MENU
ស្លត់ចិត្តលោក អុិត សេដ្ឋា ទទួលមរណៈភាពហើយ
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ២០:៤៣ | ១,៦៣១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក អុិត សេដ្ឋាពិធីការល្បីល្បាញរបស់ប្រទេសកម្ពុជាលោកអុិត សេដ្ឋាត្រូវបានគេបញ្ជាក់ថាបានលាចាកលោកហើយដោយជំងឺក្រិនថ្លើមក្រោមការជួយសង្រ្គោះពីគ្រូពេទ្យយ៉ាងអស់លទ្ឋភាព។នេះជាដំណឹងរន្ឋត់សោកសៅណាស់សម្រាប់មហាជននិងអ្នកស្រឡាញ់ទេពកោសល្យរបស់លោក។

ជុំវិញរឿងរ៉ាវស្ថានភាពជំងឺរបស់លោកអុិត សេដ្ឋាដែលវាយប្រហារកាន់តែខ្លាំងឡើងហើយព្រោះលោកកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរូស្សុីរាជធានីភ្នំពេញ។ស្ថានភាពគាត់ត្រូវបញ្ចូលអុកសុីហ្សែនហើយកំពុងតែសង្រ្គោះយ៉ាងពេញទំហឹងពីក្រុមគ្រូពេទ្យជំនាញៗ។

ក្រោយការបញ្ជូនទៅសង្គ្រោះបន្ទាន់ មានការបញ្ជាក់ថា លោកអ៊ិត សេដ្ឋា ពិធីករ CTN ស្ថិតក្នុងសភាពមិនអាចកម្រើកជើងបាន ដោយសារសម្ពាធឈាមនៅសល់តែ៧។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានស្នើឲ្យមានការចូលរួមបរិច្ចាគ ជួយដល់លោក ដោយសារតែលោក ដ្បិតថាជាពិធីករល្បី តែក្រោយពីមានដំណឹងលែងលះភរិយាដើម គឹស្ថានភាពជីវភាពបានត្រឹមមួយគេៗប៉ុណ្ណោះ។ លោកថាមានតែការជួយសង្គ្រោះ ទើបអាចជួយឲ្យលោក អ៊ិត សេដ្ឋា មានលទ្ធភាពព្យាបាល។ លោកថា លោកអ៊ិត សេដ្ឋា ក្រោយចេញពីសង្គ្រោះបន្ទាន់ គឺបានដឹកយកមកសម្រាកក្នុងផ្ទះស្ថិតនៅតាមផ្លូវសាលាបឋមសិក្សាឬស្សីកែវ និងថាជំងឺធ្វើទុក្ខគឺបណ្ដាលមកឲ្យលោកមានជំងឺទាចទឹកដល់ដំណាក់កាលធ្ងន់ធ្ងរ។

ពេញមួយព្រឹកថ្ងៃ៤ មិថុនា ឆ្នាំ២០១៧ នេះមានមហាជនជាច្រើននិងសិល្បៈករមួយចំនួនដែលដឹងរឿងបានរត់មកកាន់ពេទ្យរូស្សុី។ក្នុងនោះមានលោកសាយ រតនៈ លោកតាវុិចទ័រ នាយពាក់មុី លោកហម ឈរ៉ា អ្នកនាងខាត់ សុឃីម ក្រុមតន្ត្រីប្រគំក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»ជាដើម។លើសពីនេះលោកហ៊ុន ម៉ាណែតនិងភរិយា បានឲក្រុមការងារចុះដល់មន្ទីរពេទ្យផ្ទាល់និងបានជួយឧបត្ថម្ភទឹកប្រាក់២០លានរៀលហើយនិងមានសប្បុរសជននានាជាច្រើនបានជួយជាថវិការផងដែរ។

លោកសាយ រតនៈពិធីករក្នុងកម្មវិធី«រាត្រីកម្សាន្ត»ប្រចាំសុីធីអិនដែលកៀកបំផុតជាមួយលោកអុិត សេដ្ឋាហើយខ្នះខ្នែងជួយរកជំនួយពីសប្បុរសជនជាមូយបងៗសិល្បៈករដ៍ទៃទៀតបានរៀបរាប់ថាលោកអុិត សេដ្ឋាបានរស់នៅផ្ទះជួលប្រមាណ៥ទៅ៦ឆ្នាំមកហើយ។លោករកលុយបានមួយភាគធំយកទៅសងធនាគារនិងខ្លះសល់តិចតួចយកមកជួយជីវភាពក្នុងគ្រួសារ។ លោកមិនដែលឲរឿងនេះដល់អ្នកណាដឹងទេលោកធ្វើការក្នុងទឹកមុខធម្មតាសូម្បីតែលោកនិងបងប្រុសលោកតាវុិចទ័រធ្លាប់ទៅញាំបាយនៅផ្ទះជួលក៍បងប្រុសសេដ្ឋាផ្តាំមិនឲគេដឹងដែរ។ទោះយ៉ាងណាលោកសេដ្ឋានៅតែតស៊ូរស់នៅបំពេញការងារស្ទើរតែគ្មានអ្នកណាដឹងកម្រិតជីវភាពគាត់បែបណាទេទើបតែគាត់ឈឺធ្ងន់នេះប៉ុណ្ណោះ។                    

Tags:
  • ស្លត់ចិត្ត
  • អុិត សេដ្ឋា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥