MENU
នគរបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងជួញដូរគ្រឿងញៀនឃាត់មនុស្ស៣នាក់ ថ្នាំ៥កញ្ចប់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៧:៥៤ | ៧៤៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នគរបាលជំនាញ់ខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនិងឆ្មក់ចូលបង្ក្រាបនៅចំណុចបន្ទប់ជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងនោះមាន១នាក់ជាអ្នកជួញដូរគ្រឿងញៀន២នាក់ជាអ្នកប្រើប្រាស់ ដិយដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់តូចរួមនិងសំភាៈប្រើប្រាស់មួយចំនួន។ ប្រត្តិបត្តិការណ៍នេះនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲដឹងថាជនសង្ស័យទី១ មានឈ្មោះ ផាត់ សាវឿន ភេទប្រុស អាយុ ៣១ឆ្នាំ(ម្ចាស់ថ្នាំ)។ជនសង្ស័ទី២ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ។ សង្ស័យជនសង្ស័យទី៣ ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ ។

នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ មុនពេលកើតមានប្រជាពលរដ្ធល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចយើង(ជំនាញ)បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ៣០ ឧសភា ២០១៧ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឆ្មក់ចូលបង្ក្រាប់ជាក់ស្តែង និងបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់តូច ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការរដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីកសាងសុំណុំរឿងនិងបន្តអនុវត្តតាមនិតិវិធី។                                 

Tags:
  • នគរបាល
  • បង្ក្រាប
  • គ្រឿងញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥