MENU
គណបក្សនយោបាយចាប់ធ្វើសកម្មភាពហែរក្បួនឃោសនា សម្រាប់ទាក់ទាញអ្នកគាំទ្ររបស់ខ្លួនក្នុង ការបោះឆ្នោតឃុំសង្កាត់
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១២:២៤ | ១,០៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧បានប្រមូលផ្តុំគ្នាចេញហែរក្បូនធ្វើសកម្មភាពឃោសនាគោលនយោបាយរបស់គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ។

យោងតាមព័ត៌មានពីគេទំព័រហ្វេសប៊ុករបស់សម្តេចតេហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាគណបក្សប្រជនកម្ពុជា ឈ្នះឆ្នោតជាបន្តទៀត!។យើងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា (Cambodian People’s Party-CPP) ដែលជា គណបក្សរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស!គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានសមត្ថភាពទាំងក្នុងការរំដោះប្រទេសពីរបបប្រល័យពូជ សាសន៍ប៉ុលពតនិងមានសមត្ថភាពដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនមកទល់ពេលនេះ។

ប្រភពព័ត៌មានដដែលបានលើកឡើងថា”មានគណបក្សសន្យាខ្យល់និងគណបក្សដែលពូកែថា…ជាច្រើន…តែគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលពូកែខាងធ្វើពូកែកសាងច្រើនលើសលុបបំផុតដែលយើងបានឃើញនឹងភ្នែកពិតៗ។អរគុណ ដែលបងប្អូនបានបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា!”។

គណបក្សបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោតនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ នេះ គណបក្សប្រជាជនកម្ពុជាបានចាប់បើកយុទ្ឋនាការ ឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលបានដឹកនាំប្រទេស និងកសាងកម្ពុជាអោយរីកចម្រើនមកទល់សព្វថ្ងៃនេះ។សូមចូលរួមសមាជគណបក្សនៅទីក្រុងភ្នំពេញ។ថ្ងៃនេះទាំងអស់គ្នា!។យើងបោះឆ្នោតគាំទ្រគណបក្សប្រជជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍរីកចម្រើន!។

ចាប់ពីព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧តទៅបណ្តាគណបក្សទាំងអស់ដែលបានឈរឈ្មោះបានរៀបចំធ្វើពិធីជួបជុំគ្នារវាងសមាជិករបស់ខ្លួនតាមការកំណត់របស់គ ជ ប ដើម្បីបន្តការការឃោសនា ផ្សព្វផ្សាយជុំវិញលើគោលនយោបាយរបស់ក្រុមបក្សរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដទៃទៀតបានសម្រេចចិត្តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយការជឿទុកចិត្តនិងភាពកក់ក្តៅសំដៅរួមលើបម្រើការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានភាពរីកចម្រើន។

ការគាត់សម្គាល់នៅថ្ងៃដដែលគេសង្កេតឃើញមានគណបក្សធំៗ ដូចជាគណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នាដើម្បីបើកពិធីនៅលើសួននាគបាញ់ទឹក រួចបន្តរៀបចំជាក្បួនដង្ហែរតាមដងផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដោយឡែកចំពោះគណះបក្សសង្រ្គោះជាតិបានរៀបចំការជួបជុំគ្នារវាងសមាជិកគាំទ្រខ្លួននៅទីប្រជុំជនក្នុងស្រុកមោងឬស្សីរួចបន្តជាក្បួនដង្ហែរតាមគោលដៅដែលបានគ្រោងទុកនិងចំពោះគណះបក្សដទៃក៍បានរៀបចំដូចគ្នាតាមការកំណត់ផងដែរ។

យោងតាមការបញ្ជាក់ពីគណះកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងហៅកាត់(គ ជ ប)បានអោយដឹងកាលពីកន្លងមកនេះថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៥២៧ ៥២៨នាក់ស្នើ៦៨.៩៣%និងមានគណបក្សនយោបាយដែលចុះបញ្ជីជាបេក្ខជនចំនួន៩។

រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុន ស៊ីនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់និងប្រព្រឹត្តទៅនៅថ្ងៃខាងមុខ ត្រូវនិងថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧.០០ព្រឹកដល់ម៉ោង៣និង០០រសៀល។

នៅក្នុងខណ្ឌមានជ័យគណបក្សសង្រ្គោះជាតិបានប្រមូលផ្តុំគ្នានៅផ្លូវ៦០ម៉ែត្រក្បែរស្នាក់គណបក្សស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមឯកឧ្តមយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃដំបូងគណបក្សប្រឆាំងនឹងត្រូវហែរក្បួនឃោសនាក្នុងខណ្ឌមានជ័យមានសង្កាត់ចំនួន១៩ដែលត្រូវឆ្លងកាត់។

គេបានឃើញឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនិងឯកឧត្តមយឹម សុវណ្ណអ្នកនាំពាក្យគណបក្សបានជិះរថយន្តនៅខាងមុខក្បួនដង្ហែរ។ក្រុមសកម្មជននិងអ្នកគាំទ្រគណបក្សបានជិះរថយន្ត ម៉ូតូនិងម៉ូតូកង់បីតាមពីក្រោយក្បួនរថយន្តប្រធានបក្ស។

ចំណែកឯយុទ្ធនាការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើ នៅឃុំស្វាយរុំពារ ខេត្តកំពង់ស្ពឺ។បណ្ឌិត យ៉ង សាំងកុមារ បោះឆ្នោតជូនគណបក្សមូលដ្ឋាន កសិករទទួលបានទឹក ទុន ទីផ្សារ។យុទ្ធនាការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឃុំគោខ្ចក ខេត្តព្រៃវែង។ លោក យ៉េង វីរៈ ៖បោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រជាពលរដ្ឋទទួលបាន មេភូមិមេឃុំល្អ គ្រូបង្រៀនល្អ គ្រូពេទ្យល្អ គ្រូកសិកម្មល្អ និងនគរបាលល្អ។           

Tags:
  • គណបក្ស
  • ឃោសនា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥