រូវបានប្រើសម្រាប់ ការគ្រប់គ្រងគណនី និងការដាក់អោយដំណើរការកម្មវិធីទាំងនោះ ដែលមានដូចជា Whatsapp, Viber, Skype និង FaceTime ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនខ្លះផ្សេងទៀត ទាមទារលេខទូរស័ព្ទ ក្នុងហេតុផលសុវត្ថិភាពផ្សេងៗរបស់គណនីផងដែរ។

ដូច្នេះ ខណៈដែលហ្វេសបុកបានលើកឡើងពីនិន្នាការមួយ​សម្រាប់ឆ្នាំ ២០១៦នេះ ដែលថាលេខទួរស័ព្ទនឹងត្រូវឈប់ប្រើ ហើយនឹងមិនចាំបាច់ប្រើសម្រាប់ការ Call និងការផ្ញើសារតទៅទៀតនោះ គោលដៅនៃការប្រើប្រាស់លេខទូរស័ព្ទ នឹងត្រូវបានផ្លាស់ប្តូរតាមរយៈការវិវត្តន៍នៃបច្ចេកវិទ្យា ហើយវាអាចនឹងត្រូវបានប្រើសម្រាប់គោលបំណងផ្សេងប៉ុណ្នោះ។ ដូច្នេះហើយ លេខទូរស័ព្ទប្រហែលជា អាចនៅមានតម្រូវការប្រើប្រាស់មួយរយៈបន្តទៀត៕

ប្រភព៖ TECH RADAR

Tags:
  • លេខទូរស័ព្ទ
  • ហ្វេសបុក
  • Facebook
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥