MENU
ជនបរទេសម្នាក់ត្រូវក្រុមចោរពីរនាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទបានសម្រេច មិនរំខានដល់សមត្ថកិច្ច
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១០:៣៦ | ៥៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនសង្ស័យពីរនាក់បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីបុរសជនជាតិកូរ៉េម្នាក់បានសម្រេច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៩២៨ ហៅផ្លូវឧកញ្ញា ម៉ុង រិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈពេលដែរជនរងគ្រោះកាន់ទូរស័ព្ឋនិយាយដើរតាមដងផ្លូវ។

តាមសម្ដីពីលោកពូរត់ម៉ូតូឌុបម្នាក់បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ បុរសជនជាតិកូរ៉េម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ បានដើរតាមចញ្ចើមផ្លូវឧកញ្ញា ម៉ុង រិទ្ធី ពីទិសដៅពីកើតទៅលិច ដោយហូសពីរង្វង់មូលកាំកូសុីធីប្រហែល៥០០ម៉ែត្របន្តិច ក៏មានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់ មិនចាំស្លាកលេខ បានឌុបគ្នាមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃរបស់ជនជាតិបរទេសដែលកំពុងកាន់និយាយតាមចញ្ចើមផ្លូវបានសម្រេច រួចហើយជនសង្ស័យបានជិះម៉ូតូទៅមុខយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុភ្លាមៗ ជនបរទេសបានត្រឹមតែរត់ដេញតាមពីក្រោយ ហើយស្រែកខ្លាំងៗជាភាសាបរទេស ដោយគ្មានអ្នកជួយ និងបានពឹងប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះជួយអត្តរាគមន៍តាមចាប់ជនសង្ស័យខាងលើ និងដឹករូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលសង្កែ ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យខាងលើ។

គួរបញ្ចាក់ផងដែរថា ករណី លួច ឆក់ ប្លន់ ក្នុងបណ្ដាលរាជធានីភ្នំពេញកំពុងតែកក្រើកឡើងវិញហើយ ដូច្នេះហើយសូមសមត្ថកិច្ចជំនាញខាងបង្ក្រាបបទល្មើសមេត្តាជួយពិនិត្យមើលផង បើមិនអញ្ចឹងទេក្រុមជនល្មើសទាំងនោះរឹតតែបង្កអសន្តិសុខលើសហ្នឹងទៅទៀត៕

Tags:
  • ជនបរទេស
  • ជិះម៉ូតូ
  • ចោរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥