MENU
វីឌីអូ សកម្មភាពចោរទាក់ឆ្កែដែលកំពុងដេកយាមផ្ទះកាលពីយប់ម៉ិញ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ២០១៧, ១៣:៣៩ | ៥,៧០៤ ដង | ចុចបញ្ចេញមតិ (០)

ពីមុនគេចញ្ចឹមសុនខ(ឆ្កែ)ទុកគ្រាន់ការពារទ្រព្យសម្បត្តិរឺជាសារបញ្ជូនតំណឹងដល់ម្ចាស់ថាមានរឿងអ្វីមួយបានកើតឡើងអោយម្ចាស់ផ្ទះបានដឹង ហើយបើមែនទែនទៅទៀតនោះមានម្ចាស់ផ្ទះខ្លះបានចញ្ចឹមហើយចាត់ទុកពួកវាដូចជាសាច់ញាតិទៀតឯណោះ។

ចុះឥឡូវបើសូម្បីតែសុនខ(ឆ្កែ)រកការពារខ្លួនវាមិនបានផងតើយើងត្រូវយកអ្វីមកការពារពួកវាវិញខណះពេលដែលយើងបានចិញ្ចឹមរឺនឹងត្រូវចញ្ចឹមដែលពួកវាហាក់បានក្លាយជាសាច់យើងទៅហើយ។ ជាក់ស្តែងដូចជាយប់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៧ វេលាម៉ោង ៣:០៧:៤៧វិនាទីសុនខ(ឆ្កែ)ខ្ញុំពីក្បាល មួយឈ្មោះ ចំរុង ពណ៌ ខ្មៅ និង មួយទៀត ឈ្មោះ ចំរើន ពណ៌ ក្រហម ពួកវាទាំងនេះចេះណាស់ហើយពួកវាស្រលាញ់ខ្ញុំនិងគ្រួសារខ្ញុំណាស់រីឯខ្ញុំវិញក៏បានចាត់ទុកពួកវាដូចជាសាច់ញាតិផងដែរ តែសារជាតិសត្វសុនខ(ឆ្កែ)វាមានតែការគោរពនិងភាពស្មោះត្រង់តែមួយមុខគត់ វាគ្មានកល្បិចអាចទប់ទុលបានជាមួយក្រុមចោរមួយក្រុមដែលមានគ្នាពីនាក់ប្រដាប់ម៉ូតូ១គឿង និង ឧបករណ៌ទាក់សុនខដែលបានប្រព្រឹត្តិសកម្មភាពបទល្មើសនៅមុខផ្ទះខ្ញុំបាទយ៉ាងសាហាវឃោឃៅបែបយ៉ាងគឃ្លេីញដោយគ្មានខ្លាចញញើតសោះស្ថិតនៅផ្លូវ លំ ក្រុម ៤ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ កាលពីវេលាម៉ោងខាងលើដែលតំណឹងនេះត្រូវបានផ្តល់ពីបងស្រីម្នាក់ដែលរស់នៅទល់មុខផ្ទះខ្ញុំបាទតាមរយះកាមេរ៉ាសុវត្តិភាពដែលចាប់ភ្ជាប់ផ្ទះគាត់ស្របពេលដែលគាត់ក្រោកចូលបន្ទាប់ទឹកពេលនោះពួកយើងក៏បានស្ទុះចុះមកក្រោមភ្លាមៗដោយភ្លេចគិតសូម្បីតែសុវត្តិភាពផ្ទាល់ខ្លួនដោយការបារម្មណ៌ពីសុនខខ្លាំងពេក ទីបំផុតអ្វីៗហាក់ដូចស្ងាត់ច្រងុំនៅពេលដែលពួកយេីងចុះមកដល់ក្រោមមានតែខ្យល់បក់រវេីយៗលាយឡំនិងធូលីវើកៗហាក់ដូចជាបិទបាំងជិតអស់ហើយនូវសកម្មភាពចំរុងនិង ចំរេីនដែលសព្វមួយដងពួកគេតែងតែបានមកស្វាគមន៌យើងមួយតោងជើង មួយហក់កន្រ្ទោងឡេីងទាញអាវខោ អារម្មណ៌ហាក់ដូចជារន្ធត់ទន់អស់ដៃជេីងផ្គួបផ្សំជាមួយអារម្មណ៌ដែលគិតថាគ្មានវិធីណាដែលយើងអាចយកពួកវាមកវិញបានទេ បេីទោះជាអស់សង្ឃឹមយ៉ាងណាក៏នៅតែលេីកទូរសព្ទ័ឡើងទំនាក់ទំនងទៅប៉ូលីសដើម្បីជូនតំណឹងនឹងរកដំណោះស្រាយតែលោកប៉ូលីសឆ្លើយថាគ្មានសង្ឃឹមទេហើយបើមានវិញក៏តិចបំផុតដែរពេលនោះពួកយើងក៏បានឡើងទៅលើផ្ទះវិញដោយក្តីសោកសៅបំផុត ជាអកុសល១៥នាទីក្រោយមកពួកយើងលឺសូរសំលេងម៉ូមកទៀតតែមិនបានបេីកកាត់មុខផ្ទះទេក៏ត្រលប់ថយក្រោយវិញ រំពេចនោះយើងក៏បានឃើញចំរុងត្រលប់មកវិញផងដែរត្រង់នេះយើងពិតងឿងឆ្ងល់ណាស់ថាតើក្រុមចោទាំងនោះយកប្រគល់អោយវិញរឺមួយក្រុមចោរតាមមកចាប់មួយសារទៀតនូវពេលដែលចំរុងអាចរំដោះខ្លួនរត់មកវិញបាន? តែទោះបីជាយ៉ាងក៏យើងសប្បាយចិត្តរីករាយយ៉ាងខ្លាំនូវពេលបានឃេីញវត្តមានចំរុងត្រលប់មកវីញ តែយើងពិតជាសោកស្តាយជាពន់ពេកចំពោះបាត់បង់វត្តមានចំរើនមួយទៀត។ គួររំលឹកផងដែរថាចំរុងដែលបានរត់រួចខ្លួខមកវិញនេះកាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០១៧កន្លងទៅក៏ធ្លាប់បាត់ខ្លួនមួយដងដែរអស់រយះពេល៨ថ្ងៃឯណោះគឺពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ខែមេសាឆ្នាំ២០១៧នេះកាលនោះពួកយើងអស់សង្ឃឹមហើយដោយការទន្ទឹមមើលផ្លូវពីមួយថ្ងៃទៅថ្ងៃបាត់តំណឹងឈិងតែម្តងស្រាប់គេបានត្រលប់មកវិញយ៉ាងស្ងៀបស្ងាត់ជាមួយនឹងរូបរាងស្គមស្គាំងគួរសង្វេកបំផុត។

Tags:
  • ចោរលួចឆ្កែ
  • ទាក់ឆ្កែ
  • បាត់ឆ្កែ
  • ឆ្កែ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥