MENU
ឯកឧត្តម កឹម សុខា ដឹកនាំគណបក្សសង្រ្គោះជាតិឃោសនាចូលថ្ងៃទី៣នៅខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី២២ឧសភា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ១៧:៣១ | ៦៥៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ស្ពឺ៖  ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧បានដឹកនាំការឃោសនានៅខេត្តកំពង់ស្ពឺ។ឯកឧត្តមបានលើកឡើងថាគណបក្សសង្រ្គោះជាតិធ្វើអ្វីមិនភ្លេចពីឆន្ទះរបស់ប្រជាពលរដ្ឋទេ។គណបក្សនឹងឈ្នះដឹកនាំឃុំសង្កាត់នៅពេលបន្តិចទៀតខាងមុននេះ។

ឯកឧត្តមប្រធានបានលើកឡើងថា មិនមានការភ័យខ្លាចនោះទេទោះបីជាមានការគម្រាមនាពេលកន្លងមកនេះមានទាំងកប៉ាល់ទឹកនិងកប៉ាល់ហោះនៅតែមិនខ្លាចគ្មានអ្វីដែលលំបាកទេ។គណបក្សសង្រ្គោះជាតិនៅតែរឹងមាំបន្តទៅមុខជានិច្ច។ប្រសិនបើគណបក្សសង្រ្គោះជាតិមិនប្រកាន់គោលការណ៍របស់ខ្លួនទេប្រហែលជាគណបក្សសង្រ្គោះជាតិខ្ទិចបាត់ទៅហើយមិនមានបានរហូតដល់ពេលនេះ។

ឯកឧត្តមកឹម សុខាបានជំរុញដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតត្រូវទៅបោះឆ្នោតទាំងអស់គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន។ឯកឧត្តមបានលើកឡើងថាក្នុងពេលឃោសនានេះឯកឧត្តមនឹងទៅកាន់ខេត្តទាំង២៥នៅទូទាំងប្រទេសក្នុងពេលឃោសនារយៈពេល១៤ថ្ងៃ។ការបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិនឹងមានការអវិឌ្ឍន៍ឃុំសង្កាត់របស់ប្រជាពលរដ្ឋ។ក្នុងសង្គមប្រជាធិបតេយ្យគេបានបើកឱកាសជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។

ឯកឧត្តមកឹម សុខាបានអះអាងមេឃុំសង្កាត់មកពីគណបក្សសង្រ្គោះជាតិមិនធ្វើអ្វីប៉ះពាល់ដល់ប្រជោន៍របស់ប្រជាពលរដ្ឋឡើយ។ក្នុងសង្គមប្រជាធិបតេយ្យគេឲ្យប្រជាពលរដ្ឋមានបានដោយមិនសុំទានគេនោះទេ។នៅសម័យនេះជាសម័យហ្វេសប៊ុកមិនអាចគណបក្សណាមួយមកកុហកពលរដ្ឋបានទេ។មេឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិត្រូវការពារប្រយោជន៍ពលរដ្ឋ។មេឃុំសង្កាត់ត្រូវចុះហត្ថលេខលើលិខិតស្នាមនានាដោយមិនគិតមកពីគណបក្សណាមួយនោះទេ។នៅពេលមេឃុំណាមិនគោរពតាមគោលការណ៍បក្សសង្រ្គោះជាតិទេត្រូវប្តូរចេញ។

ឯកឧត្តមកឹម សុខាបានបញ្ជាក់ថា នៅពេលណាមេឃុំចៅសង្កាត់ណាម្នាក់ដែលពុករលួយប៉ពាល់ដល់ពលរដ្ឋគណបក្សត្រូវតែដូរចេញមិនមែនដូរតែគេទេមេឃុំចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិខ្លួនឯងក៍ដូរដែរ។មេឃុំចៅសង្កាត់ត្រូវតែការពារសន្តិសុខនិងបង្រ្កាបគ្រឿងញៀន បំបាត់អំពើហិង្សា បំបាត់ចោរកម្មកក្នុងឃុំឲ្យបានជាខាត់និងមានកញ្ចប់ថវិកាកន្លះលានដុល្លារក្នុង១ឆ្នាំ។

ឯកឧត្តមកឹម សុខាបានលើកឡើងថា រដ្ឋាភិបាលបានចាយលុយ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។តែនៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នោះឆ្នោតនឹងទម្លាក់លុយកន្លះលានសរុប៨២៨លានដុល្លារជាលុយរបស់ជាតិ។នៅពេលណាគណបក្សសង្រ្គោះជាតិឈ្នះ២០១៧ការបោះឆ្នោត២០១៨ឈ្នះឆ្នោតនឹងមានលុយកសាងឃុំសង្កាត់។បើគ្មានលុយទេមានអ្វីទៅអភិវឌ្ឍទៅមានតែយកចបនិងបង្គីដូចជំនាន់ខ្មែរក្រហម។គណបក្សគេអភិវឌ្ឍបំប៉នឧកញ៉ានិងអ្នកមានតែគណបក្សសង្រ្គោះជាតិអភិវឌ្ឍពីឃុំសង្កាត់គឺពីក្រោយទៅលើ។តែបំបាត់អំពើពុករលួយពីលើចុះក្រោម។

ឯកឧត្តមបានលើកឡើងថាបោសសំអាតពីលើចុះក្រោម និងអភិវឌ្ឍន៏ពីក្រោមទៅលើវិញ។យើងជួយអ្នកក្រីក្រ ជួយអ្នកទន់ខ្សោយ ជួយអ្នកជនបទ មិនមែនគិតតែពីអ្នកទីក្រុងល្អនិងអ្នកជនបទក្រីក្រទេ។យើងកសាងសង្គមមួយឲ្យមានសមធម៌ គោលនយោបាយអភិវឌ្ឍន៏ពីក្រោមទៅលើរបស់គណបក្សសង្រ្គោះជាតិត្រូវតែធ្វើជូនជាតិឲ្យបានជាដាច់ខាត៕   

Tags:
  • កឹម សុខា
  • គណបក្ស
  • សង្រ្គោះជាតិ
  • ខេត្តកំពង់ស្ពឺ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥