MENU
ករណីវិវាទថ្ងៃទី១នៃការឃោសនាបោះឆ្នោតនៅខេត្តតាកែវ មិនទាន់ដោះស្រាយចប់រវាងគណបក្សប្រឆាំងនិង គណបក្សកាន់អំណាច
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២១ ឧសភា ២០១៧, ១៩:១៥ | ៦០៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោមនួន សារ៉ែនប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តតាកែវបានប្រាប់អ្នកសារព័ត៏យើងថានៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ថាមានពាក្យបណ្តឹងមួយកើតឡើងពីវិវាទរវាងភាគីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិនៅពេលហែរក្បួននៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧នៅឃុំព្រៃខ្លា។

លោកប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតបានលើកឡើងថា”នេះជាករណីគម្រាមរារាំងការឃោសនាមិនទាន់ឈានដល់ការប្រើហិង្សាទេ។”លោកបានលើកឡើងថាពេលនេះគណៈកម្មាធិការឃុំរៀបចំការបោះឆ្នោតកំពុងតែដោះស្រាយដោយហៅភាគីនៃគណបក្សវិវាទទាំងពីរចូលរួមដោះស្រាយគ្នា។

លោកហង្ស ពុទ្ធាអ្នកនាំពាក្យបានលើកឡើងថាករណីនេះភាគីបានប្តឹងទៅគណៈកម្មាធិឃុំរៀបចំការបោះឆ្នោតឃុំហើយការដោះស្រាយវិវាទនោះបានធ្វើរួចរាល់ដោយមិនបានប៉ះពាល់ការឃោសនាអ្វីដោយភាគីទាំងពីរបានឃោសនាធម្មតារៀងខ្លួន។លោកបានលើកឡើងថាមានករណីចំនួនពីរផ្សេងទៀតមិនធ្ងន់ធ្ងរទេគឺនៅក្រុងភ្នំពេញការរអ៊ូរទាំងរបស់អ្នកលក់ដូរមិនសូវដាច់ដោយសារក្បួនហែរច្រើននិងមានការស្ទះចរាចរណ៍ផង។

លោកឯម សុផាត សមាជិកគជបបានថ្លែងថាការឃោសនាគឺមាន រយៈពេល១៤ថ្ងៃពីថ្ងៃទី២០ឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧។មានបំណងឲ្យគណបក្សយោបាយដែលចំបញ្ជីបេក្ខជននិងបេក្ខជនធ្វើការឃោសនា ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៏ឃុំសង្កាត់ដល់អ្នកបោះឆ្នោត។ការឃោសនាត្រូវបញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត៕

Tags:
  • វិវាទ
  • ឃោសនា
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥