MENU
មនុស្សប្រមាណ៣៨នាក់ ពុលអាហារជាច្រើននាក់បញ្ជូនទៅកាន់មន្ទីរពទ្យស្រុកមោងឬស្សី ពេលចូលរួមហែក្បួនឃោសនា
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១១:៥២ | ៦៧៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  អាជ្ញាធរនិងក្រុមគ្រូពេទ្យបាននិយាយនៅព្រឹកថ្ងៃទី៣ខែមិថុនាថាកាលពីវេលារសៀលថ្ងៃទី២ខែមិដុនាឆ្នាំ២០១៧ត្រូវថ្ងៃបញ្ចប់ការឃោសនាកុមារនិងមនុស្សចាស់បានពុលអាហារធ្ងន់និងស្រាលចំនួន៣៨នាក់ការសន្និដ្ឋានបឋមថាដោយបានហូបបាយដែលចែកមកពីហែគណបក្សប្រជាជនកម្ពុជា។

យោងតាមមន្ត្រីជំនាញកងរាជអាវុធហត្ថមូលដ្ឋានបានអោយដឹងថា កុមារនិងមនុស្សធំពេញវ័យសរុបចំនួន៣៨នាក់រស់នៅក្នុងភូមិជើងទិញនិងភូមិឆាយបាលង្គ័ ក្នុងឃុំធិបតី ស្រុងមោងឬស្សី ខេត្តបាត់ដំបងបានពុលអាហារក្រោយពីបានហូបបាយសាច់ជ្រូកចៀនដែលក្រុមការងារបានចែកពេលត្រឡប់មកពីហែរគណះបក្សវិញ ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនបានយករបបបាយកញ្ចប់នេះដោយផ្ទាល់និងមួយចំនួនទៀតបានយកទៅផ្ញើរកូននិងចៅហូបនៅឯផ្ទះទើបបណ្តាលពុលដល់កុមារថែមទៀតរហូតចំនួន១០នាក់។

ហេតុការខាងលើបានកើតឡើងនៅចន្លោះម៉ោងប្រហែល២និង០០នាទីរសៀលដល់អំឡុងម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ក្នុងចំណុចភូមិជើងទិញនិងភូមិឆាយបាលង្គ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៏មានបញ្ជក់ថា បាយសាច់ជ្រូកចៀនខាងលើបានចំអិនដោយគ្រួសារលោកជាល វៃ ជាមេភូមិជើងទិញ។បច្ចុប្បន្នជនរងគ្រោះទាំង៣៨នាក់ក្នុងនោះមានស្រ្តីចំនួន៤នាក់និងកុមារចំនួន១០នាក់ផងដែរកំពុងសម្រាកព្យាបាលបាលជម្ងឺនៅមន្ទីរបង្អែកស្រុកមោងឬស្សី ពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវបន្ថែមដើម្បីអោយបានដឹងពីប្រភពច្បាស់កាស់នៃការពុលនេះ៕

Tags:
  • មនុស្ស
  • មន្ទីរពទ្យ
  • ពុលអាហារ
  • ឃោសនា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥