MENU
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣ | ១,២៣៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖  សមត្ថកិច្ចនគរបាលអគ្គនាយដ្ឋានអន្តោប្រវេសន៍ចុះត្រួតពិនិត្យនិងប្រមូលជនជាតិវៀតណាមនៅតាមបន្ទប់ជួលនិងសិប្បកម្មតុទូរកឃើញជនជាតិវៀតណាមបានចំនួន២៩នាក់ក្នុងនោះស្រី៥នាក់ កាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្លូវបេតុង ក្រុម១១ ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះចូលរួមដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរនិងក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញនិងចូ់រួមពីអធិការដ្ឋាននគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា  ខណ្ឌច្បារអំពៅ។

ការចុះប្រតិបត្តិការប្រមូលជនជាតិវៀតណាមតាមបន្ទប់ជួលរោងសិប្បកម្មបានចំនួន២៩នាក់ក្នុងនោះមានស្រី៥នាក់ហើយក៏ត្រួតពិនិត្យរកឯកសារលិខិតឆ្លងដែននិងសៀវភៅការងារហើយក៏ធ្វើការរកឃើញអ្នកអត់ឯកសារមានចំនួន១៤ស្រី២នាក់ហើយចំណែក១៥នាក់មានស្រី៣ ។

សមត្ថកិច្ចបន្តថាក្រោយពីការត្រួតពិនិត្យលើឯកសាររបស់ជនជាតិវៀតណាមក៏ធ្វើការឃាត់ខ្លួនយកជនជាតិវៀតណាមចំនួន១៤នាក់ស្រី២នាក់យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរនាំបន្តហើយចំណែកជនជាតិវៀតណាមចំនួន១៥នាក់ក្នុងនោះមានស្រី៣មានឯកសារនិងសៀវភៅការងារត្រឹមត្រូវអោយត្រលប់ទៅវិញ ។

Tags:
  • នគរបាល
  • អគ្គនាយក
  • អន្តោប្រវេសន៍
  • វៀតណាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥