MENU
ភ្ញាក់ផ្អើល ! យុវជនម្នាក់លោតសម្លាប់ខ្លួនពីជាន់ទី៥ នៃអគារសកលវិទ្យាល័យកម្ពុជា ក្នុងខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់មួយរំពេច ដោយមិនដឹងមូលហេតុ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ១៥:៥៣ | ១,០៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យុវជនម្នាក់ដែលជាអតីតនិស្សិតរៀននៅសកលវិទ្យាល័យកម្ពុជា បានលោតចេញពីបន្ទប់ទឹកជាន់ទី៥ របស់សកលវិទ្យាល័យមួយនេះសាខាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់មួយរំពេចនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើយោងតាមលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់មុននេះបន្តិច។

លោក ម៉ក់ ហុង បានបញ្ជាក់ថា «ជនរងគ្រោះមិនមែនជាសិស្សរៀននៅសាលាហ្នឹងទេតែពីធ្លាប់រៀនពីមុនមកហើយការធ្លាក់ចុះពីអាគារជាន់ទី៥មកនេះមិនទាន់ដឹងថាជាការលោតចុះធ្វើអត្តឃាតឬជាឃាតកម្មឡើយរងចាំការពិនិត្យនិងស៊ើបអង្គេតបឋមសិន »។

យ៉ាងណាក៏ដោយនៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ។សម្រាប់អត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ ។

ក្នុងនោះគេក៏សង្គេតឃើញមានសារព័ត៌មានក្នុងស្រុកជាច្រើន បានទៅដល់ទីតាំងខាងលើប៉ុន្តែបានត្រឹមឈរផ្តិតយករូបភាពនៅក្រៅរបងសកលវិទ្យាល័យប៉ុណ្ណោះដោយសន្តិសុខយាមកាមមិនអនុញ្ញាតិអោយចូលថតរូបភាពឬសាកសួរនាំព័ត៌មាននៅបរិវេណខាងក្នុងឡើយ ៕                       

Tags:
  • ភ្ញាក់ផ្អើល
  • យុវជន
  • សម្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥