MENU
ប្រមូលក្មេងប្រុស៩នាក់ ស្រេកឃ្លានខ្លាំងដេកតាមចិញ្ចើមផ្លូវ សង្ស័យដើរហិតកាវមិនបានចូលសាលារៀន
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា ២០១៨, ១៤:៤៧ | ២,១៥៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖ ក្មេងៗប្រុសចំនួន៥នាក់វ័យចូលរៀនតែមិនបានចូលរៀនដូចគេសង្ស័យដើរសេពថ្នាំញៀនហិតកាវតាមទីសាធារណៈត្រូវបានសមត្ថកិច្ចប្រមូលមកអប់រំឲ្យបោះបង់កាវចោលនិងផ្តល់ជាអាហារ។ក្មេងទាំងនោះត្រូវបាននគរបាលនាំមកប៉ុស្តិ៍ដើម្បីអប់រំ ណែនាំពួកគេឲ្យវិលទៅកាន់សាលារៀននិងគ្រួសារ។

ច្រកអន្តរជាតប៉ោយប៉ែតជាទីប្រជុំជនធំមួយនៃប្រទេសកម្ពុជាជាបព្រំដែនថៃ។ពលរដ្ឋកម្ពុជាមកស្ទើរគ្រប់ទិសទីបានមកប្រមូលផ្តុំគ្នាទាំងចាស់ទាំងក្មេងក្នុងគោលបំណងចេញទៅរកការងារឬលក់ដូរនៅក្នុងទឹកដីប្រទេសថៃ។កូនៗរបស់ពួកគាត់ត្រូវបានគេដឹងថាមិនសូវបានចូលសាលារៀនទេដើរតាមគ្រួសារ។

ក្មេងៗខ្លះបានគេចពីគ្រួសារតាមមិត្តភក្តិរបស់គេនិងមិនបានត្រឡប់មកវិញនាពេលយប់។ភាគីច្រើននៃក្រុមកុមារាតូចៗបានដើរតាមចិញ្ចើមផ្លូវនិងខ្លះទៀតបានប្រឈមនឹងការប្រើប្រាស់ថ្នាំញៀនឬកាវហិតជាប់ជាប្រចាំ។សមត្ថកិច្ចបានចុះប្រមូលជាញឹកញាប់តែនៅតែមិនអស់ព្រោះភូមិសាស្រ្តមានមនុស្សចេញចូលរហូត។

ការចុះប្រមូលក្មេងទាំងនោះដោយមានការដាក់បទបញ្ជាលោកវរសេនីយ៍ឯក ធិនស៉ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតយើងឃើញ មានកំលាំងនគរបាល រដ្ឋបាល ប្រចាំការនៅប៉ុស្តិ៍ ព្រហ្មនិមិត្ត បានប្រមូលក្មេង ហិតកាវ ឱ្យមកអង្គុយ ទទួលទាន ហូប បបរ នៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៨ ដើម្បីស្វែករកអាណាព្យាបាល ។

បន្ទាប់ពីមានបទបញ្ជាពីលោកវរសេនីយ៍ឯក ធិនស៉ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត យប់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨កំលាំងនគរបាល រដ្ឋបាល ប្រចាំការនៅប៉ុស្តិ៍ ព្រហ្មនិមិត្ត ស្ថិតក្នុង សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថាកាលពីថ្ងៃថ្ងៃទី៣១ឧសភា២០១៨  វេលាម៉ោង9,00នាទី កំលាំងវេនប្រចាំ បញ្ជា អធិការនគរបាលក្រុង ផែនស្ថិតិ អត្តសញ្ញាណប័ណ្ណបានធ្វើការអប់រំក្មេងហិតកាវ និងសុំទាន  ចំនួន 09 នាក់ប្រុស  មាន៖១. ឈ្មោះ  រ៉ី  កុយអាយុ១២ ឆ្នាំស្នាក់នៅភូមិអូរជ្រៅ  សង្កាត់ប៉ោយប៉ែត  ។

២.ឈ្មោះ យឿនជីងអាយុ១១ ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។៣.ឈ្មោះ  ប្រាក់ ពន្លឺអាយុ15 ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ។៤. ឈ្មោះ  មាក់ ថុលអាយុ១៣ ឆ្នាំស្នាក់នៅភូមិក្បាលកោះ  សង្កាត់ប៉ោយប៉ែត  ។

៥.ឈ្មោះ  ធី  ថៃអាយុ១៣ ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។៦.ឈ្មោះ  ម៉ាត់  ម៉ាន់អាយុ16 ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត  ។៧.ឈ្មោះ  លឹម ចាបអាយុ១៣ ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។៨.ឈ្មោះ  ដា  សុជាអាយុ11ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ  សង្កាត់ប៉ោយប៉ែត  ។៩ ឈ្មោះ  អ៊ុន  វ៉ចអាយុ12ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។

ក្រោយពីបានធ្វើការអប់រំរួច  បានអោយក្មេងងូចទឹក  ហើយប្រគល់អាវកីឡាម្នាក់1កំម្លេ  និងអោយអាហាសម្រន់ទឹកក្រូច  មី  និងធ្វើការទំនាក់ទំនងរកឱពុកម្តាយក្មេងមកយក។សូមគោរពជូនជ្រាប  ។

នគរបាលបានប្រមូលក្មេង ហិតកាវ និងឱ្យបោះកាវចោល អោយអង្គុយ ទទួលទាន ហូប បបរ នៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៨ អោយឡើងងូតសំអាត កាយ ណែនាំ រកឳពុកម្តាយអាណាព្យាបាល មកទទួលយកឱ្យទៅផ្ទះ វិញ ផងដែរ ។ក្មេងៗទាំងនេះបានដេកតាមចិញ្ចើមផ្លូវ មិនមានការសិក្សាដូចក្មេងដទៃទេទើបសមត្ថកិច្ចចុះប្រមូលពួកគេមកកាន់អធិការនគរបាលក្រុងបោយប៉ែត។

Tags:
  • ស្រេកឃ្លាន
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥