MENU
សកម្មភាពហែរក្បួនចូលដល់ថ្ងៃទី២ នៃការឃោសនារយៈពេល១៤ថ្ងៃ សម្រាប់ទាក់ទាញអ្នកគាំទ្ររបស់ខ្លួនក្នុង ការបោះឆ្នោតឃុំសង្កាត់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២១ ឧសភា ២០១៧, ១៣:៣៥ | ២,៣៦៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃបក្សកំពុងកាន់អំណាចបានចេញសារលិខិតមួយច្បាប់ជូនដល់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតថា សូមសម្តែងអំណរគុណដល់ប្រជាពលរដ្ឋនៅគ្រន់ទិសទីដែលបានផ្តល់យុត្តិធម៌ ជឿជាង គាំទ្រដ៍រឹងមាំដល់គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ។

សម្តេចនាតេជោបានលើកឡើងក្នុងលិខិតចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧ដែលអ្នកកាសែតទទួលបានអះអាងថា ក្នុងការដឹកនាំប្រទេសតាំងពីថ្ងៃជោគជ័យ៧មករាឆ្នាំ១៩៧៩ដែលបានសង្រ្គោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍រហូតមកដល់ពេលនេះ។គឺទឹកចិត្តនិងសកម្មភាពដ៍ថ្លែថ្លានេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋដោយជោគជ័យ។

សម្តេចតេជោបានបញ្ជាក់ថា ការពិតបង្ហាះយ៉ាងច្បាស់ថារយៈពេល៣៨ឆ្នាំមកនេះគណប្រជាជនកម្ពុជាបានដឹកនាំប្រទេសពុះពារជម្នះនូវឧបសគ្គនិងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមទ្ធិផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនដែលបាននាំប្រទេសឲ្យរួចផុតពីសស្រមោលអតីតកាលដ៍ខ្មៅងងឹតនិងឈឺចាប់បំផុតកកាន់សម័យក្លាលដ៍ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម។

សម្តេចតេជោបានអះអាងជូនជនរួមជាសម្តេចថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងឈានទៅមុនលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋនិងអភិវឌ្ឍន៍ប្រកបដោយមោទនភាពប្រជាជនគ្រប់រូបកំពុងរស់នៅយ៉ាងសុខសាន្តលើទឹកដីមាតុភូមិជាទីស្នាហរបស់ខ្លួនទោះបីជាមានការរំខាននិងប៉ុនប៉ងបង្អាក់ការរីកចំរើននៃសង្គមជាតិពីសំណាក់មជ្ឈដ្នានអាក្រក់មួយចំនួនក្តី។

សម្តេចតេជោបានលើកឡើងថា ដោយឡែកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគ្រប់មូលដ្ឋានឃុំសង្កាត់របស់យើងនៅទូទាំងប្រទេសមានការរីកចម្រើនលើគ្រប់ផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំសុវត្ថិភាពភូមិឃុំក៍កាន់តែពង្រឹង។តាមរយៈដំណើរការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិបានធ្វើឲ្យរដ្ឋបាលឃុំសង្កាត់កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនីជនបទក៍នៅទីប្រជុំជនរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗដូចជាការកសាងសង់ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក ប្រព័ន្ធធារាសាស្រ្តខ្នាតតូច សាលារៀល ប៉ុស្តិ៍សុខភាព និងការផ្តល់សេវាសង្គមផ្សេងៗដែលបានឆ្លើយតបនឹងតម្រូវការចាំបាច់របស់មូលដ្ឋាននិងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាបន្តបន្ទាប់។

សម្តេចតេជោបានលើកឡើងថា បងប្អូនជាទីគោរពស្នេហា ថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខនេះគឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៤ដែលជាការបោះឆ្នោតមានន័យសំខាន់បំផុតដល់ដំណើរការអភិវឌ្ឍឃុំសង្កាត់នីមួយៗបន្តទៅមុខទៀត។អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិនៅទូទាំងប្រទេសដែលបានឃើញច្បាស់ហើយនៅវសកម្មភាពសមិទ្ធផលនិងគោលនយោបាយដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាជាសម្គាល់ឲ្យមានគ្រប់ៗនៅតាមការិយាល័យឃុំសង្កាត់របស់បងប្អូន។

សម្តេចតេជោហ៊ុនសែនបញ្ជាក់ក្នុងលិខិតដដែលថា គណបក្សប្រជាជនកម្ពុជាសូមប្តេជ្ញាចំពោះប្រជាជនថាគណបក្សនឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងឲ្យបានល្អប្រសើបំផុតដើម្បីរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើកកម្ពស់ផ្តល់សេវាសាធារណៈបង្កើតកិច្ចគាំពារសង្គមជួយជនក្រីក្រនិងអភិវឌ្ឍឃុំសង្កាត់ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍និងផលប្រយោជន៍ដ៍ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

ឯឧត្តមកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងនៅថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧មេឃុំសង្កាត់មកពីគណបក្សសង្រ្គោះជាតិមិនពុករលួយបម្រើប្រជាជននិងផ្តល់សេវាទាន់ពេលវេលាហើយមេឃុំណាមិនគោរពតាមគោលការរបស់បក្សត្រូវដកចេញដាក់មេឃុំថ្មី។

ឯកឧត្តមកឹមសុខាបានថ្លែងពីស្រុកឈូក ខេត្តកំពត អំពី “យុទ្ធនាការ ឃោសនាបោះឆ្នោតឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ" នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ថាសូមបងប្អូនពុកម៉ែដែលមានសិទ្ធិបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះទាំងអស់គ្នា។

ឯកឧត្តមប្រធានគណបក្សប្រឆាំងបានលើកឡើងថាការបោះឆ្នោតនៅតាមឃុំសង្លាត់មានសារៈសំខាន់ណាស់។ចំពោះប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដគេបានផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន។ឯកឧត្តមថា ”ជ្រើសរើសមេដឹកនាំឃុំសង្កាត់ល្អបងប្អូនមានអនាគតល្អ មានជីវភាពល្អ រស់នៅដោយសុខដុមរមនាទាំងអស់គ្នា”។

ឯកឧត្តមប្រធានបក្សប្រឆាំងបានលើកឡើងថា គណបក្សសង្រ្គោះជាតិមិនដែលភ្លេចប្រជាពលរដ្ឋនោះទេ។ក្នុងការឃោសនានេះឯកឧត្តមបានសូមឲ្យគ្រប់គណបក្សនយោបាយទាំងអស់ដោយប្រកាន់យកគោលការណ៍យុត្តិធម៌ ស្មើភាពគ្នាដើម្បីឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។ទោះបីជាយើងបានឆ្លងកាត់ការលំបាកក៍ដោយក៍គណបក្សសង្រ្គោះជាតិនៅតែឈានទៅមុខជានិច្ច។

ឯកឧត្តមប្រធានបានលើកឡើងថា គណបក្សប្រឆាំងនឹងឈានទៅកាន់អំណាចនាពេលខាងមុខឆាប់ៗនេះ។គណបក្សសង្រ្គោះជាតិនៅតែរឹងមាំទោះបីជាមានព្យុះភ្លៀងយ៉ាងណាក្តីនិងជាគណបក្សដែលក្តីសង្ឃឹមតែមួយគត់ក្នុងការឈានទៅរកការផ្លាសប្តូរជាវិជ្ជមាននៅកម្ពុជាបាន។គណបក្សសង្រ្គោះជាតិមានសមត្ថភាព មានសក្តានុពល មានលទ្ធភាពក្នុងការដឹកនាំប្រទេសនិងមិនប្រកាន់និន្នាការនយោបាយជាដាច់ខាត។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បេក្ខជនចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់គណបក្សសង្រ្គោះជាតិ ដែលជាបេក្ខជនស្រ្តីវ័យក្មេង អង់អាចក្លាហាន។តើមានកត្តាអ្វីខ្លះ ដែលជម្រុញឱ្យកញ្ញាចូលរួមក្នុងនយោបាយ? ហើយកញ្ញាមានគោលបំណងបែបណា ក្នុងការដឹកនាំសង្កាត់អូរចារ?។

កញ្ញាបាននិយាយថាការជ្រើសរើសចូលរួមឈរឈ្មោះនៅក្នុងគណបក្សសង្រ្គោះជាតិព្រោះគណបក្សសង្រ្គោះជាតិបានផ្តល់ឱកាសដល់ស្រ្តីនិងយុវជនចូលរួមក្នុងអភិវឌ្ឍន៏ឃុំសង្កាត់មូលដ្ឋានក៍ដូចថ្នាក់ជាតិ។កញ្ញាបានលើកឡើងថា គណបក្សនេះបានដាក់នាងឈរឈ្មោះលេខរៀងទី១មិនមែនដាក់នៅខាងគេនោះទេគឺជាលេខរៀងល្អ។

គួរបញ្ជាក់ថា ការហែរក្បួនឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤បានចាប់ផ្តើមចូលដល់ថ្ងៃទី២ហើយ ដែលការចាប់ផ្តើមកំណត់ពីថ្ងៃទី២០ខែឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧។គណបក្សនយោបាយធំៗ(CPP&CNRP)ចំនួនពីរបានធ្វើសកម្មភាពគ្រប់យុទ្ធសាស្រ្តក្នុងកាសបញ្ជូនសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលការបោះឆ្នោតនេះននឹងប្រព្រឹត្តទៅនៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខ។

កាលពីព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧សមាជិកគណបក្សប្រជាជនរាប់ពាន់នាក់នៅក្នុងទីក្រុងភ្នំពេញបានប្រមូលផ្តុំគ្នានៅសាលសន្និសីទកោះពេជ្រខណៈសមាជិកគណបក្សសង្រ្គោះជាតិប្រមូលផ្តុំគ្នានៅផ្លូវ៦០ម៉ែត្រក្បែរស្នាក់ការរបស់ខ្លួន។ដោយឡែកគណបក្សចំនួន១០ទៀតក៍បានធ្វើសកម្មភាពដូចគ្នានៅតាមរាជធានីខេត្តតែមានចំនួនអ្នកចូលរួមមិនសូវច្រើនទេ។

នៅព្រឹកព្រលឹមថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧បានប្រមូលផ្តុំគ្នាចេញហែរក្បូនធ្វើសកម្មភាពឃោសនាគោលនយោបាយរបស់គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ។

គណបក្សនយោបាយចំនួន១២បក្សបានចុះឈ្មោះនៅគជបក្នុងការចូលរួមប្រកួតប្រជែងដណ្តើមអាសនៈជាង១១ម៉ឺនអាសនៈនៅក្នុងឃុំសង្កាត់សរុប១៦៤៦ឃុំ/សង្កាត់ទូទាំងប្រទេស។ដោយឡែកនៅក្នុងរាជធានីមានតែគណបក្សនយោបាយប្រមាណ៧បានចុះឈ្មោះឈរឈ្មោះប្រកួត។

យោងតាមព័ត៌មានពីគេទំព័រហ្វេសប៊ុករបស់សម្តេចតេហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាគណបក្សប្រជនកម្ពុជា ឈ្នះឆ្នោតជាបន្តទៀត!។យើងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា (Cambodian People’s Party-CPP) ដែលជា គណបក្សរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានសមត្ថភាពទាំងក្នុងការរំដោះប្រទេសពីរបបប្រល័យពូជ សាសន៍ប៉ុលពត និងមានសមត្ថភាពដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនមកទល់ពេលនេះ!។

ប្រភពព័ត៌មានដដែលបានលើកឡើងថា ”មានគណបក្សសន្យាខ្យល់និងគណបក្សដែលពូកែថា…ជាច្រើន…តែគណបក្សប្រជាជនកម្ពុជា ជាគណ បក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដែលយើងបានឃើញនឹងភ្នែកពិតៗ។អរគុណ ដែលបងប្អូនបានបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា!”។

គណបក្សបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោតនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ នេះ គណបក្សប្រជាជនកម្ពុជាបានចាប់បើកយុទ្ឋនាការ ឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស។គណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលបានដឹកនាំប្រទេស និងកសាងកម្ពុជាអោយរីកចម្រើនមកទល់សព្វថ្ងៃនេះ។សូមចូលរួមសមាជគណបក្សនៅទីក្រុងភ្នំពេញ។ថ្ងៃនេះទាំងអស់គ្នា!។យើងបោះឆ្នោតគាំទ្រគណបក្សប្រជជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ចាប់ពីព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧តទៅបណ្តាគណបក្សទាំងអស់ដែលបានឈរឈ្មោះបានរៀបចំធ្វើពិធីជួបជុំគ្នារវាងសមាជិករបស់ខ្លួនតាមការកំណត់របស់គ ជ ប ដើម្បីបន្តការការឃោសនា ផ្សព្វផ្សាយជុំវិញលើគោលនយោបាយរបស់ក្រុមបក្សរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដទៃទៀតបានសម្រេចចិត្តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយការជឿទុកចិត្តនិងភាពកក់ក្តៅសំដៅរួមលើបម្រើការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានភាពរីកចម្រើន។

គណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃ ២០-ឧសភា-២០១៧ភ្នំពេញ-កណ្ដាលក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅរាជធានីភ្នំពេញនេះ ។លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិខ្ញុំសូមឲ្យជនរួមជាតិជ្រាបថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាបានដោយមិនភ្លេចឬងាករេរឡើយពី គោលបំណងនិងគោលដៅដែលជាឆន្ទៈប្រជាពលរដ្ឋខ្មែរឲ្យយើងរួមរួមគ្នាដើម្បីឲ្យមាន“ការផ្លាស់ប្តូរជាវិជ្ជមាន” នោះ។

លោកប្រធានបន្តថា កន្លងមកនេះយើងបានឆ្លងកាត់នូវភ្លៀង ផ្គរ រន្ទះ ស្ថានភាពនយោបាយក្តៅគគុកប៉ុន្តែយើងរក្សាបាននូវគោលជំហររឹងមាំហើយបោះជំហ៊ានទៅមុខជានិច្ច។ ជាក់ស្តែងថ្ងៃនេះខ្ញុំនៅតែឈរជាមួយបងប្អូននៅទីនេះ។ដូច្នេះខ្ញុំសូមឲ្យ ប្រជាពលរដ្ឋខ្មែរជឿជាក់ចុះថា គណបក្សសង្គ្រោះជាតិគឺជាក្តីសង្ឃឹម ដែលនឹងនាំមកនូវអនាគតល្អសម្រាប់ប្រទេសជាតិយើង ។

ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំសូមអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយអហិង្សា ដោយស្មើភាព ជាពិសេសខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត មិនបោះឆ្នោត ឲ្យជនណា ឬ គណបក្សណា ដែលប្រើអំពើហិងហ្សា និងការគំរាមកំហែង នោះឡើយ។

ជាចុងក្រោយខ្ញុំសូមអំពាវនាវ សូមបងប្អូនបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែលមានរូបសញ្ញាព្រះអាទិត្យរះ។ថ្លែងនៅក្នុងការជួបជុំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រាជធានីភ្នំពេញរួមជាមួយខេត្តកណ្ដាល នាព្រឹកថ្ងៃ ២០ ខែឧសភា ឆ្នាំ២០១៧។

ការគាត់សម្គាល់នៅថ្ងៃដដែលគេសង្កេតឃើញមានគណះបក្សធំៗ ដូចជាគណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នាដើម្បីបើកពិធីនៅលើសួននាគបាញ់ទឹក រួចបន្តរៀបចំជាក្បួនដង្ហែរតាមដងផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដោយឡែកចំពោះគណះបក្សសង្រ្គោះជាតិបានរៀបចំការជួបជុំគ្នារវាងសមាជិកគាំទ្រខ្លួននៅទីប្រជុំជនក្នុងស្រុកមោងឬស្សីរួចបន្តជាក្បួនដង្ហែរតាមគោលដៅដែលបានគ្រោងទុកនិងចំពោះគណះបក្សដទៃក៍បានរៀបចំដូចគ្នាតាមការកំណត់ផងដែរ។

ដោយឡែកយោងតាមការបញ្ជាក់ពីគណះកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងហៅកាត់(គ ជ ប)បានអោយដឹងកាលពីកន្លងមកនេះថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៥២៧ ៥២៨នាក់ស្នើ៦៨.៩៣%និងមានគណបក្សនយោបាយដែលចុះបញ្ជីជាបេក្ខជនចំនួន៩។

ក្នុងខេត្តបាត់ដំបងរួមមានគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុន ស៊ីនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់និងប្រព្រឹត្តទៅនៅថ្ងៃខាងមុខ ត្រូវនិងថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧និង០០ព្រឹកដល់ម៉ោង៣និង០០រសៀល។

យោងតាមមន្រ្តីគណបក្សសង្រ្គោះជាតិបានលើកឡើងថា នៅក្នុងខណ្ឌមានជ័យគណបក្សសង្រ្គោះជាតិបានប្រមូលផ្តុំគ្នានៅផ្លូវ៦០ម៉ែត្រក្បែរស្នាក់គណបក្សស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមឯកឧ្តមយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានប្រាប់អ្នកសារព័ត៌មានថានៅថ្ងៃដំបូងគណបក្សប្រឆាំងនឹងត្រូវហែរក្បួនឃោសនាក្នុងខណ្ឌមានជ័យមានសង្កាត់ចំនួន១៩ដែលត្រូវឆ្លងកាត់។

គេបានឃើញឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនិងឯកឧត្តមយឹម សុវណ្ណអ្នកនាំពាក្យគណបក្សបានជិញរថយន្តនៅខាងមុខក្បួនដង្ហែរ។ក្រុមសកម្មជននិងអ្នកគាំទ្រគណបក្សបានជិះរថយន្ត ម៉ូតូនិងម៉ូតូកង់បីតាមពីក្រោយក្បួនរថយន្តប្រធានបក្ស។

ចំណែកឯយុទ្ធនាការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើ នៅឃុំស្វាយរុំពារ ខេត្តកំពង់ស្ពឺ។បណ្ឌិត យ៉ង សាំងកុមារ បោះឆ្នោតជូនគណបក្សមូលដ្ឋាន កសិករទទួលបានទឹក ទុនទីផ្សារ។ យុទ្ធនាការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឃុំគោខ្ចក ខេត្តព្រៃវែង។ លោក យ៉េង វីរៈ បោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រជាពលរដ្ឋទទួលបាន មេភូមិមេឃុំល្អ គ្រូបង្រៀនល្អ គ្រូពេទ្យល្អ គ្រូកសិកម្មល្អ និងនគរបាលល្អ។

លោកពេជ្រ ស្រស់ ប្រធានគណបក្យយុវជនកម្ពុជាបានលើកឡើងនៅឃុំទួលសូភី ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយឃុំសង្កាត់ របស់គណបក្សយុវជនកម្ពុជាដល់ម្ចាស់ឆ្នោត។ទិការនេះមានការចូលរួមពីសមាជិករបស់គណបក្សសង្រ្គោះជាតិប្រមាណ៥០នាក់ ។

លោកប្រធានបក្សវ័យក្មេងរូបនេះបានបញ្ជាក់ថា ពួកគាត់បានចាកចេញពីគណបក្សសង្រ្គោះជាតិមកចូលរួមជាមួយគណបក្សយុវជនកម្ពុជារបស់លោកពួកគាត់បានរៀបរាប់ថាមេគណបក្សសង្រ្គោះជាតិទាំងថ្នាក់កំពូលទាំងថ្នាក់ក្រោមបានធ្វើឲ្យពួកគាត់អស់សង្ឃឹមលើគណបក្សសង្រ្គោះជាតិ ដោយសារតែគ្មានគោលដៅច្បាស់លាស់និងបានក្បត់ឆន្ទៈរបស់ពួកគាត់។

លោកប្រធានបក្សបានលើកឡើងថា លើសពីនេះអ្នកដែលធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិបានបន្ថែមថា ពួកគាត់ឈប់គាំទ្រផ្កាប់មុខលើគណបក្សសង្រ្គោះជាតិទៀតហើយ ពួកគាត់នឹងបោះឆ្នោតអោយគណបក្សណាដែលគិតដល់ជីវភាពរបស់ពួកគាត់ និងគិតដល់ប្រយោជន៍ជាតិជាធំ ហើយនៅថ្ងៃបោះឆ្នោតខាងមុខនេះ គឺពួកគាត់បានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សយុវជនកម្ពុជា ពីព្រោះគណបក្សនេះមានគោលនយោបាយច្បាស់លាស់ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបរទេសមួយលោកម៉មសូណង់ដូប្រធានគណបក្សសំបុកឃុំសង្គមប្រជាធិបតេយ្យបានថ្លែងថាគណបក្សរបស់លោកមានគោលនយោបាយ៥ចំណុច។លោកថា៖ការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤ការភិវឌ្ឍមានតែប្រជាពលរដ្ឋមូលដ្ឋាននៅតែក្រីក្រដដែល។ប្រជាពលរដ្ឋនៅតែមានការលំបាកបោះឆ្នោតជាតិ៥អាណត្តិចំពោះការបំបាត់អំពើពុករលួយ ល្បែងស៊ីសង បញ្ហាទឹក និងបាយហូបនៅតែគ្មាន។

លោកបានលើកឡើងថាគណបក្សរបស់លោកគ្មានចំណុចណាពិសេសឲ្យពលរដ្ឋចាប់អារម្មណ៍ទេ។តែគណបក្សរបស់លោកឈ្នះត្រូវរកសេវាសុខភាព កម្មសិទ្ធិកាន់កាប់ដីធ្លី ការរកទឹកឲ្យប្រធានពលរដ្ឋប្រើប្រាស់។លោកថាឃុំមានច្បាប់ក្នុងការគ្រប់គ្រងឃុំសង្កាត់របស់ខ្លួនសូមឲ្យមេឃុំអនុវត្តច្បាប់កុំពុករលួយលំអៀងលើគណបក្សនយោបាយនិងបក្ខពួកពុករលួយ។មានករណីដែលមានពលរដ្ឋមកប្តឹងលោកថាមេឃុំទី១ទទួលដីធ្លីរបស់ពលរដ្ឋតែមេឃុំទី២ចូលមកមិនទទួលស្គាល់ទេ។

លោកម៉ម សំណង់ដូបានលើកឡើងថានៅពេលណាមេដឹកនាំគណបក្សមានការច្បាស់ាលាស់ជាមួយជាថ្នាក់ក្រោមគ្មានបញ្ហាទេ។ការលើកឡើងនេះឆ្លើយតបនឹងសំណួរដែលថាមេឃុំត្រូវគោរពតាមគោលការណ៍បក្សខ្លួនតែខុសនឹងប្រជាជននៅមូលដ្ឋានលោយល់យ៉ាងមេចដែរ?។លោកប្រធានបក្សដែលមិនទាន់មានសម្លេងគាំទ្ររូបនេះបានលើកឡើងថា ”ប៉ុន្តែប់អ្នកខាងក្រោមគាត់ស្នេហាជាតិ។តែបើលោកជាមេបក្សចង់បានសំណូកសើមមាត់ពេលនោះមានបញ្ហាហើយ”។

លោកម៉ម សូណង់ដូបានអះអាងថា ”ខ្ញុំបានប្តេជ្ញាចិត្តជួយប្រជាពលរដ្ឋ។តែពេលនេះខ្ញុំមិនទាន់បានទទួលការគាំទ្រនៅឡើយទេ។ខ្ញុំនៅតែជួយប្រជាពលរដ្ឋ នៅពេលធ្វើសមាគមលោកបានជួយប្រជាពលរដ្ឋច្រើនណាស់ ហើយពេលនេះខ្ញុំកំពុងតែជួយបន្តទៀត”។ចំពោះបញ្ហាដីធ្លីវិញមេឃុំត្រូវតែអនុវត្តច្បាប់មិនបានបញ្ហាទេ។តែបើមេបក្សកំពូលនោះមិនគោរពច្បាប់នោះវាយជាបញ្ហា។ប្រជាពលរដ្ឋលោកខ្លាចច្បាប់ ពេលដែលគេយកច្បាប់ទៅនិយាយពួកគាត់ខ្លាច។តែចំណែកលោកវិញពន្យល់ណែនាំពលរដ្ឋពីច្បាប់និងអ្នករំលោភច្បាប់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ គឺមានតែគណបក្ស១២ប៉ុណ្ណោះ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯគណបក្ស៥៩ទៀត មិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះទេ ។

គណបក្សទាំង១២ ដែលបានចុះបញ្ជីបេក្ខជនសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះ ជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ។ យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសុំចុះបញ្ជីបេក្ខភាពនៅឃុំ-សង្កាត់ទាំង១៦៤៦ ក្នុងទូទាំងប្រទេស ។

គណបក្សហ្វ៊ុនស៊ិនប៉ិចឈរឈ្មោះនៅ៨០៤ឃុំ-សង្កាត់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៧៨៧ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិ៦២២ឃុំ-សង្កាត់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ២២៣ឃុំ-សង្កាត់ ។ រីឯគណបក្សផ្សេងទៀតមាន គណបក្សសញ្ជាតិកម្ពុជា៥៣ឃុំ-សង្កាត់ គណបក្សអំណាចខ្មែរ២៩ឃុំ-សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២៧ឃុំ-សង្កាត់ គណបក្សយុវជនកម្ពុជា ១៩ឃុំ-សង្កាត់ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៨ឃុំ-សង្កាត់ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ១៦ឃុំ-សង្កាត់ ៕                                                          

Tags:
  • សកម្មភាព
  • ហែរក្បួន
  • ឃោសនា
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥