MENU
នារីម្នាក់ធ្លាក់ពីលើអាគារខុនដូរ យីហោ “កាហ្សា ” រងរបួស់ធ្ងន់ធ្ងរ សង្ស័យករណីឃាតកម្ម
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ០៧:៣៨ | ១,០២៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នារីរងគ្រោះ ឈ្មោះ ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯក Bridstorn នៅរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧ត្រូវបានគេឃើញនារីស្រស់ស្អាតម្នាក់ទៀត បានធ្លាក់ ពីជាន់ទី១២ នៃ អាគារខុនដូរ “កាហ្សា ” មកក្រោមចំអាងទឹក បណ្តាលឲ្យរងរបួស់ធ្ងន់ហើយត្រូវបានគេបញ្ជួនទៅកាន់ មន្ទីរពេទ្យកាល់ម៉េត្រ ធ្វើការសង្គ្រោះដែលករណីនេះត្រូវបានគេសង្ស័យថា អាចជាករណីច្រានទម្លាក់ក្នុងរឿងអ្វីមួយ។ខណៈដែលនារីម្នាក់ដែលលោតពីអាគារនោះកំពុងធ្វើបុណ្យគំរបខូប៧ថ្ងៃ ថ្ងៃទី១៨នេះ។នារីរងគ្រោះ ឈ្មោះ ហាស់ ឌីជូរលីន អាយុ ១៧ឆ្នាំ ជាកញ្ញាឯក Bridstorn ។

នេះជាលើកទី២ដែលមានករណីលោតសម្លាប់ខ្លួនពីអាគារខុនដូរ “កាហ្សា ” ជាន់ទៅ១២មកក្រោមនេះបានកើតឡើងកាលពី វេលារសៀលថ្ងៃទី១៨ នៅ ផ្លូវបេតុង ក្រុម៧៨ ភូមិ ១៤  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ពាក់ពន្ធ័និងករណីនេះ នារីរងគ្រោះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេដោយបច្ចុប្បន្ននារីរងគ្រោះក្រោយពីធ្លាក់មកដល់ក្រោ មត្រូវបានបុគ្គលិកអាគារ ខុនដូរ បញ្ជួនមកកាន់មន្ទីរពេទ្យ កាល់ម៉ែត្រ បិទបាំងដើម្បីបញ្ជៀសការទទួល។ ។ប៉ុន្តែបើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ពិតជាមានករណីធ្លាក់ពីលើអាគារខុនដូរ កាសារមែននៅរសៀលថ្ងៃនេះ ប៉ុន្តែមូលហេតុនៃការធ្លាក់សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនៅកន្លែងកើតហេតុ។

សូមរំលឹកថា ក្នុងរយះពេលមិនដល់មួយសប្តាហ៏ផងនៅទីតាំង អាគារខុនដូរ “កាហ្សា ” ដែលមានទីតាំងនៅផ្លូវបេតុង ក្រុម៧៨ ភូមិ ១៤  សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន នេះបានកើតឡើងចំនួនពីលើតមកហើយដែលលើកទី១បានកើតឡើងកាលពីកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ នៅបន្ទប់ជួលលេខ៦០៣ជាន់ទី៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។បណ្តាលឲ្យនារីរងគ្រោះម្នាក់ ឈ្មោះ សោម ស្រីពេជ្រ អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះលេខ ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ  ស្លាប់ភ្លាមនៅនិងកន្លែង មូលហេតុ ជម្លោះជាមួយសង្សាដែលគិតមកត្រឹមថ្ងៃ ជាថ្ងៃ ធ្វើបុណ្យគំរបខូប៧ថ្ងៃ ថ្ងៃទី១៨ឧសភាឆ្នាំ២០១៧។

ចំណែក ករណីលើកទី២នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៨ នេះនៅក្នុងទីតាំង ខុនដូរ កាសាដដែល ប៉ុន្តែមូលហេតុពិតនាំឲ្យនារីម្នាក់ទៀតលោតសម្លាប់ខ្លួននេះគេនៅមិនទាន់មូលហេតុនៅឡើយទេបច្ចុប្បន្នជនរងគ្រោះកំពុង សង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ មិនអាចសុំការបំភ្លឺពីម្ចាស់ខុនដូរបានទេពាក់ពន្ធ័និងករណីនារីធ្លាក់ពីលើអាគារខុនដូរជាលើកទី២នេះ ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៣ឧសភាឆ្នាំ២០១៧នារីម្នាក់ដាច់ចិត្តលាតសម្លាប់ខ្លួននៅខុនដូរCA&SAនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ។នារីម្នាក់ជាបានដាច់ចិត្តលាតសម្លាប់ខ្លួនតាមបង្អួតខុនដូរ CA&SAនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ ។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ខែ ឧសភា ឆ្នាំ ២០១៧នៅបន្ទប់ជួលលេខ៦០៣ជាន់ទី៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមាន។

សពនារីរងគ្រោះ មាន ឈ្មោះ សោម ស្រីពេជ្រ ភេទស្រីអាយុ២៨ឆ្នាំមុខរបរលក់ខោអាវតាមអនឡាយ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ  ខណ្ឌ៧មករា ។ចំណែកមិត្តប្រុសដែលស្នាក់នៅមួយក្នុងហេតុកាលខាងលើមានឈ្មោះ ធឿន ភេទប្រុសអាយុប្រហែល២៩ឆ្នាំ ជាអ្នកជួលខុនដូរខាលើ។

ប្រភពពត៍មានពីមិត្តភ័ក្រ្តរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រ្តជាច្រើនអ្នកទៀតបាននាំគ្នាចូលក្លឹបមួយកន្លែងក្រោយពីសប្បាយចប់នារីរងគ្រោះនិងមិត្តប្រុសម្នាក់ទៀតដែលជាសង្សារនិងគ្នាបាននាំនារីជនរងគ្រោះមកបន្ទប់ខុនដូរខាងលើវិញ  ។

ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះនារីរងគ្រោះដេកមិនលក់សោះចេះតែរសាបរសល់មិនដឹងជាហេតុអ្វីទេ ក៏បានឡើងទៅលើបង្អួតអង្គុយហើយត្រូវមិត្តប្រុសខាងលើបានប្រាប់អោយចុះមកខាងក្រោមវិញដែលតែនារីរងគ្រោះមិនបានចុះមកវិញទេមួយសន្ទះុក្រោយមកស្រាប់នារីរងគ្រោះខាងលើបានលាតពីលើបង្អួតចុះមកក្រោមធ្លាក់ចូលក្នុងអាងទឹកចញ្ចឹមត្រី ភ្លាមៗនោះមិត្តប្រុសនារីរងគ្រោះខាងលើបានតេទួរស័ព្ទទៅមិត្តខាងលើថានារីរងគ្រោះបានលាតសម្លាប់ខ្លួនហើយបន្ទាប់មកមិត្តប្រុសនារីរងគ្រោះខាងលើក៏បានចុះមកប្រាប់បុគ្គលិតរបស់ខុនដូរខាងលើថាមានមនុស្សលាតពីលើបង្អួតចុះមកក្រោមហើយ ។

ភ្លាមៗនោះម្ចាស់ខុនដូរខាងលើបានទាក់ទងហៅរថយន្តសង្ក្រោះរបស់មុនី្ទពេទ្យកាល់ម៉ែតមកដឹកសង្ក្រោះបន្ទាន់ផងដែរ ។

ខណៈទៅមនី្ទរពេទ្យកាល់ម៉ែតលោកគ្រូពេទ្យបានប្រាប់ថានារីរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ ក៏បានហៅសមត្ថកិច្ចជំនាញចុះទៅពិនិត្យ។ក្រោយពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិឆ្ឆ័យរួចមកបានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារតែលាតពីលើបង្អួតសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះឡើយ។                                

Tags:
  • នារីម្នាក់
  • ខុនដូរ
  • រងរបួស់ធ្ងន់ធ្ងរ
  • សង្ស័យ
  • ឃាតកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥