MENU
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១ | ១,១៣១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅរសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ផ្តើមគំនិតក្នុងអំពើឃាតកម្ម នឹងសមគំនិតក្នុងអំពើឃាតកម្ម កាលពីអំឡុងឆ្នាំ២០១២នៅរាជធានីភ្នំពេញ។

ជនជាប់ចោទ១.ឈ្មោះ សុខ គឹមលី ភេទស្រីអាយុ៤១ឆ្នាំបានឆ្លើយបដិសេធនៅពេលសវនាការថាខ្លួនមិនបានជួលមនុស្សឲ្យទៅតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរទេ។២.ឈ្មោះ នី ស័រប៉ិញ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណាម បានឆ្លើយថាខ្លួនស្គាល់ គឹមលី តាមរយៈឈ្មោះ ឡេ យាំងយ៉ុង ដោយបានប្រាប់ថាគឹមលីត្រូវការជួលឃាតកមួយនាក់ឲ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ ពេលនោះក៏បានប្រគល់កាំភ្លើងK៥៩មួយដើមនឹងលុយ១០០០ដុល្លារតែពេលនោះខ្ញុំមិនបានបាញ់ទេហើយក៏តែយកលុយ។ចំណែក៣.ឈ្មោះ ចាំង ធីវ៉េ ភេទស្រីអាយុ៤៦ឆ្នាំជនជាតិវៀតណាមនឹង៤.ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាម មិនទាន់បានសួរដេញដោលនៅឡើយទេដោយសារតែអស់ម៉ោងរដ្ឋបាល។ ទោះជាយ៉ាងណាលោកចៅក្រមក៏បានសម្រេចលើកពេលរឿងក្តីនេះទៅបន្តសវនាការនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧បន្តទៀត។

សូមជម្រាបថានេះជារឿងក្តីមួយដែលឈ្មោះ សុខ គឹមលី បានជួលជនជាតិវៀតណាមបីនាក់ឲ្យតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ។ ចំណែករឿងក្តីសុខគឹមលីជួលឲ្យមនុស្សទៅបោកគ្រាប់បែកនោះមិនទាន់បើកសវនាការនោះទេ។

កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៥នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

Tags:
  • តុលាការ
  • សវនាការ
  • ឃាតកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥