MENU
ករណីចោរឆក់កាបូបនារីម្នាក់ តាមបណ្តាយផ្លូវ៣១៥
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១៦:៥៦ | ៨១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ កាលពីវេលាម៉ោង ១២:៤៥នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃទី០១ ខែ ឧសភា  ឆ្នាំ ២០១៧  តាមបណ្តោយផ្លូវ៣១៥ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោគ មានករណីចោរឆក់មួយបានកើតឡើង។

បើតាមការរៀបរាប់ពីនារីរងគ្រោះឈ្មោះ ណុប ស្រីនាង ភេទ ស្រី អាយុ ២៤ឆ្នាំ មានអាស័យដ្ថាន ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំ ពេញថ្មី ខណ្ឌ័ សែនសុខ រាជធានីភ្នំពេញ បានអោយដឹងថា នាងបានជិះម៉ូតូម៉ាកសូមម័ពណ៌ ស ស្លាក២FG ៩១៥២ធ្វើតំណើរតាមបណ្តោយផ្លូវ៣១៥ក្នុងគោលបំណងទៅពេទ្យសើស្បែកស្រាប់តែដល់មុខវិទ្យាស្ថានស្រាវជ្រាវCDRIក៏មានជនល្មើសជិះម៉ូម៉ាកclickមិនចាំស្លាកលេខមានគ្នាពីនាក់និង ម៉ូតូអម៤គ្រឿងទៀតក្នុងនោះមានស្រី៤នាក់ប្រុស៦នាក់បានប្រព្រឹត្តិសកម្មភាពបទល្មើសទាញឆក់យកកាបូបស្ពាយរបស់នាងទាំងកំរោល ខណះពេលនោះនាងក៏បានព្យាយាមស្រែកចោរៗដើម្បីអោយគេជួយនិងជិះតាមចាប់យកមកវិញប៉ុនែ្តត្រូវបានពួកវាបន្ថែមល្បឿនយ៉ាងលឿនគេចខ្លួនបាត់ដោយសុវត្តិភាព។

បន្ទាប់មកនាងក៏បានទាក់បងប្អូនដើម្បីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តន៏នគរបាលបឹងកកទី២ ដោយនាងបានរៀបរាប់ករណីកើតហេតុដូចខាងលើជូនសមត្តិកិច្ចនិងសំភារះដែលបានបាត់បង់ដូចជា ទូរសព្វ័ម៉ាកអាយហ្វូន២គ្រឿង លុយដុល្លា ២៦០$កាតATMចំនួនពី និងអត្តសញ្ញាណបន័ចំនួនពី។ ឆ្លៀតពេលបំពេញពេក្យបណ្តឹងរួចម្នាក់ងារសារព័ត៏មានយើងក៏បានចោទជាសំនួរទៅកាន់ លោក គឹម ចាន់ថុលនាយរងប៉ុស្តន៏ទទួលផែនព្រហ្មទន្ទថា តើលោកអាចបញ្ជាក់ខ្លះបានទេបើយោងតាមបទពិសោធន៏កន្លងមកតើក្រុមឆក់ទាំងនេះមានក្រុមខ្សែបណ្តាញចាត់ទាំងគោលដៅ រឺក៏ធ្វើសភាពចលាត់ ហើយមានអាយុចាប់ពីណាដល់ណាដែរលោក ដើម្បីបងប្អូនប្រជាពលរដ្ឋយើងលោកមានការប្រុងប្រយ័ត្ន?

លោក គឹម ចាន់ថុល បានបញ្ជាក់ថា ក្រុមចោឆក់ទាំងនោះមិនមានក្រុមអង្គការចាត់តាំងណានោះទេពួកវាគ្រាន់តែមានក្រុមគ្នាវាចាប់ពី២នាក់ទៅ៦នាក់ ហើយដើរធ្វើសកម្មភាពតាមគោលដៅដែលពួកវារស់នៅ។ ហើយច្រើនជាក្រុមសិស្សសាលាដែលមិនបានចូលរៀនដើរដាច់យប់ចាយអស់លុយក៏បង្កើតក្រុមដើរឆក់តែម្តងទៅ ហើយអាយុនិងភិនភាគដែលបងប្អូនងាយចំណាំបាននោះភាគច្រើនចាប់ពី ១៥ឆ្នាំ ដល់ ២០ឆ្នាំ ជិះម៉ូតូមិនសូវមានមួកសុវត្តិភាព កញ្ចក់មានគ្នាពីនាក់ រឺជាក្រុមដូចក្នុងករណីនេះអញ្ចឹង។

ក្រុមការងារក៏បានបន្តសំនួរទៅកាន់លោកទៀតថា បើតាមក្រុមយើងខ្ញុំចុះមកទីនេះហើយសាកសួរបងប្អូនប្រជាពលរដ្ឋនៅទីនេះពួកគាត់បានឆ្លើយថាទីនេះមានករណីឆក់ស្ទើតែរាល់ថ្ងៃ តើក្នុងនាមលោកជាជាអាជ្ងាធរមូលដ្ឋានមានវិធីសាស្រ្តយ៉ាងណាដើម្បីបង្កាបនិងទប់ស្តាត់បទល្មើទាំងនេះដើម្បីបងប្អូនប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ?

លោក បានឆ្លើយថាកន្លងមកក៏ដូចជាសព្វថ្ងៃនេះលោកបានប្រើប្រាស់វិធីសាស្រ្តល្បាត ពង្រាយគោលដៅត្រួតពិត្យនិងការព័ត៏មានពីបងប្អូនប្រជាពលរដ្ឋផ្តល់តំណឹង ហើយលោកពិតជាទទួលស្គាល់ថាពិតជានៅមានបទល្មើសកើតឡើងកត្តាទាំងនោះដោយសារកម្លាំងលោកនូវមានចំនួនតិចគ្រប់គ្រងមិនបានគ្រ់ជ្រុងជ្រោយ ហើយការដោះលែងជនល្មើសក្រោយយើងខ្ញុំខិតខំចាប់បញ្ជូនហើយភាគច្រើន៣ខែអាចមានត្រលប់មកវិញ៕                       

Tags:
  • ចោរឆក់
  • នារីម្នាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥