MENU
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០ | ១,១៤១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   កាលពីព្រឹកថ្ងៃទី៧ មិថុនា ២០១៧ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលពាក់ព័ន្ធដោយរងការចោទប្រកាន់ថាបានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មកដល់រសៀលថ្ងៃទី៧ មិថុនា នេះ ជនសង្ស័យរូបនោះកំពុងស្ថិតនៅដំណាក់តំណាងអយ្យការសាកសួរនៅឡើយទេ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ មិថុនា ២០១៧ នេះជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នៅក្នុងទឹកដីខណ្ឌដូនពេញ ពាក់ពន្ធករណីបង្ហោះកាមេរ៉ាថតផ្តិតយករូបភាពនានាពីលើអាកាសដើម្បីទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញាតិ ។

បុរសរូបនោះឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ តែគេបានលាក់បាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែន មិនបង្ហាញចំពោះសមត្ថកិច្ចទេ ។ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា នេះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នេះ ទុកស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ។

គេបានកត់សម្គាល់ថាបុរសបរទេសរូបនេះបានបង្ហាញខ្លួនក្នុងចំណោមក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិផង។ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីទោសកំហុសរបស់បុរសបរទេសមិនស្គាល់ច្បាប់ខ្មែរនៅឡើយទេ។សមត្ថកិច្ចបានលើកឡើងថាមិនមែនតែជបរទេសទេសូម្បីតែពលរដ្ឋកម្ពុជាក្តីបើគ្មានការអនុញ្ញាតពីសមត្ថកិច្ចឬអាជ្ញាធរមានសមត្ថកិច្ចទេការបង្ហោះកាមេរ៉ាថតលើកមេឃបែបនេះនឹងត្រូវទទួលទោសតាមច្បាប់មិនខានឡើយ៕                       

Tags:
  • សមត្ថកិច្ច
  • ជនបរទេស
  • រូបភាព
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥