ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យជាមេក្លោងនិងមុខសញ្ញាអង្កេតជាច្រើនថ្ងៃត្រូវបានឃាត់ខ្លួន ក្រោយពីប្រតិបត្តិការស៊ើបអង្កេតរយៈពេលជាង២ខែ។ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបាន មេក្លោងគ្រឿង ញៀនម្នាក់ក្បែរអធិការក្រុងបាត់ដំបង។
កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅវេលាម៉ោង៦-៣០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ បានបង្ក្រាបក្តៅគគុគមួយពីករណីរក្សាទុកនិងជួញដូរគ្រឿងញៀនលើមេក្លោងម្នាក់នៅលើតាំងក្បែរអធិការដ្ឋាននគរបាលក្រុងបាត់ដំបងស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សាក្សីជាប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា មុនពេលកើតហេតុគេឃើញមានបក្សពួករបស់មុខសញ្ញាខាងលើប្លែកមុខចេញចូលផ្ទះជាច្រើននាក់និងគ្រាចុងក្រោយជនសង្ស័យត្រូវបានគេឃើញចុះពីរថយន្តសេរីទំនើបព៌ណស១គ្រឿងហើយបានដើរសំដៅបំរុងចូលក្នុងរថយន្តឆ្លាម ខណះនោះក៍ត្រូវសមត្ថកិច្ចហ៊ុំពទ្ធ័សម្រុកឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យឈ្មោះចំរើន តាដា ហៅ ពាវ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដូចគ្នា។
ការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានវត្ថុតាងដកបានរថយន្តឆ្លាម១គ្រើងនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួនទម្ងន់២៦,០៧ក្រាម គ្រាថ្នាំញៀនជាច្រើនត្រូវបានចែកចាយអស់មុនបន្តិច។ជនសង្ស័យរួមនិងវត្ថុតាងបានកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីតាមនីតិវិធី៕