MENU
លោកអិុត សេដ្ឋា បញ្ជូនសង្រ្គោះបន្ទាន់ពេលកំពុងផ្សាយផ្ទាល់កម្មវិធី «មន្តស្នេហ៍សំនៀង»
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៥:៤១ | ១,១៦៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដោយសារតែជំងឺវាយឡុកមិនអាចទ្រាំបានពេលនេះលោកអុិត សេដ្ឋាត្រូវបង្ខំចិត្តទៅកាន់មន្ទីរពេទ្យគ្រាដែលលោកកំពុងឈរនិយាយដំណើរការកម្មវិធី«មន្តសេ្នហ៍សំនៀង»ផ្សាយផ្ទាល់របស់សុីធីអិន។សប្តាហ៍នេះលោកបានចាប់ដៃគូជាមួយអ្នកនាងមាស ម៉ូលីណាដោយអ្នកនាងយុគ ចិន្តាសម្រាកមួយរយៈទៅអាមេរិក។ គេនិយាយថាលោកមានជំងឺទាចទឹកដើមពោះហើមធំដែលជំងឺនេះគឺកើតហើយធ្ងន់ណាស់។

ពិធីករល្បីល្បាញដៃគូជាមួយអ្នកនាងយុគ ចិន្តាលោកអ៊ិត សេដ្ឋាបានរងនូវការវាយប្រហារជំងឺហើមពោះធ្លាក់ខ្លួនចុះស្គមជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែ។គ្រាន់តែពីមុនៗត្រូវធូរស្បើយខ្លះលោកនៅមានកម្លាំងធ្វើកម្មវិធីនៅស៊ីធីអិនម៉ាយធីវីជាប្រចាំ។ ដោយឡែកនារសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០១៧ វេលោម៉ោង១និង៣០នាទីថ្ងៃត្រង់លោកកំពុងដំណើរការកាន់កម្មវិថី«មន្តស្នេហ៍សំនៀង»ស្រាប់តែជំងឺធ្វើទុក្ខកាច់យកតែម្តងរហូតផ្អាកមិនបានផ្សាយនៅលើឆាកទុកឲ្យអ្នកនាងមាស ម៉ូលីណាដំណើរការកម្មវិធីតែម្នាក់ឯងដោយម៉ូលីណាបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ភ្លាមៗថាលោកសេដ្ឋាឈឺធ្ងន់ត្រូវបញ្ជូនទៅមន្ទរពេទ្យព្យាបាលជាបន្ទាន់។ ជាមួយគ្នានេះក្នុងហ្វេសបុករបស់លោកហេងប៊ុនលាភដែលបានចូលរួមច្រៀងនៅកម្មវិធី«មន្តស្នេហ៍សំនៀង»ក្នុងទីតាំងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ(បឹងបាយ៉ាប)បានលើកឡើងថាលោកមកច្រៀងនិងឃើញលោកអ៊ិត សេដ្ឋាគាត់ធ្លាក់ខ្លួនឈឺស្គមស្គាំងប៉ោងពោះឥឡូវប្រឈមនិងជីវិត។

យ៉ាងណាក៍ដោយរហូតមកទល់ពេលនេះអ្នកគាំទ្រស្រឡាញ់លោកអ៊ិត សេដ្ឋាបានសម្តែងការអាណិតអាសូនិងរន្ឋត់ពេលដឹងថាតារាពិធីករល្បីល្បាញរូបនេះឈឺធ្ងន់យូរមកហើយដោយម្នាក់ៗៗបាននាំគ្នាបន់ស្រន់ឲ្យលោកបានស្រាកស្រានជាពីជំងឺឡើងវិញដើម្បីបានបំពេញការរងារដែលលោកស្រឡាញ់ទោះជារុំព័ទ្ឋដោយជំងឺនៅតែខិតខំធ្វើនេះជាគម្រូមួយសម្រាប់ប្អូនៗសិល្បៈជំនាន់ក្រោយ។

Tags:
  • អិុត សេដ្ឋា
  • សង្រ្គោះបន្ទាន់
  • កម្មវិធី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥