MENU
កម្លាំងនគរបាលខណ្ឌដូនពេញចុះបង្ក្រាបករណីជួញដូរថ្នាំញៀន ឃាត់បានប្ដីប្រពន្ឋ២នាក់និងដកហូតថ្នាំញៀន៩កញ្ចប់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ០៩:១៧ | ៥០៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ប្ដីប្រពន្ឋ២នាក់ដែលជួញដូរថ្នាំយ៉ាងសកម្មនៅម្ដុំបាចតុមុខស្ថិតក្នុងភូមិ១៦ សង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួននិងដកហូតថ្នាំបានចំនួន៩កញ្ចប់តូចដោយផ្ទាល់ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ។

កម្លាំងអធិការខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ បានដឹកនាំចុះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀននៅទីតាំងខាងលើរហូតឃាត់ខ្លួនបានប្ដីប្រពន្ឋ២នាក់ដោយមិនស្គាល់អត្តសញ្ញាណ នឹងដកហូតថ្នាំញៀន៩កញ្ចប់តូច រួមជាមួយសម្ភារមួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យប្ដីប្រពន្ឋទាំង២នាក់ដែលឃាត់បានខ្លួនខាងលើត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញរងចាំកងសាងសាណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕                       

Tags:
  • កម្លាំង
  • នគរបាល
  • បង្ក្រាប
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥