MENU
អង្គការតម្លាភាព បង្ហាញរបាយការណ៍បឋមក្នុងការបោះឆ្នោតឃុំសង្កាត់២០១៧ មានការគម្រាមកំហែងមុខការឃោសនា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១១:១៣ | ៦៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  អង្គការតម្លាភាពកម្ពុជានៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧បានធ្វើសន្និសីទកាសែតបង្ហាញពីរបាយការណ៍ថា៨៨%ការិយាល័យបើកទាន់ពេល ,៩៦%ការិយាល័យមានបុគ្គលិក៦នាក់,៩៨%សម្ភារៈសំខាន់ៗមានវត្តមាននៅតាមការិយាល័យនិង៥៩%នៃការិយាល័យគ្មានជម្រាលផ្លូវចម្រាប់អ្នកពិការឬជនពិការ។

យោងតាមរបាយការណ៍ដែលបានផ្សាយនៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នេះបង្កាញថាការបោះឆ្នោតឆ្នាំ២០១៧នេះបានប្រព្រឹត្តទៅតាមនីតិវិធីនៃការបោះឆ្នោតទាំងអស់និងមិនមានការរំខានជាធំដុំទេបើទោះបីមានភាពមិនប្រក្រតីតិចតួចក៍ដោយ។

អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាប៉ុន្តែមុនពេលឃោសនាបោះឆ្នោតការដាក់សម្ពាធខាងផ្លូវច្បាប់សង្គមស៊ីវិលនិងគណបក្សនយោបាយនិងវោហាសាស្រ្តដែលរំលេចការគម្រាមកំហែងអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតទោះតិចឬច្រើន។

អង្គការតម្លាភាពកម្ពុជាបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថាចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣រហូតដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះគេបានកត់សម្គាល់ឃើញមានការកើនឡើងនូវបរិយាកាសតានតឹងក្រោមសម្ពាធផ្លូវច្បាប់មកលើសង្គមស៊ីវិលនិងគណបក្សនយោបាយ។សម្ពាធទាំងនេះជះឥទ្ធិពលអវិជ្ជាមានមកលើសកម្មភាពរបស់សង្គមស៊ីវិលនិងគណបក្សប្រឆាំងនានានៅកម្ពុជា។

របាយការណ៍បានអះអាងនៅក្នុងឆ្នាំ២០១៥ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមានដែលគេតម្រូវឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងអន្តរជាតិទាំងអស់មានការចុះបញ្ជីជាការចាំបាច់។ច្បាប់នេះក៍បានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរក្នុងការអនុញ្ញាតឲ្យអង្គការណាមួយមានឈ្មោះនៅក្នុងបញ្ជី។

នៅឆ្នាំ២០១៧ច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៧ត្រូវបានធ្វើវិសោធនកម្មបានដល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់រដ្ឋអំណាចក្នុងការព្យួរនិងរំលាយគណបក្សនយោបាយណាមួយដែលមជ្ឈដ្ឋាននានាយល់ថាផ្ទុយពីស្មារតីរបស់រដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា។

វិសោធនកម្មទាំងនោះក៍មានអានុភាព ក៍បានរារាំងបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬបទមជ្ឈឹមដោយគ្មានការព្យួរទោសមិនឲ្យក្លាយជាថ្នាក់ដឹកនាំគណបក្សនយោបាយ។វិសោធនកម្មនេះត្រូវបានអនុម័តបន្ទាប់ពីការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង។

ដោយឡែកដំណើរការបោះឆ្នោត៩៩%នៃការិយាល័យបោះឆ្នោតមិនមានករណីអំពើហិង្សាលើរូបរាងកាយ ការបំភិតបំភ័យ កាដាក់សម្ពាធឬអំពើគម្រាមកំហែងទេ។នៅថ្ងៃទី៤មិថុនាអង្គការតម្លាភាពកម្ពុជាបានដាក់បានពង្រាយអ្នកសង្កេតការណ៍១០៥១នាក់ដែលបានការបណ្តុះបណ្តាលនិងមិនប្រកាន់និន្នាការនយោបាយ។

យោងតាមគជបបានអះអាងថា មានពលរដ្ឋជាង៧,៨លានបានចុះឈ្មោះឆ្នាំ២០១៦សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ហើយអ្នកទៅបោះឆ្នោតមានចំនួនជាង៦,៧លាននាក់មានន័យថាពលរដ្ឋប្រមាណជាង១លាននាក់មិនបានចេញទៅបោះឆ្នោត៕                                                                     

Tags:
  • អង្គការ
  • របាយការណ៍
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥