MENU
ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូមួយគ្រឿង ទៀតរងរបួសធ្ងន់ខ្លួនឯង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៤៥ | ៦៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿងបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូវីវ៉ាមួយគ្រឿងទៀតដែលបើកស្របទិសដៅចរាចរណ៍និងមានបំណងឆ្លងផ្លូវបណ្ដាលអោយរងរបួសខ្លួនឯងសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្ដសង្គ្រោះរបស់ឃ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនគ្រោះមានឈ្មោះ មូន មិត្ត ភេទប្រុស អាយុ២០ឆ្នាំមុខរបរបុគ្គលិក ដេប៉ូលក់សាំងសូគីមុិច ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នពេញ ជាម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល

1A-3285 រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ជិះតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច (បញ្ច្រាសទិសដៅចរាចរណ៍)ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូវីវ៉ាចំពីមុចពេញទំហឹងបណ្ដាលអោយរងរបួសសន្លប់ស្ដូកស្ដឹងខ្លួនឯង ចំណែកម្ចាស់ម៉ូតូវីវ៉ារងរបួសស្រាលគេចខ្លួនបាត់ដោយបន្សល់ម៉ូតូទុកនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកំលាំងសមត្ថកិច្ចមូលដ្ឋាលបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកំលាំជំនាញចុះធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕                       

Tags:
  • ជិះម៉ូតូ
  • បញ្ច្រាស
  • របួសធ្ងន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥