MENU
សម័យនេះលោកចោរចេះណាស់ ប៉ូលិសធ្វើការមិនទាន់គាត់ទេ ! ជនសង្ស័យមានគ្នាជាច្រើនាក់ ធ្វើសកម្មភាពប្លន់យកម៉ូតូនិចពីយុវជនមួយក្រុមបានសម្រេច
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ០៩:០៤ | ៦១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៩នាក់ជិះម៉ូតូ៤គ្រឿងដើរលេងជាក្រុម ហើយត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជិត៣០នាក់ជិះម៉ូតូជាច្រើនគ្រឿង មកវៃប្លន់យកម៉ូតូម៉ាកនិចមួយគ្រឿងបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខណៈពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូក៏ត្រូវរបួសស្នាមផងដែរ ។

យុវជនរងគ្រោះមានឈ្មោះសៀត ពិសី អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន និងជាម្ចាស់ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់ ម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CU-2045 ។ ចំណែកបក្សពួកក្រុមជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណនោះទេ ។

បើតាមសម្ដីយុវជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូជាក្រុម ជិះម៉ូតូ៤គ្រឿងដោយមានគ្នា៩នាក់ មកពីដើរលេងនៅម្ដុំបឹងត្របែក ហើយទៅដើរលេងកន្លែងផ្សែងទៀត ដោយធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចផ្លូវកែងលេខ៣០៦ ដែលជាកន្លែងកើតហេតុ ក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣០នាក់ជិះម៉ូតូជិត១៥គ្រឿង បានមកធ្វើសកម្មភាពដេញវៃទៅលើជនរងគ្រោះតែម្ដង ធ្វើឲ្យជនរងគ្រោះតដៃមិនកើតក៏ចុះចេញពីម៉ូតូតែម្ដងនិងមានអ្នកខ្លះជិះម៉ូតូគេចផុត ហើយឆ្លៀតឱកាសល្អក្រុមជនសង្ស័យក៏លើកម៉ូតូជនរងគ្រោះ១គ្រឿងជិះគេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូត្រូវបានជនសង្ស័យប្លន់ និងរបួសបែកក្បាលផង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះមកដឹកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកង១ ។

គួរបញ្ចាក់ផងដែរថា  ករណីប្លន់និងឆក់បានកើតមានឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមនក៏ដូចនៅទូទាំងរាជធានីភ្នំពេញ កំពុងតែកើតមានឡើងយ៉ាងគគ្រិកគគ្រេងទៀតវិញហើយ អញ្ចឹងសូមឲ្យសមត្ថកិច្ចជំនាញជួយចាត់វិធានការឲ្យតឹងរឹងផងចំពោះបញ្ហានេះកុំឲ្យដេកស៊ីប្រាក់ខែរដ្ឋតែមិនធ្វើការជូនប្រជាជន៕                                               

Tags:
  • ជនសង្ស័យ
  • ប្លន់
  • យុវជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥