MENU
រ៉ឺម៉កកង់បី៣គ្រឿងចតគ្មានសណ្តាប់ធ្នាប់ យុវជនម្នាក់ជិះម៉ូតូគេចមិនទាន់ ជ្រុលបុកស្លាប់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ១០:២២ | ៧១៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល ៖  យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបខ្លួនជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងល្បឿនលឿន ជ្រុលបុកគូទរ៉ឺម៉កកង់បី១គ្រឿង ក្នុងចំណោម៣គ្រឿងចតស៊ីចំណីផ្លូវ នៅចំណុចផ្លូវលេខ២១B ភូមិភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ។

យុវជនរងគ្រោះមានឈ្មោះអីុវ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ មៃ ស៊ីម អាយុ៣៥ឆ្នាំ មុខរបរលក់ដូរនៅចំណុចកន្លែងកើតហេតុ បានរៀបរាប់ថា មុនកើតហេតុមានបុរស៣នាក់ ជិះម៉ូតូរ៉ឺម៉ក់កង់បី៣គ្រេឿង បានជិះមកឈប់តម្រៀបគ្នាចូលមកចាក់សាំងកន្លែងគាត់ដោយឈប់ឡយគូទរ៉ឺម៉កចេញមកលើផ្លូវ ។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាលហុងដាឌ្រ៊ីមសេ១២៥ ជិះតែម្នាក់ឯងដោយមិនមានពាក់អាវ បានជិះមកបុកគូទរ៉ឺម៉ក១គ្រឿងក្នុងចំណោម៣គ្រឿងដែលឡយចេញ ពីចំហៀងពេញទំហឹង បណ្តាលអោយបោកផ្ទប់នឹងរ៉ឺម៉កកង់៣រងរបួសបែកឈាមជាច្រើនកន្លែង ហើយត្រូវដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង ។ 

ក្រោយកើតហេតុរ៉ឺម៉កកង់៣ទាំង៣គ្រឿងបាននាំគ្នាជិះរត់គេចបាត់ស្រមោល ។ ដោយឡែកសព និងម៉ូតូជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិមកទទួលយកទៅកាន់លំនៅឋានផងដែរ ។

សូមបញ្ជាក់ថា ក្រោយពេលសពត្រូវបានបងប្អូនដឹកយកទៅផ្ទះ សមត្ថកិច្ចទើបតែមកដល់កន្លែងកើតហេតុ ទើបសមត្ថកិច្ចបន្តទៅលំនៅឋានជនរងគ្រោះដើម្បីពិនិត្យវិច្ច័យទៅលើសព ហើយឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែនទើបសម្រេចប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕                                

Tags:
  • រ៉ឺម៉កកង់បី
  • យុវជន
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥