MENU
ដេញកាប់ប្លន់ទៀតហើយនៅខណ្ឌចំការមន ! ពេលនេះប្លន់បានតែកាបូប
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៧:៤១ | ៦៤៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណជាង១០នាក់ តែងតែធ្វើសកម្មភាពកាប់ហើយប្លន់យកសម្ភារៈពីប្រជាពលរដ្ឋនៅពេលយប់បានសម្រេចជាញឹកញ៉ាប់ តែសមត្ថកិច្ចមិនសូវបង្ក្រាបបានឡើយ ។ ជាក់ស្តែងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ២០៥គេងនិងផ្លូវ៤០២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ៤នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគឿង ហើយបានយកកាបូបលុយរបស់ជនរងគ្រោះ រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព រួចជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក។

ជនរងគ្រោះទី១ឈ្មោះ វក់ សិនវន ភេទស្រីអាយុ២០ឆ្នាំ  ធ្វើការនៅហាង"អូគីដេ" មានស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពុងចាម។ ទី២ឈ្មោះ-នី ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ  ធ្វើការនៅហាង"អូគីដេ" មានស្រុកំណើតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ- នី ស្រីកា ភេទស្រីបអាយុ២០ឆ្នាំ ធ្វើការនៅហាង "អូគីដេ" នាក់ទាំង៣ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន រាជធានីភ្នំពេញ។ ទី៤ឈ្មោះ- ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកឌុប ធ្វើដំណើតដោយម៉ូតូមួយគ្រឿងម៉ាក់ Nex ពណ៌ស ស្លាកលេខភ្នំពេញ1CP-7630 ។ រីឯសម្ភារៈដែលបាត់បង់គឺកាបូបស្ពាយមួយដែលក្នុងមានទឹកប្រាក់ចំនួន២០ដុល្លា។

តាមសម្តីជនម្នាក់ឈ្មោះ វក់ សិនវន បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុពួកគេទាំង៣បានចេញពីធ្វើការនៅដែលមានទីតាំងនៅជិតកន្លែងកើតហេតុ បានអោយឈ្មោះ ណាក់ មកយកត្រលប់ទៅផ្ទះ ដូចរាល់ដងតែថ្ងៃនេះបានហួសទៅចាក់សាំងនៅឯហ្គារាំសាំងស្តុបកៅដាវ ពេលដែលទៅដល់ចំណុចកើតហេតុមិនទាន់បានឆ្លងស្តុបផង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រមាណជាង៧ម៉ូតូក្នុង១ម៉ូតូមានគ្នា២នាក់ ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃបានធ្វើសកម្មភាពដេញវាយហើយបានដណ្តើមយកកាបូបស្ពាយរបស់ខ្លួនដែលកំពុងស្ពាយជាប់ស្មា ពេលយកបានហើយជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់ស្រមោល។

ក្នុងហេតុការនោះជនរងគ្រោះបានរត់គេចខ្លួនចូលក្នុងផ្ទះប្រពលរដ្ឋដើម្បីអោយគេជួយហើយគ្មានរណារងរបួសទេ។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញាណយកមកផ្តោនាទោសតាមច្បាប់៕

Tags:
  • កាប់ប្លន់
  • ខណ្ឌចំការមន
  • កាបូប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥